សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 4, 2012

ផ្ទៃ​ដី​បឹង​ទំពុន​ទាំង​មូល​កំពុង​ត្រូវ​បាន​បូម​ដី​លុបធ្វើ​កម្ម​សិទ្ធិ​ដើម្បី​អភិវឌ្ឍន៍

ផ្ទៃដី​បឹងទំពុន​​ដែលត្រូវ​បូម​ដី​លុប
ផ្ទៃដី​បឹងទំពុន​​ដែលត្រូវ​បូម​ដី​លុប

រាជ​ធានីភ្នំពេញ​ ៖ ប្រ​ជា​ពលរដ្ឋ​​ក៏​ដូច​ជា​អ្នក​ដំណើរ​​ទូ​ទៅ ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​​២៧១ និង​ផ្លូវ​​លេខ​៣៧១ រួម​ជា​មួយ​នឹង​ផ្លូវ​ជាតិ​លេខ​១​ភាគ​ច្រើន​​តែងនាំ​គ្នា​​​ក្រឡេក​មើល​សកម្ម​ភាព​​​ក្រុម​ឈ្មួញ​ និង​ថៅ​កែ​ធំៗ​ដែល​មាន​ងារ​ជា​ឧក​ញ៉ា​៤-៥​​នាក់ កំពុង​សម្រុក​ធ្វើ​ការ​បូម​ដី​ខ្សាច់​​​ពី​ដង​ទន្លេ​បា​សាក់​កាត់​តាម​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ដើម្បី​​ទម្លាក់​លុប​ផ្ទៃ​ដី​បឹង​ទំពុន​ទាំង​មូល ដែលមើល​ទៅហាក់​ដូច​ជា​ដី​ទី​ទួល​ធម្ម​តា​ទៅ​ហើយ​នា​ពេលនេះ ។
កោះ​សនិ្ត​ភាព​បាន​ទទួល​ព័ត៌មាន​រាយ​ការណ៍​ពី​មហា​ជន​ភាគ​ច្រើន​ បាន​នាំ​គ្នា​ចោទ​សួ​រ​ថា តើ​ក្រុម​លោក​ឧក​ញ៉ា​​​ណា​ខ្លះ​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​លើ​ផ្ទៃ​ដី​បឹង​ទំពុន​ក្នុង​ពេល​បច្ចុប្បន្ន ។

ប្រភព​ព័ត៌មាន​ខ្លះ​ឱ្យដឹង​ថា កា​រ​លុប​បឹង​បួ​ខាង​លើ​នេះ​អាច​គ្មាន​ច្បាប់​អនុញ្ញាត​​ឡើយ ព្រោះ​កន្លង​មក​រដ្ឋ​​បាន​កំណត់​ថា ផ្ទៃ​ដី​បឹង​បួ​ព្រែក​ទន្លេ​​ រួម​ជា​មួយ​ភ្នំ​គឺ​ជា​​ទ្រព្យ​សម្បត្តិ​របស់រដ្ឋ និង​សម្រាប់​បម្រើ​​ផល​ប្រយោជន៍​​សា​ធារណៈ ។ តែ​បច្ចុប្បន្ន​ផ្ទៃ​ដី​​បឹង​ទំពុន​ទាំង​មូល​កំពុង​ក្លាយ​ជា​ដុំ​ពេជ្រ​ដោយ​សារ​ឈ្មួញ​ធំៗ​កំពុង​ធ្វើ​ការ​បូម​ដី​លុប​ធ្វើ​ជា​កម្ម​សិទ្ធិ ។ តាម​ទិដ្ឋ​ភាព​បែប​នេះ ក្រុម​ឈ្មួញ​​រក​ស៊ី​គួក​ជេរ​ដី​​មួយ​ចំនួន​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​​ភាគ​ច្រើន​ដែល​សម្តែង​​ការ​ចាប់​អារម្មណ៍​ជុំ​វិញ​បញ្ហា​លុប​ផ្ទៃ​ដី​បឹង​ខាង​លើ​នេះ បាន​ធ្វើ​ការ​កោត​សរសើរ​លើ​ក្រុម​អ្នក​វិនិយោគ​លើ​ផ្ទៃ​ដី​បឹងថា ​​ពូ​កែ​រត់​ការ​សុំ​ច្បាប់​​ធ្វើ​អាជីវកម្ម​លើ​តំបន់​ផ្ទៃ​ដី​បឹង​ទំពុន ។

No comments:

Post a Comment

yes