លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
បន្ទាប់ពីទទួលរងនូវព្យុះភ្លៀងអស់ជាច្រើនដំណាក់កាលរួចមក
ឥឡូវនេះព្រះអាទិត្យថ្មីចាប់ផ្តើមរះលើផែនដីចាស់ហើយ
នោះគឺការដំណើរការផ្លូវការរបស់គណបក្ស សង្គ្រោះជាតិ ដែលជាការ
ទន្ទឹងរងចាំជាយូរមកហើយរបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ និងអ្នកស្រលាញ់នូវ
របបប្រជាធិបតេយ្យ ។
ការចាប់បដិសន្ធិឡើងរបស់គណបក្ស សង្គ្រោះជាតិ គឺជាការខិតខំប្រឹងប្រែងតស៊ូយ៉ាងលំបាករបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកប្រជាធិបតេយ្យ
ដើម្បីស្រោចស្រង់ប្រទេសជាតិចេញពីកណ្តាប់ដៃនៃការគ្រប់គ្រងរបស់គណបក្សប្រជាជនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ
ដែលមិន បានធ្វើអ្វីដើម្បីជាប្រយោជន៏ដល់ប្រជាពលរដ្ឋ
និងប្រទេសជាតិឡើយគឺគិតតែពីបំផ្លាញជាតិ ធ្វើបាបប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួនបក្ខពូក
អ្វីដែលសំខាន់នោះគឺការថែរក្សា អំណាចរបស់គេឲ្យបាននៅគង់វង្សជារៀងដរាប ។
កម្លាំងអ្នកប្រជាធិបតេយ្យ ដែលឥឡូវកំពុងតែបានមកប្រមូលផ្តុំគ្នាជាមួយនិងគណបក្ស
សង្គ្រោះជាតិ
ដែលជាគណបក្សថ្មីរបស់អ្នកប្រជាធិបតេយ្យដើម្បីចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោត
នៅឆ្នាំ២០១៣ខាងមុខនេះ ជាមួយនិងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។ កម្លាំងមហា
សាមគ្គីរបស់ប្រជាពលរដ្ឋជាមួយនិងគណបក្ស សង្គ្រោះជាតិ ត្រូវបានគេមើលឃើញថាជារបត់
នយោបាយថ្មីដើម្បីការផ្លាស់ប្តូរនៅកម្ពុជា
ដែលសន្ទុះនៃការគាំទ្រមកលើគណបក្សមួយនេះកាន់ តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យគណបក្សកាន់អំណាចសព្វថ្ងៃមានការព្រួយបារម្ភ
យ៉ាងខ្លាំង ព្រោះសូម្បីតែសមាជិករបស់គណបក្សកាន់អំណាចក៏បានមកចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ ផងដែរ ដោយសារតែពួកគាត់មានការភ្ញាក់រលឹក និងយល់ឃើញថាពួកគាត់
មិនត្រូវនៅជាមួយនិងគណបក្សប្រជាជន ក្នុងការចូលដៃជើងធ្វើបាបប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដូចគ្នា
និងប្រទេសជាតិរបស់យើងជាបន្តទៀតឡើយ ព្រោះពួកគាត់មិនចង់មានឈ្មោះជាអ្នកបំ
ផ្លាញជាតិជាមួយគណបក្សប្រជាជន ។
ហេតុដូចនេះហើយទើបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ គណបក្ស សង្គ្រោះជាតិ
បានសម្រេចនូវគោលបំណងរបស់ខ្លួនដោយបានបើកសម្ភោធទីស្នាក់ការរបស់ខ្លួនដើម្បីដំណើរការ
ជាផ្លូវការនៅលើឆាកនយោបាយរបស់ប្រទេសកម្ពុជានៅផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋអ្នកគាំទ្រគណបក្ស
សង្គ្រោះជាតិ និងអ្នកសារព័ត៌មានចូលរួមយ៉ាងច្រើនកោះកុះករ ។
លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី ដែលបានអញ្ជើញទៅចូលរួមក្នុងពិធីបើក
សម្ភោធទីស្នាក់ការកណ្តាលរបស់គណបក្ស សង្គ្រោះជាតិ បានមានប្រសាសន៏ថា ឥឡូវមានតែគណបក្សពីរទេដែលប្រគួតប្រជែងគ្នា
គឺគណបក្សកាន់អំណាចសព្វថ្ងៃ និងគណបក្សប្រជែងដ៏ធំនោះគឺគណបក្ស សង្គ្រោះជាតិនេះឯង ។
លោកបន្តថា បើពុំមានការចូលរួមរបស់គណបក្ស សង្គ្រោះជាតិ ពុំមានការចូលរួមរបស់ លោក សម
រង្ស៊ី ពុំមានការចូលរួមពីសំណាក់លោកអនុប្រធានគណបក្ស សង្គ្រោះជាតិ កឹម សុខា
នៅក្នុងការបោះឆ្នោតខាងមុខ នោះការបោះឆ្នោតនិងគ្មានន័យនោះទេ ។
ជាមួយគ្នានោះស្ថានការ ណ៏របស់កម្ពុជាត្រូវតែសង្គ្រោះដែលកាលនោះយើងបានរួមកម្លាំងគ្នាដោយបានធ្វើការសង្គ្រោះ
ប្រទេសជាតិកាលពីឆ្នាំ១៩៩៣ម្តងរួចមកហើយ ឥឡូវម្ភៃឆ្នាំក្រោយត្រូវតែមានការសង្គ្រោះជាថ្មី
ហើយសង្គ្រោះឲ្យបានស្ថិតស្ថេរជាស្ថាពរតទៅ ។
អនុប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏បន្តថា
កាលពីឆ្នាំ១៩៩៣មានអង្គ ការសហប្រជាជាតិមកជួយប្រទេសកម្ពុជាដើម្បីឲ្យការបោះឆ្នោតមានភាពសេរី
ត្រឹមត្រូវ និងយុត្តិ ធម៌ ហើយឥឡូវលោក សម រង្ស៊ី និងលោក កឹម សុខា
គឺបានបំពេញបេសកកម្មយ៉ាងសំខាន់នៅ ក្រៅប្រទេស
បានទទួលការគាំទ្រជាក់ស្តែងនិងច្បាស់លាស់ ហើយទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិក៏បានអបអរសាទរគណបក្ស
សង្គ្រោះជាតិ ផងដែរ ។ ជាមួយគ្នានោះគេបានថែមទាំងទាមទារឲ្យមេដឹកនាំគណបក្ស
សង្គ្រោះជាតិ ត្រូវតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយក៏បានទាមទារឲ្យមានការផ្លាស់ប្តូរគណកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ
។
លោក គង់ គាំ បានមានប្រសាសន៏ទៀតថា ពេលនេះអង្គការសហប្រជាជាតិបានចេញមុខជួយ
ពលរដ្ឋកម្ពុជា និងប្រទេសជាតិរបស់យើងម្តងទៀតហើយ ដើម្បីឲ្យមានការបោះឆ្នោតសេរី
ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា
ដូចនេះជ័យជំនះរបស់អ្នកប្រជាធិបតេយ្យគឺស្ថិតនៅនិងមុខរបស់យើងហើយ
ហើយគណបក្សកាន់អំណាចសព្វថ្ងៃនិងចាញ់យ៉ាងអាម៉ាស់នៅឆ្នាំ២០១៣ខាងមុខនេះ
ព្រោះដោយសារតែមិនមានអ្នកណាជួយខ្លួនទៀតនោះទេ ក្នុងការលួចបន្លំសម្លេង ដែលក្បត់
ទៅនិងឆន្ទះរបស់ប្រជាពលរដ្ឋនោះ ។
លោក គង់ គាំ បាន មានប្រសាសន៏បន្តថា
អ្វីដែលជាការគួរឲ្យកត់សម្គាល់គឺលោកមិននឹកស្មានដល់ទាល់តែសោះថា
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និង គណបក្ស សង្គ្រោះជាតិ ដែលទើបតែបង្កើតឡើងមិនទាន់បានប៉ុន្មានផងនោះ
តែសន្ទុះបងប្អូនប្រជាពលរដ្ឋ និងអ្នកនយោបាយផ្សេងៗមកពីគ្រប់គណបក្ស
បានសម្រេចចិត្តចូលមករួមរស់ជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ។ លោក គង់ គាំ បានបន្តថា
ទាំងអស់នេះគឺជាសញ្ញាបង្ហាញពីភាពជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ
ក្នុងការចូលរួមប្រគួតប្រជែងនៅពេលបោះឆ្នោត ជាមួយនិងគណបក្សប្រជាជនរបស់លោក ហ៊ុន
សែន នៅឆ្នាំ២០១៣ខាងមុខនេះ ។ លោកបានបន្តថា
ជោគជ័យទាំងអស់នេះមិនមែនជាជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះទេ
តែជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា
ក៏ដូចជាប្រទេសជាតិរបស់យើងផងដែរ ។
គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម
សុខា ជាអនុប្រធាន រួមជាមួយនិងឥស្សរជននយោបាយសំខាន់ៗមួយចំនួនទៀតដែលជាស្នូល និងធ្វើ
ឲ្យប្រទេសជាតិមានការរីកចំរើកលូតលាស់លើគ្រប់វិស័យបានយ៉ាងឆាប់រហ័សបំផុត ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបនិងរស់នៅក្នុងជីវភាពមួយដ៏សមរម្យ
យុវជននិងមានការងារធ្វើគ្រប់ៗគ្នា
ហើយប្រទេសជាតិនិងមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ ដែលមានការទទួលស្គាល់
ពីគ្រប់មជ្ឈដ្ឋាន ។ ដូចនេះជំរើសតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរគឺគណបក្ស សង្គ្រោះជាតិ
៕
No comments:
Post a Comment
yes