សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 4, 2012

ជនជាតិខ្មែរ ៣នាក់ស្លាប់ ដោយសារទាហាន ឈុតខ្មៅថៃ បាញ់ និង២នាក់រត់រួច


បាត់ដំបង: ជនជាតិខ្មែរ៣នាក់ ស្លាប់ដោយសារ ទាហានឈុតខ្មៅ ថៃបាញ់និង២ នាក់រត់រួចនៅសំឡូត ខណៈជួបគ្នាជា មួយទាហានថៃ កំពុងដើរល្បាត តាមព្រំដែន បានផ្ទុះអាវុធដាក់គ្នា ធ្វើឲ្យទាហាន ថៃ ទាំង៥នាក់ រងរបួធ្ងន់ កាលពីវេលាម៉ោង ប្រមាណជា៤ និង៤០នាទី រសៀថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុចភូមិ សាស្រ្តចន្លោះច្រកទីងមោងនិងពាមតា ឃុំ.ស្រុកសំឡូត ខេត្តបាត់ដំបង នឹងចំណុចភូមិខាវប្លូ ប្រទេសថៃ។ដែលគេសង្ស័យថា ជនជាតិខ្មែរចូលទៅ លួចកាប់ឈើគ្រញូង ។
ប្រភពព័ត៌មានពីព្រំដែនកម្ពុជា-ថៃ ប្រចាំស្រុកសំឡូតបានបញ្ជាក់ថា សពជនជាតិខ្មែរ៣នាក់ ដែលស្លាប់នោះត្រូវ បានក្រុមការងារ ទំនាក់ទំនងខ្មែរបានសហការ ជាមួយភាគីទាហាឈុត ខ្មៅថៃ ឡើងទៅចំណុចទីងមោង យកបញ្ជូន សពមកកម្ពុជា តាមច្រកស្រុកសំឡូតនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១២ នេះហើយ។ និង២នាក់ទៀត បានរត់គេចខ្លួនទាន់ពេល។

តាមប្រភពបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ មានជនជាតិខ្មែរ៥នាក់ស្លៀក ពាក់ស៊ីវិល មានកាំភ្លើងអាកាមួយដើមបានចូល ទៅលួចកាប់ឈើគ្រញូង នៅចំណុចភូមិខាវប្លូ ក្នុងទឹកដីប្រទេសថៃជាប់នឹង ចន្លោះ ច្រកទីងមោងនិងច្រកពាមតាស្រុកសំឡូតខេត្ត បាត់ដំបង។ កម្លាំងទាហានឈុតខ្មៅថៃ បានដើរល្បាត តាមព្រំដែន ជួបប្រទះឃើញជនជាតិខ្មែរ ៥នាក់មានអាវុធនៅនិងដៃ ហើយទាហានឈុតខ្មៅ បានហៅឲ្យ ឈប់ប៉ុន្តែខាងភាគី ជនជាតិខ្មែរ ស្លៀកពាក់ស៊ីវិលបានបាញ់រះ ទៅលើទាហានឈុតខ្មៅថៃមុន។ ការផ្ទុះអាវុធ មួយប្រាវនេះ បណ្ដាលឲ្យជនជាតិខ្មែរ៣នាក់ស្លាប់នៅនឹងកន្លែង បន្សល់នូវអាវុធឆ្នៃមួយដើមផង ហើយជនជាតិ ខ្មែរ២នាក់ទៀតបានរត់រួចគេចខ្លួនបាត់តែម្ដង។ ចំណែកឯភាគីទាហានឈុតខ្មៅថៃ បានរងរបួសធ្ងន់ ទាំង៥នាក់ដែរ។
 
ប្រភពបានបញ្ជាក់ទៀតថា ក្នុងតាំងពីខែតុលាដល់ខែវិច្ឆិកា ឆ្នាំ២០១២នេះ នៅចំណុចច្រកទីងមោង ស្រុកសំឡូតនេះ មានករណីជនជាតិខ្មែរលួចចូលទៅក្នុងទឹកដីថៃ នៅចំណុចខាវប្លូនេះជាច្រើន លើកមកហើយ ខាងទាហានឈុតខ្មៅថៃក៏ចាប់បានជាច្រើននាក់ផងដែរ ហើយក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា ថៃតែងតែបានស្នើរសុំថៃដោះយកមកវិញ អបរំឲ្យត្រឡប់ទៅផ្ទះវិញ។  ករណីជនជាតិខ្មែរ យើងលួចចូលទៅកាប់ ឈើគ្រញូងនៅក្នុងទឹកដីថៃ ខាងទាហានល្បាតការពារព្រំដែនថៃ គ្រាន់តែចាប់មក ធ្វើតាមច្បាប់ប្រទេស តែប៉ុណ្ណោះ។
ជាក់ស្តែងនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នៅចំណុចខាវប្លូជនជាតិខ្មែរមានគ្នា៥នាក់ មានអាវុធឆ្នៃ មួយដើម បានបាញ់រះទៅលើទាហានឈុតខ្មៅមុនការពារខ្លួន ព្រោះខ្លាចខាងថៃចាប់យកទៅធ្វើបាប ទើបមានការផ្ទុះអាវុធបាញ់តគ្នាបែបនេះ។ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២នេះ គឺខាងភាគីថៃ និងក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា ថៃ ប្រចាំនៅច្រកអន្តរជាតិព្រំប៉ៃលិន បាត់ដំបង នឹងឡើងទៅចំណុចភូមិខាវប្លូ យកសាកសពជនជាតិខ្មែរ
នៅរសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១២ ដើម្បីបញ្ជូនត្រឡប់មកកម្ពុជា វិញតាមច្រកស្រុកសំឡូត។

No comments:

Post a Comment

yes