ផ្ទះដែលត្រុវគេប្លន់
បន្ទាយមានជ័យ៖នាវេលាម៉ោង៩និង៤០នាទីព្រឹកទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ មានការភ្ញាក់ ផ្អើលឆោឡោមួយ ថាមានករណីចោរប្លន់មានគ្នា ២នាក់ក្លែងខ្លួនជាបុគ្គលិកទឹកស្អាត ចូលប្លន់ ក្នុងផ្ទះប្រធានគណនេយ្យមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យនៅចំណុចទល់មុខសាខា អគ្គិសនីខេត្តផ្លូវលេខ៣ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។គ្រាដែលម្ចាស់ផ្ទះនៅតែប្រពន្ធនិងកូនតូច២នាក់ ចំណែកប្ដីនៅកន្លែងធ្វើការ ប្លន់យកអស់ ខ្សែកខ្សែដៃមាសនិងផ្លាទីនចំនួន៥ខ្សែសរុបជាង២តម្លឹងនិងប្រាក់១០ម៉ឺនរៀល ។
ម្ចាស់ផ្ទះត្រូវបានគេស្គាល់ថាប្រពន្ធឈ្មោះ ឆេង កញ្ញា អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ ប្ដី ឈ្មោះ ដាង សុខុម អាយុ៦០ឆ្នាំ ធ្វើការជាប្រធានការិយាល័យគណនេយ្យមន្ទីរសុខាភិបាល ខេត្ត។បើតាមប្រភពព័ត៌មានពីសំណាក់ប្រពន្ធជាម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតហេតុនាងនៅផ្ទះជាមួយកូនតូចមានគ្នា២នាក់ចំណែកប្ដីវិញទៅធ្វើការបាត់។
លុះបន្ទាប់មក មានមនុស្សប្រុស២នាក់អាយុប្រហែល៣០ឆ្នាំ ជិះម៉ូតូ១គ្រឿងអត់ស្គាល់ម៉ាកឈប់មុខផ្ទះ ហើយចុចស៊ីភ្លេម៉ូតូ២ដង ប្រាប់ថាពួកគេនោះជាបុគ្គលិកក្រុមហ៊ុនទឹកស្អាតសុំមកមើល កុង ទ័រទឹក គ្រាដែលនាងបើករបងទ្វារផ្ទះពួកវាបានរុញនាងចូលក្នុងផ្ទះហើយ យកកូនកាំបិត និង កាំភ្លើងសម្លុតប្លន់រក សម្លាប់ឲ្យ យកមាសនិងប្រាក់ឲ្យពួកវា។ នៅពេលនោះពួកវាដោះ ខ្សែក និងខ្សែដៃនៅពាក់ ជាប់និងខ្លួន ហើយចូលបើកថតតុក្នុងបន្ទប់ យកខ្សែកនិងខ្សែដៃកូនបន្ត ទៀតមុននិងពួកវាចេញទៅដាល់នាង២ដៃចំចុងដង្ហើមបណ្ដាលឲ្យចុករកស្រែកឲ្យគេជួយមិនបាន។រឿងរ៉ាវទាំងនេះភ្ញាក់ផ្អើលប្ដីនៅកន្លែងធ្វើការហើយបានទូរស័ព្ទប្ដឹងទៅសមត្ថកិច្ច ចុះ មកស្រាវជ្រាវនៅកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី អ៊ុន សំអន នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ឲ្យដឹងថា៖សមត្ថកិច្ចសាកសួរ ស្ត្រីម្ចាស់ផ្ទះប្រាប់ថាពួកវាធ្វើសកម្មភាពប្លន់ប្រហែល៥នាទី និងសមត្ថកិច្ចធ្វើ ការស្រាវ ជ្រាវកន្លែងកើហេតុទៅ តាមជំនាញ លើករណីនេះ មិនទាន់ដឹងច្បាស់ ថាជាករណីប្លន់ ពិតប្រាកដរឺយ៉ាងណានោះទេ សមត្ថកិច្ចបន្តស្រាវជ្រាវស៊ើបអង្កេតនៅឡើយ ពីព្រោះអ្វីជាការ អះអាងរបស់ស្ត្រីជាម្ចាស់ផ្ទះហាក់បីដូចមិនស៊ីសង្វាក់ទៅនិងហេតុការណ៍៕
No comments:
Post a Comment
yes