Wednesday, October 31, 2012

ក្រុម​អាវ​ក្រហម​ថៃ​ត្រៀម​ខ្លួន​តទល់​នឹង​ក្រុម​ការពារ​សៀម

121031_17b
លោក​ក្វាន់​ឆៃ ប្រៃ​ផាណា មេដឹកនាំអាវ​ក្រហម​ស្រឡាញ់​ភាគ​ឧត្តរ

ក្រុង​បាង​កក: មេ​ដឹក​នាំ​ក្រុម​អាវ​ក្រហម​ខេត្ត​ឧត្តរ​ថានី លោក ក្វាន់​ឆៃ​ប្រៃ​ផាណា និយាយ​ថា​ក្រុម​អ្នក​គាំ​ទ្រ​អាវ​ក្រហម​មក​ពី​២០​ខេត្ត​នៅ​ភាគ​ឦសាន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ត​ទល់​ប្រឆាំង​នឹង​ការ​ជួប​ជុំ​ណា​ផ្សេង​ទៀត ដែល​ដឹក​នាំ​ដោយ​ក្រុម​ការពារ​សៀម​។
លោក​បាន​ថ្លែង​ដូច្នេះនៅ​ក្នុង​ខេត្ត​នគរ​រាជសីមា​ពី​ថ្ងៃចន្ទ ជា​ការ​ឆ្លើយ​តប​នឹង​ផែន​ការ​របស់​ក្រុម​ការពារ​សៀម​ដែល​ថា​នឹង​ធ្វើការ​ជួប​ជុំ​គ្នា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ភឿ​ថៃ​ក្នុង​រង្វង់​ពេល​មួយ​ខែ​បន្ទាប់​ពី​ការ​ជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​កីឡដ្ឋាន​Royal Turf ​ក្នុង​ក្រុង​បាងកក ដែល​អ្នក​រៀប​ចំ​ការ​ជួប​ជុំ​រូប​នោះ បាន​អះ​អាង​ថា​បាន​ទាក់​ទាញ​អ្នក​ចូល​រួម២​ម៉ឺន​នាក់​។
ឧត្ដម​សេនីយ៍​ចូល​និវត្តន៍ និង​ជា​អ្នក​រៀប​ចំ​ដ៏​សំខាន់​លោក​ប៊ូន​លើត​កែវ​ប្រាស៊ីត​ជឿថា​យុទ្ធ​នា​ការ​នេះ​កំពុង​ទទួល​បាន​សន្ទុះ។

លោក ក្វាន់​ឆៃ​ប្រធាន​ក្រុម​អ្នក​ស្រឡាញ់​ភាគ​ឧត្តរ​បាន​និយាយ​ថា លោក​និង​ក្រុម​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រៀបចំ​ការ​ជួប​ជុំ​នៅ​កន្លែង​ណា​មួយ​ដើម្បី​ត ទល់​ប្រឆាំង​នឹង​ក្រុម​ការពារ​សៀម​ហើយ​លោក​មិន​ជឿ​ថា យុទ្ធ​នា​ការ​របស់​ក្រុម​ការពារ​សៀម​នឹង​ទទួល​បាន​សន្ទុះ​ណា​មួយ​នោះ​ទេ។
លោក​ក្វាន់​ឆៃ​បាន​និយាយ​ថា លោក​បាន​ឈរ​លើ​ប្រអប់​ជើង​ខ្លួន​ឯង មិន​មាន​ការ​គាំ​ទ្រ​ហិរញ្ញ​វត្ថុ​ពី​គណ​បក្ស​ភឿ​ថៃ​នោះ​ទេ ហើយ ក្រុម​ស្រឡាញ់​ភាគ​ឧត្តរ​ធ្វើ​អ្វីៗ ដោយ​ខ្លួន​ឯង។
លោក​ក៏​បាន​ព្រមាន​ថា បើ​សិន​រដ្ឋាភិបាល​មិន​នាំ​លោក ថាក់ស៊ីន ត្រឡប់​មក​ស្រុក​វិញ​នៅក្នុង​អំឡុង​ពេល​៤ឆ្នាំ​ដំបូង​ក្នុង​អំណាច​ខ្លួន​ទេ បក្ស​ភឿ​ថៃ​មិន​គួរ​រំពឹង​ថា ក្រុម​ស្រឡាញ់​ភាគ​ឧត្តរ​នឹង​គាំ​ទ្រ​ខ្លួន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​បន្ទាប់​ទេ។
លោក​ក្វាន់​ឆៃ​បាន​និយាយ​ថា ក្រុម​ពីមុន​ពីរ​របស់​គណ​បក្ស​ភឿ​ថៃ​គឺ​ថៃ​រ៉ាក់​ថៃ និង​អំណាច​មហាជន​មិន​បាន​នាំ​យក​លោក ថាក់​ស៊ីន​ត្រឡប់​មក​ស្រុក​វិញ​ទេ​។
មេ​ដឹក​នាំ​អាវ​ក្រហម​ខេត្ត​អាយុ ធ្យា លោក​ស្រី​ម៉ាយូរី សាវ៉ា​តាសៃ​បាន​ថ្លែង​ថា ក្រុម​ការពារ​សៀម​គឺ​ជា​សាខា​នៃ​សម្ព័ន្ធ​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ​៕

No comments:

Post a Comment

yes