លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ថ្ងៃបើកសម្ភោធទីស្នាក់ការគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ
ទី១១ ខែកញ្ញា ឆ្នាំ២០១២
សមាជិកគណបក្ស សង្គ្រោះជាតិ ចូលរួមថ្ងៃបម្ភោធទីស្នាក់ការគណបក្ស សង្គ្រោះជាតិ
នៅបន្ទាប់ពីគណបក្ស សម រង្ស៊ី
បានធ្វើសមាជរបស់ខ្លួនសម្រាប់ឆ្នាំទី១៧ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយបានធ្វើការកែប្រែលក្ខន្តិកៈមួយចំនួន
និងបានជ្រើសរើសលោក គង់ គាំ ឲ្យឡើងជាប្រធានគណបក្ស សម រង្ស៊ី បន្តពីលោក សម រង្ស៊ី
ដែលបានប្រកាសលាលែងចេញពីតំណែងដើម្បីទៅកាន់តំណែងថ្មីជាប្រធានគណបក្ស សង្គ្រោះជាតិនោះ
កាលពីពេលថ្មីៗកន្លងទៅនេះលោក សម រង្ស៊ី បានប្រកាសឲ្យដឹងថា សមាជរបស់គណបក្ស
សង្គ្រោះជាតិ និងធ្វើជាលើកតំបូងនៅចុងខែមីនា ឆ្នាំ២០១៣ ខាងមុខនេះ។
សូមជំរាបជូនផងដែរថា ការប្រកាសពីការប្រារព្វសមាជគណបក្ស
សង្គ្រោះជាតិ លើកទី១ នៅ ចុងខែមីនា ឆ្នាំ២០១៣ គឺនៅពេលដែលលោក សម រង្ស៊ី
បានធ្វើតំណើរបំពេញទស្សនកិច្ចនៅ លើទឹកដីសហរដ្ឋអាមេរិក ។ ជាមួយគ្នានោះលោកក៏មានសង្ឃឹមផងដែរថា
គណបក្ស សង្គ្រោះជាតិ
និងទទួលបានជ័យជំនះលើការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះជាក់ជាមិនខាន ឡើយ ព្រោះគណបក្ស
សង្គ្រោះជាតិ មានបង្អែកដ៏រឹងមាំនោះគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។
ជាមួយជានោះលោក សម រង្ស៊ី បានប្រាប់ឲ្យដឹងផងដែរថា ថ្នាក់ដឹកនាំរបស់គណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏និងលាឈប់ពីតំណែងដើម្បីមកចូលរួមជាមួយគណបក្ស
សង្គ្រោះជាតិ នៅឆ្នាំ២០១៣ក្នុងខែមីនា នោះផងដែរ ដែលក្នុងនោះលោក កឹម សុខា
ក៏និងត្រូវចូលមកកាន់តំណែងជាអនុប្រធានគណបក្ស សង្គ្រោះជាតិ ដោយពេញសិទ្ធិស្របពេលជា
មួយគ្នានេះដែរ ។ លោក សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងបន្តទៀតថា ក្នុងនោះលោកសូមជំរាបថា
ថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ ដែលត្រូវចូលមកកាន់តំណែងតាមតួនាទីរៀងៗខ្លួន
គឺមិនត្រឹមតែមានសមាជិក-សមាជិការ និងថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់គណបក្ស
សិទ្ធិមនុស្ស តែប៉ុណ្ណឹងឡើយ គឺនៅមានថ្នាក់ដឹក នាំរបស់គណបក្សផ្សេងៗទៀត
ជាពិសេសថ្នាក់ដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ក៏និងត្រូវមកចូករួមជាថ្នាក់ដឹកនាំរបស់គណបក្ស
សង្គ្រោះជាតិ ផងដែរ ។
នៅក្នុងពិធីជួបជាមួយប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រនៅសហរដ្ឋអាមេរិក
លោក សម រង្ស៊ី បានមានប្រសាសន៏ថា ពេលនេះស្មារតីរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ
ឆ្នាំ១៩៩៣ បានក្រោកឡើងវិញជាថ្មីម្តងទៀតហើយ ដែលនេះជាសញ្ញាឈ្នះហើយបងប្អូន មិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែអន្តរជាតិ
ក៏គេបានសម្តែងការគាំទ្រមកលើសកម្មភាពរបស់យើងផងដែរ ក្នុងការតស៊ួរទាមទារដើម្បីជាប្រយោជន៏សម្រាប់ប្រជាពលរដ្ឋ
និងប្រទេសជាតិនោះ ។
ស្រប ពេលជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស
សង្គ្រោះជាតិ ដែលបាន ចូលរួមស្តាប់បទអន្តរាគមន៏របស់លោក សម រង្ស៊ី
អំពីព្រឹត្តិការណ៏នយោបាយថ្មី នៅប្រទេសកម្ពុជា និងនៅលើពិភពលោក
ក៏ដូចជាការសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស ដែលពេលនេះប្រជាពលរដ្ឋបានមកចូលរួមជាមួយនិងគណប្ស សង្គ្រោះជាតិ
កាន់តែខ្លាំងឡើងៗនោះ ប្រជាពលរដ្ឋមួយចំនួនបានលើកជាសំនួរធ្វើការចោទសួរមកកាន់លោក សម
រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំង
មិនដឹងថាថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ ពិសេសលោក សម រង្ស៊ី ផ្ទាល់ មានការព្រួយបារម្ភដូចពួកគាត់ឬមួយក៏យ៉ាងណាទេ
ដោយពួកគាត់ភ័យខ្លាចថាគណបក្ស សង្គ្រោះជាតិ
ដែលកំពុងតែមានប្រជាប្រយិយភាពយ៉ាងខ្លាំងនៅពេលនេះ មានជនខិលខូចមកបន្លំ និងលួចយកឈ្មោះគណបក្ស
សង្គ្រោះជាតិ ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេទេ ព្រោះមេរៀង
និងបទពិសោធទាំងអស់នេះបានបង្ហាញឲ្យយើងឃើញ និង ដឹងទាំងអស់គ្នាហើយកាលពីគណបក្ស
ជាតិខ្មែរ ដែលត្រូវបានជនខិតខូចលួចបន្លំយកឈ្មោះទៅប្រើ ហើយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
។ យ៉ាងណាម៉ិញស្របពេលដែលគណបក្ស សង្រោះជាតិ កំពុងតែ មានប្រជាប្រិយភាពដូចគ្នានិងគណបក្ស
ជាតិខ្មែរ កាលពីជំនាន់មុននោះ ។
ជាការឆ្លើយតបលោក សម រង្ស៊ី
បានធ្វើការជំរាបជូនទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនថា តែនៅសហរដ្ឋអាមេរិក
ឬនៅក្នុងស្រុកទេថា នៅពេលនេះរូបលោក ក៏ដូចជាថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ មួយចំនួនទៀតគ្មានការព្រួយបារម្ភណាមួយដែលថាគណបក្ស
សង្គ្រោះជាតិ ត្រូវបានជនខិលខូចលួយយកឈ្មោះទៅធ្វើការកម្មសិទ្ធិរបស់ពួកគេឡើយ ។ ដោយលោក
សម រង្ស៊ី បានធ្វើការបញ្ជាក់ថា ជនផ្តាច់ការ ហើយនិងជនខិលខូចពិបាក និងមិនអាចលួចឈ្មោះគណបក្ស
សង្គ្រោះជាតិបានទេ ពីព្រោះប្រសិនបើអ្នកទាំងនោះលួចឈ្មោះគណបក្ស សង្គ្រោះជាតិ
គឺមិនមានអ្នកណាមួយគេជឿឡើយ ដោយហេតុថាគណបក្ស សង្គ្រោះជាតិ
គឺបានកើតឡើងដោយមានការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបកស្ស
សិទ្ធិមនុស្ស ដែលក្នុងនោះថ្នាក់ដឹកនាំភាគច្រើនលើសលុបគឺមកពីគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ។
លោក សម រង្ស៊ី បន្តថា ហេតុដូចនេះប្រសិនបើ
អ្នកណាមួយគេចង់មកលួចឈ្មោះគណបក្ស សង្គ្រោះជាតិ គឺត្រូវតែរកឈ្មោះ
និងរកអ្នកដឹកនាំណាដែលអាចបង្ហាញខ្លួនហើយអះអាងថាខ្លួនជាថ្នាក់ដឹកនាំដែលចេញមកពីគណបក្ស
សម រង្ស៊ី ឬគណបក្ស សិទ្ធិមនុស្ស ដែលអាចធ្វើឲ្យគេជឿបាន ។ តែលោកមានជំនឿថាវាមិនអាចទៅរួចឡើយចំពោះបញ្ហានេះ
ហើយយើងជាថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ មិនមានការព្រួយបារម្ភចំពោះបញ្ហានេះទេ
តែអ្វីដែលយើងមានការព្រួយបារម្ភនោះគឺការលួចសន្លឹកឆ្នោតទៅវិញទេ
ពីព្រោះប្រជាពលរដ្ឋលោកមានការគាំទ្រគណបក្ស សង្គ្រោះជាតិ ខ្លាំងណាស់
លើសអ្វីដែលយើងបានគិតទៅទៀត ។
ប្រធានគណបក្ស សង្គ្រោះជាតិ បានថ្លែងទៀតថា
រាល់ថ្ងៃនេះយើងបាននិងកំពុងតែរកវិធាន
ការដើម្បីធ្វើការទប់ស្កាត់ការលួចសន្លឺកឆ្នោតឲ្យទាល់តែបាននៅឆ្នាំ២០១៣ខាងមុខ ហើយ បើយើងការពារសន្លឹកឆ្នោតរបស់យើងបាននៅលើកនេះ
គឺច្បាស់ណាស់គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះលើការបោះឆ្នោតយ៉ាងត្រចេះត្រចង់ជាក់ជាមិនខានឡើយ
។ ព្រោះថាសម្លេងនៃការគាំទ្រ គឺនៅក្នុងអាណត្តិនេះយើងធ្វើការប្រមូលបានច្រើនខ្លាំងណាស់
តែត្រូវចាំថា ប្រសិនបើសម្លេងរបស់យើងច្រើនមែន តែប្រសិនបើគេលួចសំឡេងរបស់យើងមួយចំនួនធំទៅបាត់
គឺបានន័យថាយើងនៅសេះសល់តែតិចតួចប៉ុណ្ណោះ គឺយើងមិនអាចឈ្នះគេបានឡើយ ។
ដូច្នេះហើយប្រសិនបើយើងប្រមូលសំឡេងបានច្រើនហើយ ត្រូវតែមានវិធានការ
និងចេះការពារសម្លេងទាំងនោះផងដែរ ដើម្បីកុំឲ្យបាត់បង់ដោយការលួចសន្លឹកឆ្នោតនេះ ។
លោក សម រង្ស៊ី បានមានប្រសាសន៏ទៀតថា
មូលហេតុទាំងអស់នេះហើយបានជាយើងទាម តារឲ្យមានការផ្លាស់ប្តូរសមាសភាព គជប
តាំងតែពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមនោះ ព្រោះ ដូចយើងឃើញហើយ
ថាស្ថាប័ននេះគឺមិនសុក្រឹត្ត មិនយុត្តិធម៌ឡើយ គឺលំអៀង និងបន្លំ សន្លឹកឆ្នោតឲ្យទៅគណបក្សកាន់អំណាចសព្វថ្ងៃ
។ ដូចនេះ ចាំបាច់ណាស់ គជប តាំងតែពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមដាច់ខាតគឺត្រូវតែផ្លាស់ប្តូរ
ហើយធ្វើការជ្រើសរើសជាថ្មីដើម្បី ធានាថា គជប តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម គឺមិនមានភាពលំអៀងទៅរកគណបក្ស នយោបាយណាមួយ ដើម្បីឲ្យប្រកដថា ការបោះឆ្នោតនោះជាការបោះឆ្នោតដែលសេរី
ត្រឹមត្រូវ យុត្តិធម៌ សុក្រឹត្ត ស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។
ដូចនេះពិតណាស់ មិនយូរនោះឡើង គជប និងត្រូវតែផ្លាស់ប្តូរ
ព្រោះសូម្បីតែអន្តរជាតិ ក៏បាន
សម្តែងការចាប់អារម្ភយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា
ដែលប្រព្រឹត្តទៅ មិនស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋនោះ ។
ហើយប្រសិនបើមានការបោះឆ្នោតដែលត្រឹមត្រូវ ហើយនោះ ជ័យជំនះលើការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ
និងធ្លាក់មកលើគណប្ស សង្គ្រោះជាតិ ជាក់ជាមិនខានឡើយ ៕

No comments:
Post a Comment
yes