សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 30, 2012

អ្នក​ភូមិ​ចំនួន​៣​ក្នុង​សង្កាត់​ខ្មួញ​ក្រុង​ភ្នំពេញ​ពុំ​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់


អ្នក​ភូមិ​ចំនួន ៣ភូមិ​នៃ​សង្កាត់​ខ្មួញ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ត​ទុយយោ​ទឹក ដើម្បី​ចែក​ចាយ​ទឹក​ដល់​តំបន់​រស់នៅ​របស់​ពួក​គាត់។ អ្នក​ភូមិ​ទាំង​នោះ អះអាង​ថា ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​ក្នុង​ការ​ទិញ​ទឹក​យក​មក​ប្រើប្រាស់ ហើយ​នាំ​គ្នា​ប្រើ​ទឹក​ស្រះ ឬ​ត្រពាំង​កខ្វក់។
អ្នក​ភូមិ​ឈ្មោះ សូ សុគង់ ដែល​រស់នៅ​ភូមិ​ខ្មួញ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០ តុលា ថា អ្នក​ភូមិ​ទាំង​បី​នោះ​ភាគ​ច្រើន​ពួក​គាត់​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ទឹក​ប្រើប្រាស់​នោះ​ទេ។ លោក​ថ្លែង​បន្ត​ថា អ្នក​ភូមិ​ចំនួន​៣ គឺ​ភូមិ​ខ្មួញ ភូមិ​បន្លាស្អិត និង​អន្លង់ក្ងាន សម្ដែង​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​អាជ្ញាធរ​មិន​ព្រម​ត​ទុយយោ​ទឹក​ឲ្យ​ពួក​គាត់ ព្រោះ​ភូមិ​ផ្សេង​ដែល​នៅ​ក្បែរ​ភូមិ​ទាំង​បី​នេះ សុទ្ធ​តែ​ត្រូវ​អាជ្ញាធរ​ត​ទុយយោ​ឲ្យ​រួច​រាល់​អស់​ហើយ។
លោក សុខ គង់ អះអាង​បន្ត​ថា បើ​ទោះ​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ ក៏​អ្នក​ភូមិ​នៅ​តែ​ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ដែរ។ លោក​បន្ថែម​ថា នៅ​រដូវ​ប្រាំង បញ្ហា​ខ្វះ​ខាត​ទឹក​កាន់​តែ​ជួប​ការ​លំបាក​ជាង​រដូវ​វស្សា​ទៅ​ទៀត ដូច្នេះ​ពួក​គេ​បូម​ទឹក​ស្រះ ដែល​នៅ​សេសសល់​ពី​ការ​ចាក់​ដី​លុប​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ យក​ទៅ​ប្រើប្រាស់។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ចៅ​សង្កាត់​ខ្មួញ លោក សួង ម៉ុក មាន​ប្រសាសន៍​ថា តាម​ពិត​អ្នក​ភូមិ​ទាំង​នោះ​ជួប​បញ្ហា​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​ពិត​ប្រាកដ​មែន តែ​បញ្ហា​នេះ ហាក់​ពុំ​សូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ ព្រោះ​ខាង​រដ្ឋាករ​ទឹក​បាន​ត​ទុយយោ​ដល់​ភូមិ​ក្បែរ​នោះ​រួច​រាល់​ហើយ ដូច្នេះ​ពួក​គាត់​អាច​រក​ទិញ​ទឹក​នោះ​ទៅ​ប្រើប្រាស់​បាន។
ម្យ៉ាង​ទៀត លោក​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ខិតខំ​ប្រឹងប្រែង​យក​សំណើ​ទៅ​ដាក់​នៅ​សាលា​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​នាំ​យក​សំណើ​នោះ​ទៅ​ឲ្យ​ខាង​រដ្ឋាករ​ទឹក។ លោក​ថ្លែង​បន្ត​ថា ប្រហែល​នៅ​ដើម​ឆ្នាំ​២០១៣ រដ្ឋាករ​ទឹក​គេ​ត​ទុយយោ​ទឹក​ដល់​តំបន់​ទាំង​នោះ។ លោក សួង ម៉ុក មាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ខ្វះខាត​ទឹក​ស្អាត​ប្រើ​នោះ​មាន​ចំនួន​ប្រមាណ​ជាង ១ពាន់​នាក់៕

No comments:

Post a Comment

yes