
កម្មករនៅរោងចក្រ Top Form ក្នុងខណ្ឌឫស្សីកែវតវ៉ាខែមុន
ភ្នំពេញៈ ការអំពាវនាវមានកាន់តែងខ្លាំងឡើងៗ នៅក្នុងប្រទេសស៊ុយអែតឲ្យក្រុមហ៊ុនសម្លៀកបំពាក់ពហុជាតិសាសន៍ H&M ធ្វើការដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរកម្ពុជា ហើយការអំពាវនាវ ឥឡូវនេះបានធ្វើឲ្យព្រះអង្គម្ចាស់មួយអង្គមានការយកព្រះទ័យ ទុកដាក់។
ព្រះអង្គម្ចាស់ នរោត្តម ចក្ររិន របស់កម្ពុជា ដែលមានព្រះជន្ម ៣៨ ព្រះវស្សា គង់នៅប្រទេសស៊ុយអែត អស់រយៈពេលជាង ៣០ឆ្នាំមកហើយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា ព្រះអង្គ បាននិងកំពុងធ្វើការងារនៅក្នុងការជំរុញឲ្យក្រុមហ៊ុន H&M ធ្វើការដំឡើងប្រាក់ឈ្នួលឲ្យកម្មករកាត់ដេរនៅរោងចក្រ ក្នុងប្រទេសកម្ពុជា។ ព្រះអង្គបានមានបន្ទូលថា៖ «យើងចង់ឲ្យមាននូវប្រាក់ឈ្នួលរស់នៅសមរម្យមួយសម្រាប់កម្មករ ទាំងនេះ»។ «យើងចង់ឲ្យក្រុមហ៊ុន H&M ធ្វើការជំរុញទៅដល់រោងចក្រដែលខ្លួនបញ្ជាទិញឲ្យដោះស្រាយបញ្ហា នេះ»។ ព្រះអង្គម្ចាស់ បានមានបន្ទូលទៀតថា បញ្ហាប្រាក់ឈ្នួលរស់នៅសមរម្យ ដែលសម្ព័ន្ធអង្គការសិទ្ធិការងារ Asia Floor Wage Alliance បាននិយាយគឺមានចំនួន ២៨១ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករកាត់ដេរ ហើយបញ្ហានេះ មានការចាប់អារម្មណ៍ផងដែរ នៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសស៊ុយអែត កាលពីសប្តាហ៍មុន។
កត្តាដែលធ្វើឲ្យមានការខឹងខ្លាំង ពីប្រជាជននៅប្រទេសស៊ុយអែត គឺបន្ទាប់ពីមានការចាក់ផ្សាយភាពយន្តឯកសារនៅប៉ុស្តិ៍ ទូរទស្សន៍លេខ ៤របស់ស៊ុយអែតអំពីបញ្ហាប្រាក់ឈ្នួលអប្បបរមាក្នុងឧស្សាហកម្ម កាត់ដេរកម្ពុជា ដែលមានចំនួន៦១ដុល្លារក្នុងមួយខែប្រសិនបើមិនរាប់បញ្ចូល ប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
ព្រះអង្គម្ចាស់មានបន្ទូលថា៖ «ប្រជាជននៅស៊ុយអែតមានក្តីបារម្ភអំពីបញ្ហានេះ។ ពួកគេបារម្ភអំពីលក្ខខណ្ឌការងារនៅពីក្រោយ]អ្វីដែលពួកគេ បានទិញ»។ ព្រះអង្គបានបន្តទៀតថា ព្រះអង្គបានផ្តល់អនុសាសន៍ដល់កិច្ចប្រជុំផ្សេងៗអំពីលក្ខខណ្ឌ នៅក្នុងរោងចក្រផ្សេងៗ ដែលក្រុមហ៊ុន H&M បញ្ជាទិញ ហើយបានស្នើសុំការអង្គុយជជែកជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ប៉ុន្តែថ្នាក់ដឹកនាំក្រុមហ៊ុនបានបដិសេធ។ ព្រះអង្គម្ចាស់បានបន្តថា៖ «ខ្ញុំបានព្យាយាមនិយាយទៅកាន់ពួកគេ ប៉ុន្តែពួកគេមិនឆ្លើយតប។ ខ្ញុំចង់ឲ្យពួកគេដោះស្រាយបញ្ហានេះ»។ ព្រះអង្គបន្ថែមទៀតថា ក្រុមសកម្មជននៅប្រទេសស៊ុយអែត កំពុងគ្រោងធ្វើបាតុកម្មជាសាធារណៈ។
ព្រះអង្គ ចក្ររិន បានបន្តថា រដ្ឋាភិបាលកម្ពុជាក៏ត្រូវតែឈ្មុសឈ្មុលផងដែរក្នុងការ ធានាឲ្យមានការដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ។
ក្រុមហ៊ុន H&M បានថ្លែងការពារ ចំពោះលក្ខខណ្ឌផ្តល់ដល់កម្មករនៅរោងចក្រដែលខ្លួនបញ្ជាទិញរួម មានដូចជារោងចក្រ M&V ខេត្តកំពង់ឆ្នាំង ដែលមានកម្មកររាប់រយនាក់ដួលសន្លប់កាលពីខែសីហាឆ្នាំមុន។ លោក Karl-Johan Persson ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន H&M បានថ្លែងថា ក្រុមហ៊ុន H&M កំពុងទទួលរងសម្ពាធដោយអយុត្តិធម៌តែម្នាក់ឯងពីសាធារណជន។ លោកថ្លែងថា ក្រុមហ៊ុនពិតជាព្យាយាមយកចិត្តទុកដាក់ ធ្វើឲ្យប្រសើរឡើងចំពោះលក្ខខណ្ឌការងារនៅក្នុងប្រទេសដែលខ្លួន បញ្ជាទិញ។
លោកថ្លែងនៅក្នុងសន្និសីទកាសែតកាលពីសប្តាហ៍មុនថា៖ « នៅប្រទេសកម្ពុជា ការពិភាក្សាជាមួយសហជីព ត្រូវបានធ្វើឡើង ហើយអនុសញ្ញារួម កំពុងតែអនុវត្ត»។ លោកបន្តថា៖ «វាច្បាស់់ណាស់ មានលក្ខខណ្ឌការងារប្រសើរឡើង នោះហើយជាហេតុផលដែលយើងធ្វើការងារជាមួយកម្មវិធីរោងចក្រកាន់ តែប្រសើរឡើងនៅកម្ពុជាដើម្បីបង្កើតឲ្យមានការពិភាក្សាក្នុង សង្គមប្រសើរឡើងស្តីពីទីផ្សារការងារ»។
លោកបានបន្ថែមថា ប្រទេសកម្ពុជាទទួលបានភាពប្រសើរឡើងនៅពេលក្រុមហ៊ុន H&M មានវត្តមាននៅទីនេះ ហើយកម្មករអាចនឹងក្រទៅៗប្រសិនបើក្រុមហ៊ុន ដាក់ការបញ្ជាទិញទៅប្រទេសដទៃវិញ។
ក្រុមអ្នកតស៊ូមតិផ្នែក ការងារដែលមានឈ្មោះថា យុទ្ធនាការសម្លៀកបំពាក់ស្អាត បានអំពាវនាវឲ្យក្រុមហ៊ុន H&M ធ្វើការធានាថា កម្មករ ទទួលបានប្រាក់ខែចំនួន ១៣១ ដុល្លារក្នុងមួយខែ ដែលនេះ ជាតួលេខលើកឡើងដោយសហជីពឯករាជ្យ និងជាជំហានដំបូងឆ្ពោះទៅរកប្រាក់ឈ្នួលរស់នៅសមរម្យ៕
No comments:
Post a Comment
yes