មណ្ឌលគិរី៖អាកាសធាតុឥទ្ធិពលខ្យល់ព្យុះឈ្មោះហ្គាអេមីដែលបានបក់បោកមកលើប្រទេសកម្ពុជា ហើយបានមកដល់ខេត្តមណ្ឌលគិរីតាំងពីថ្ងៃទី៥ តុលា រហូតមកដល់ថ្ងៃ ទី៨ តុលា នេះបានបង្កឲ្យមានភ្លៀងធ្លាក់ជាប់ទាំងយប់ទាំងថ្ងៃ។ធ្វើឲ្យរំខានដល់របររកស៊ីមួយចំនួនរបស់ប្រជាពលរដ្ឋដោយសារតែនៅតំបន់មណ្ឌលគិរី ជាខេត្តសម្បូរដីក្រហមដូច្នេះរាល់ផ្លូវធ្វើដំណើរនៅពេលត្រូវទឹកភ្លៀង ជាប់ជាប្រចាំបណ្ដាលឲ្យផ្លូវមានសភាពរអិលខ្លាំង ទៀតសោតខេត្តមណ្ឌលគិរីក៏នៅពាសពេញ ទៅដោយព្រៃឈើ ជាហេតុធ្វើឲ្យមានអ័ព្ទផ្សែងធ្លាក់ច្រើន នឹងអាកាសធាតុត្រជាក់ខ្លាំង។ តែទោះជាយ៉ាងណាឥទ្ធិពលខ្យល់ព្យុះនេះ ពុំបានបង្កផលលប៉ះពាល់ធ្ងន់ធ្ងរ ឬបណ្ដាលឲ្យមានគ្រោះថ្នាក់អាយុជីវិត មនុស្សសត្វ នឹងទ្រព្យសម្បត្តិដល់ប្រជាពលរដ្ឋក្នុងតំបន់នោះទេ។
លោក ញ៉ែម វ៉ាន់នី ស្នងការខេត្តបានឲ្យដឹងថា ថ្វីត្បិតតែព្យុះហ្គាអេមីធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុករយៈ ពេលពីរបីថ្ងៃហើយក្ដីនឹងបណ្ដាលឲ្យមានផលប៉ះពាល់នៅតាមបណ្ដាស្រុក៣នឹងក្រុងមួយបន្តិចបន្តួចប៉ុណ្ណោះ។លោកបន្តថា ដោយឡែកនៅស្រុកកែវសីមា ហាក់មានជំនន់ទឹកភ្លៀងខ្លាំងជាងបណ្ដាស្រុកដទៃទៀត តែពុំបណ្ដាលឲ្យ មានគ្រោះថ្នាក់សម្លាប់មនុស្សសត្វឬបាក់ផ្ទះឡើយ ព្រោះទឹកជំនន់នេះបានហូរធ្លាក់ពីភ្នំចុះទៅតាមអូរ ក្នុងកំឡុងពេលបីទៅបួនម៉ោងក៏ស្រកបាត់ទៅវិញ។លោកបានបញ្ជាក់ថា បើទោះជាព្យុះភ្លៀងនេះពុំធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយតែលោកបានបង្កើនចលនាបំផុសបំផុលឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ព្រោះអាចកើតមាននូវគ្រោះថ្នាក់ជាយថាហេតុណាមួយក៏ថាបាន។
លោក ខែម ភារម្យ ប្រធានមន្ទីរធនធានទឹកនឹងឧតុនិយមបានឲ្យដឹងថា ព្យុះហ្គាអេមីបានបង្កឲ្យមានភ្លៀងធ្លាក់ នៅខេត្តមណ្ឌលគិរីតាំងពីម៉ោង៤ទៀបភ្លឺថ្ងៃទី៥ តុលា នៅលើផ្ទៃមេឃសម្បូរពពកខ្មៅមូលមីដេរដាសរហូតដល់ព្រឹកថ្ងៃទី៨ តុលា នេះឃើញថា ព្យុះហ្គាអេមីបានបន្ថយឥទ្ធិពលរបស់ខ្លួន ហើយផ្ទៃមេឃចាប់មានថ្ងៃរះល្អឡើងវិញ។លោកបានបញ្ជាក់ផងដែរថា ដោយខេត្តមណ្ឌលគិរីជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប ដូច្នេះនៅក្នុងខេត្តទាំងមូលពុំបង្កឲ្យមានទឹកជំនន់លិចលង់ភូមិករ ឬផលដំណាំរបស់អ្នកស្រុកនោះឡើយ៕
No comments:
Post a Comment
yes