សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 10, 2012

ខ្មែរនៅក្រៅប្រទេសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមជាមួយ គណបក្ស សង្គ្រោះជាតិ ដើម្បីសង្គ្រោះប្រទេសពីអំណាចផ្តាច់ការសព្វថ្ងៃ

បាតកម្មខ្មែរនៅក្រៅប្រទេសនាពេលកន្លងមក

គណបក្ស សង្គ្រោះជាតិ ដែលកើតឡើងពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បាននិងកំពុងតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ​ខ្មែរនៅគ្រប់មជ្ឈដ្ឋាន ។

ការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ ព្រោះដោយសារតែពួកគាត់បាន មើលឃើញថា ជាតិមាតុភូមិរបស់យើងបាននិងកំពុងតែជួបនូវគ្រោះថ្នាក់ដ៏មហាធ្ងន់ធ្ងរក្រោម ការដឹកនាំរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ។ ក្នុងនោះគណបក្សកាន់អំណាចមួយ នេះក៏បានតែសន្យា និងមិនដែលបានធ្វើអ្វីដូចជាការសន្យារបស់ខ្លួននៅពេលត្រូវការសន្លឹក​ឆ្នោតពីប្រជាពលរដ្ឋឡើយ ។

ប្រទេសកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជន មិនមានការរីកចំរើនជឿន​លឿនអ្វីមួយគួរឲ្យកត់សម្គាល់ឡើយ ក្រៅតែពីសមិទ្ធផលដែលកើតឡើងពីជំនួយបរទេស​ហើយយកឈ្មោះរបស់ខ្លួនមកប្រើ ថាជាអ្នកកសាងទៅវិញនោះ ។ មួយវិញទៀតរដ្ឋាភិ​បាល​របស់​គណបក្ស​កាន់អំណាចសព្វថ្ងៃ គឺគួកគេពូកែណាស់ខ្លាំងណាស់ខាងខ្ចីលុយពីបរទេស​ដែល​រហូត​មកទល់ពេលនេះ​គឺជំពាក់​បំ​ណុល​បរ​ទេសជាច្រើនពាន់លានដុល្លា​​ស្ទើរតែ​រុំកោះ​ទៅ​ហើយ ហើយអ្នកដែលមានភារកិច្ចក្នុងការសងបំណុលទាំងនោះគឺប្រជាពលរដ្ឋស្លូតត្រង់ទៅ​វិញ ដែលពួកគាត់មិនដែលបានទទួលប្រាក់ជំនួយទាំងនោះសូម្បីតែមួយកាក់មួយ​សេន​ផង​នោះ ហើយពួកអ្នកមានអំណាចបានយកប្រាក់ជំនួយទាំងនោះទៅប្រព្រឹត្តអំពើពុករលួយ​ធ្វើ​មានបាន តែបក្ខពួក និងក្រុមគ្រួសាររបស់គេតែប៉ុណ្ណោះ ។  


មួយវិញទៀតរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏អសមត្ថភាពក្នុងការរកការងារ ឲ្យប្រជា
ពល​រដ្ឋផងដែរ បណ្តោយឲ្យប្រជាពលរដ្ឋខ្មែរទៅរកការងារធ្វើនៅក្រៅប្រទេសទាំងផ្សងព្រេង បើទោះបីជាពួកគេបានដឹងហើយថា វាប្រឈមទៅនិងគ្រោះថ្នាក់ក្នុងកំរិតមួយដ៏ខ្ពស់នោះ ។ ក្នុងនោះការដែលប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកចេញពីភូមិកំណើតបែបនេះ ក៏ជាឪកាស​បើកដៃឲ្យជនអន្តោប្រវេសន័យួនទាំងនោះ​ចូលមករស់នៅលើទឹកដីរបស់យើង​កាន់តែច្រើន​ឡើងៗថែមទៀត មិនតែ​ប៉ុណ្ណោះរដ្ឋាភិបាលសព្វថ្ងៃ បាននិងកំពុងតែការពារជនអន្តោប្រវេសន៏​យួនទាំងនោះជាងប្រជាពលរដ្ឋខ្មែរដែលមានឈាមជ័រខ្មែរតែមួយទៅដូចគ្នាទៅទៀត ។
ដោយមិនអាចទ្រាំឃើញប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីលំបាកវេទនាបែបនេះតទៅទៀតបាន នោះ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានធ្វើលិខិតអំពាវនា ជាបន្តបន្ទាប់ដើម្បីស្នើសុំ​ឲ្យមាន​ការបង្រួបបង្រួមជាតិខ្មែរ ខ្មែរនិងខ្មែរគ្នាឯង ជជែករកដំណោះ​ស្រាយដើម្បីជាប្រយោជន៏ជាតិ និងប្រជាពលរដ្ឋខ្មែរដ៏ស្លុតត្រង់ ។

សេចក្តីអំពាវនាវនោះមានខ្លឹមសារថា យើងខ្ញុំស្នើសុំបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ ងើប​ឡើង​​ដើម្បីស្រោចស្រង់​ជាតិ​មាតុ​ភូមិរបស់យើង ដេលកំពុងតែ​ស្រែកដង្ហើយហៅយើងជាអ្នក​ប្រជាធិបតេយ្យ ស្រលាញ់ជាតិ ជួយស្រោចស្រង់ជាតិ​ឡើងវិញ ដែលជាតិកំពុងតែត្រូវគ្រាំគ្រា វិនាសហិនហោច​​ ញាំញ៉ី​ក្រោមស្នា​ដៃ​របស់គណបក្សកាន់អំនាចសព្វថ្ងៃនេះ ។

ខ្លឹមសារនៅក្នុងសេចក្តីអំពាវនាវនោះឲ្យដឹងថា ការសង្គ្រោះជាតិ ការចូលរួមជាមួយ​និងគណ​បក្ស សង្គ្រោះជាតិ គឺជាដង្ហើមចុងក្រោយរបស់យើងហើយ បើយើងមិន​ក្រោកឡើងរួម​កម្លាំង​គ្នា​រំ​ដោះជាតិជាមួយគណបក្ស សង្គ្រោះជាតិទេ នោះនៅពេលដ៏ខ្លីខាង​មុខនេះជាតិរបស់​យើង​និង​ត្រូវបាត់បង់ដោយការលេបត្របាក់ពីប្រទេសជិតខាងជាក់ជាមិនខានឡើយ ដែលគេ​មាន​មហិ​ច្ឆិ​តាចង់លេបត្របាក់ទឹកដីខ្មែរជាយួរឆ្នាំមកហើយនោះ ។ ជា​មួយគ្នានេះផងដែរ រដ្ឋាភិ​បាល​សព្វ​ថ្ងៃដែលដឹកនាំដោយលោក ហ៊ុន សែន ក៏បាននិងកំពុងតែបើកដៃឲ្យជន​អន្តោ​ប្រ​វេស​ន៏​យួន​ចូលមករស់នៅក្នុងដីខ្មែរកាន់តែច្រើនឡើងៗ ដែលពួកគេ​ទាំងនោះបានបំផ្លាញធន​ធានធម្ម​ជាតិរបស់ខ្មែរយើងជាច្រើន មិនតែប៉ុណ្ណោះពួកគេក៏បាន និងកំពុងតែទទួលបានសិទ្ធិ​គាំ​ពារ​ពីរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងយកចិត្តិទុកដាក់ផង ហើយលោក ហ៊ុន សែន ក៏​បាន​កាត់ដីខ្មែរអស់ជាច្រើនពាន់លានហិតា សប្បទានឲ្យទៅក្រុមហ៊ុនយួន ដែល​មាន​រយៈ​ពេល​រហូតដល់ទៅ៩៩ឆ្នាំ រីឯប្រជាពលរដ្ឋខ្មែរវិញមួយគ្រួសារ រកតែដីមួយហិតា​មិនមាន​ផង មិនតែប៉ុណ្ណោះថែមទាំងត្រូវរដ្ឋាភិបាល អ្នកមានលុយ មានអំណាច និងឈ្មួញទុច្ចរឹតខិលខូច​រំលោភយកដីធ្លីរបស់ពួកគាត់ទាំងបំពានថែមទៀតផង ។

សេចក្តីអំពាវនាវរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា ក្នុង​នោះរដ្ឋាភិបាលសព្វថ្ងៃក៏បាននិងកំពុងតែដាក់ប្រទេសកម្ពុជាលក់ទៅឲ្យបរទេសផងដែរ អំពើ ពុករលួយកាន់តែកើតមានយ៉ាងពេញបន្ទុក ការរំលោភសិទ្ធិមនុស្ស ការដឹកនាំប្រទេសតាម​របៀបផ្តាច់ការ បក្ខពួកនិយក គ្រួសារនិយមជាដើម ដែលធ្វើឲ្យជាតិរបស់យើង​វិនាសហិន​ហោច​មិនអាចរកអ្វីមកថ្លែងបាន ប្រជាពលរដ្ឋរស់នៅកាន់តែក្រីក្រទៅៗ ព្រមទាំងត្រូវ​បាន​ចេញ​​ប៉ោកគេ ត្រូវគេបំបិទសិទ្ធិ​គ្រប់​បែបយ៉ាង ។

សេចក្តីអំពាវនាវក៏បានបង្ថែមទៀតថា ឥឡូវនេះគណបក្ស សង្គ្រោះជាតិ បានចាប់​កំណើត​ឡើងហើយ គឺជាឪកាសមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការចូលរួមជាមួយ និងគណបក្ស​ សង្គ្រោះជាតិ​ទាំងអស់គ្នាដើម្បីយើងសង្គ្រោះប្រទេសកម្ពុជាពីកណ្តាប់ដៃជន​ដែល​ទឹកនាំប្រទេសតាមរបៀបផ្តាច់ការ និងសូមឲ្យសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេច គោល​បំណងរបស់យើងឲ្យបាននៅឆ្នាំ២០១៣ ព្រោះនេះជាឪកាសចុងក្រោយរបស់យើងទាំងអស់​គ្នា ហើយមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់យើង​ទាំង​អស់​គ្នា ៕

No comments:

Post a Comment

yes