ក្រុមហ៊ុន Apple នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន
ក្រុមហ៊ុន Apple ចាញ់បណ្តឹងប៉ាតង់នៅក្នុងប្រទេសជប៉ុន ខណៈដែលតុលាការទីក្រុងតូក្យូបានកាត់ក្តីថា ក្រុមហ៊ុន Samsung ដែលផលិតទូរសព្ទដៃទំនើប និងកំព្យូទ័របន្ទះស្តើងនោះ មិនបានរំលោភនូវបច្ចេកវិទ្យាក្រុមហ៊ុន Apple ទេ ដែលនេះជាសេចក្តីសម្រេចថ្មីមួយនៃជម្លោះពាសពេញពិភពលោករបស់ក្រុមហ៊ុនទាំងពីរ។
តុលាការទីក្រុងតូក្យូបានសម្រេចសវនការនៅថ្ងៃនេះថា ទូរសព្ទដៃទំនើប Samsung Galaxy និងកំព្យូទ័របន្ទះស្តើងមិនបានរំលោភលើប៉ាតង់ក្រុមហ៊ុន Apple ទេទាក់ទងនឹងបច្ចេកវិទ្យាផ្ទុកទិន្នន័យបទចម្រៀងនិងវីឌេអូពីឧបករណ៍ក្នុងទូរសព្ទទៅម៉ាស៊ីនមេ (Servers)។
សូមបញ្ជាក់ថា Apple និង Samsung កំពុងមានជម្លោះក្នុងទីផ្សារទូរសព្ទដៃទំនើប ដែលមានតម្លៃ ២១៩ពាន់លានដុល្លារកាលពីឆ្នាំមុន ក្នុងជម្លោះប៉ាតង់ដែលមានការប្តឹងផ្តល់គ្នារហូតដល់៤ទ្វីប តាមការប៉ាន់ស្មានរបស់ Bloomberg។ Appleឈ្នះបណ្តឹង ១.០៥លានដុល្លារនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែសីហា ដោយតុលាការរកឃើញថា ក្រុមហ៊ុនកូរ៉េខាងត្បូង Suwon មួយនេះបានរំលោភប៉ាតង់ចំនួន៦ ក្នុងចំណោម៧ ទាក់ទងនឹងឧបករណ៍ទូរសព្ទដៃ។
No comments:
Post a Comment
yes