វីយែន៖ យោងតាមរបាយការណ៍មួយពីទីភ្នាក់ងារថាមពលអាតូម៊ិចអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ប្រទេសអ៊ីរ៉ង់ បានពង្រីកសមត្ថភាពដ៏មានសក្តានុពលរបស់ខ្លួនទ្វេដង នៅក្នុងការចំរាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងការដ្ឋានមួយដោយលួចលាក់ ដោយបង្កើនម៉ាស៊ីនបំបែកធាតុវីលីនធាតុរបស់ខ្លួនពី ១,០៦៤ ដល់ ២,១៤០ ។
យោងតាមរបាយការណ៍រាល់ត្រីមាសចុងក្រោយបំផុត ស្តីពីកម្មវិធីនុយក្លេអ៊ែរមានជម្លោះរបស់ប្រទេសអ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់ បន្តការចំរ៉ាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន និងលាក់ទុកម៉ាស៊ីនបំបែកធាតុវីលីនធាតុ ចំនួន ២,១៤០ ដែលក្នុងចំណោមនោះ ម៉ាស៊ីនបំបែកធាតុវីលីនធាតុ ចំនួន ៦៩៦ កំពុងដំណើរការ។ នៅក្នុងរបាយការណ៍ ក៏បាននិយាយផងដែរថា មានរោងចក្រនុយក្លេអ៊ែរជាច្រើនត្រូវបានបង្កប់ទុកយ៉ាងជ្រៅនៅក្នុងភ្នំ ដើម្បីងាយស្រួលក្នុងការការពារប្រឆាំងនឹងការវាយប្រហារដោយយោធានានា។
របាយការណ៍បានឱ្យដឹងទៀតថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានបង្កើនអ៊ុយរ៉ាញ៉ូមកំរិតខ្ពស់របស់ខ្លួនដល់ទំងន់ ៤៤ គីឡូក្រាម ចាប់តាំងពីខែឧសភា មកម្ល៉េះ ដែលមកដល់ពេលបច្ចុប្បន្ននេះ អ៊ុយរ៉ាញ៉ូមសរុបមានចំនួន ១៨៩ គីឡូក្រាម។
ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) បានជំរុញប្រទេសអ៊ីរ៉ង់ ឱ្យបើកមូលដ្ឋានយោធាប៉ាចិន (Parchin) ភ្លាមៗ ដើម្បីឱ្យក្រុមអធិការកិច្ច UN ធ្វើការបញ្ជាក់ឱ្យបានច្បាស់អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ គួរបញ្ជាក់ថា លោកខាងលិច មានក្តីព្រួយបារម្ភអំពីមហិច្ចតានុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដោយចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ថា កំពុងផលិតអាវុធនុយក្លេអ៊ែរ ដោយយកគោលបំណងសន្តិភាពមកបិទបាំង ប៉ុន្តែ ត្រូវបានបដិសេធដោយប្រទេសអ៊ីរ៉ង់៕
No comments:
Post a Comment
yes