ស្ត្រីអ្នកបឹងកក់៤នាក់ព្យាយាមចូលជួបរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នៅខេត្តសៀមរាប។
កូនៗរបស់អ្នកភូមិបឹងកក់ដែលកំពុងជាប់ពន្ធនាគារ បួងសួងសុំឲ្យដោះលែងម្ដាយ នៅមុខក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១២។
ស្ត្រីបឹងកក់ទាំងបួននាក់មានឈ្មោះ ទេព វន្នី តុល ស្រីពៅ បូវ សោភា និងឈ្មោះ ហេង មុំ បានមកជួបជុំគ្នានៅខាងមុខសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា (Sofitel Angkor Phokeethra)។ ពួកគេអះអាងថា ពួកគេចង់បានអន្តរាគមន៍ពីអ្នកស្រី ហ៊ីលឡារី គ្លិនតុន ដោះស្រាយបញ្ហាជម្លោះដីនៅតំបន់បឹងកក់ និងសុំឲ្យមានការស្វែងរកអ្នកទទួលខុសត្រូវចំពោះការប្រើអំពើហិង្សាទៅលើស្ត្រីអ្នកបឹងកក់នាពេលកន្លងទៅ។
ប៉ុន្តែមកដល់ពេលនេះ ស្ត្រីអ្នកបឹងកក់៤នាក់នោះ មិនត្រូវសមត្ថកិច្ចអនុញ្ញាតិឲ្យចូលក្នុងសណ្ឋាគារនោះឡើយ។
ទោះយ៉ាងណាក្ដី នៅពេលនេះមានការសម្របសម្រួលមួយ រវាងអ្នករៀបចំកម្មវិធីគោលនយោបាយស្ត្រី និងអ្នកបឹងកក់។
នៅរសៀលថ្ងៃសុក្រ ទី១៣ កក្កដា នេះ អ្នកស្រី ហ៊ីលឡារី គ្លិនតុន បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទបញ្ចប់កិច្ចប្រជុំគោលនយោបាយស្ត្រី នៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា នៅខេត្តសៀមរាប៕
No comments:
Post a Comment
yes