ជារឿងមួយគួរឱ្យចាប់អារម្មណ៍ បំផុតអំពីសកម្មភាពរបស់មន្ដ្រីសេត វិមាន ដែលមិនបានតាំងបង្ហាញរូប ថតរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាកម្រងអនុស្សាវរីយ៍របស់ ប្រធានាធិបតីអាមេរិក អំពីសកម្ម ភាពមកចូលរួមជំនួបកំពូលអាស៊ាន និងដៃគូអន្ដរជាតិដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះទេ ហើយគេ មិនច្បាស់ទេថា បញ្ហានេះមានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយ គោលនយោបាយការបរទេសរបស់អាមេរិក ឬមួយលទ្ធផលនៃជំនួប ដ៏តានតឹងរវាងលោក អូបាម៉ា និង លោក ហ៊ុន សែន កាលពីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ឬ ក៏យ៉ាងណានោះឡើយ ប៉ុន្ដែវាបាន បង្ហាញឱ្យឃើញពីភាពអាម៉ាស់ដ៏ ធំមួយសម្រាប់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងនាមជាប្រធានអា ស៊ានរៀបចំជំនួបកំពូល និងដៃគូ អន្ដរជាតិសំខាន់ៗ ។
ក្រុមមន្ដ្រីរាជការជាច្រើនបាន នាំគ្នាពិភាក្សាអំពីអត្ថបទដ៏រសើប មួយដែលចុះផ្សាយនៅក្នុងកាសែត ប្រចាំថ្ងៃដ៏ពេញនិយមនៅប្រទេស កម្ពុជា ពាក់ព័ន្ធរូបថតជាង៤០ សន្លឹកស្ដីពីកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានគេដាក់តាំងនៅសេត វិមានជាកម្រងអនុស្សាវរីយ៍នោះ ពុំមានរូបថតរបស់លោកនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ដែលជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំកំពូល និងជាប្រធាន អាស៊ាននោះទេ ។ មានការលើក សំណួរជាច្រើនអំពីសកម្មភាពរបស់ មន្ដ្រីសេតវិមាន ហើយគេមិនច្បាស់ ទេថា តើបញ្ហានេះជាចេតនាដែល សេតវិមានបានសម្ដែងឱ្យឃើញពី ការមិនគោរព ឬមិនគាំទ្រចំពោះ របៀបដឹកនាំរបស់លោក ហ៊ុន សែន ឬក៏យ៉ាងណានោះទេ ប៉ុន្ដែសម្រាប់ សាធារណមតិជាតិ និងអន្ដរជាតិ បានមើលឃើញយ៉ាងច្បាស់ថា ក្រោយពេលបញ្ចប់ជំនួបទ្វេភាគីដ៏ តឹងតែងរវាងប្រធានាធិបតីអាមេរិក និងលោក ហ៊ុន សែន ច្បាស់ណាស់ ដែលថាសហរដ្ឋអាមេរិកមិនគាំទ្រ ភាពក្រអឺតក្រទមរបស់លោក ហ៊ុន សែន នោះទេ ។
គេមិនដឹងថា តើមូលហេតុអ្វី បានជាគ្មានរូបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងកម្រងអនុស្សាវរីយ៍ ដែលចាត់ទុកជាឯកសារប្រវត្ដិសាស្ដ្រ របស់សេតវិមាននោះទេ ព្រោះ គ្មាននរណាហ៊ាននិយាយរឿងពិត ចេញមកក្រៅដើម្បីឱ្យសាធារណ មតិជាតិ និងអន្ដរជាតិអស់ចម្ងល់ នោះដែរ ប៉ុន្ដែមន្ដ្រីជាន់ខ្ពស់នៃសេត វិមានបានធ្លោយឱ្យដឹងថា នេះគឺ ជាចេតនារបស់ពួកគេ គឺគ្មានមូល ហេតុអ្វីផ្សេងទៀតឡើយ ។ ការ លើកឡើងបែបនេះរបស់មន្ដ្រីសេត វិមានគេអាចកាត់យល់បានថា គឺ ជាចេតនារបស់មន្ដ្រីសំខាន់ៗនៃរដ្ឋ បាលលោក អូបាម៉ា ដែលចង់ឱ្យ ប្រទេសកម្ពុជាទទួលរងនូវភាព អាម៉ាស់ជាទូទៅចំពោះពិភពលោក ហើយវាគឺជារឿងដ៏ចម្លែកផងដែរ ពេលសហរដ្ឋអាមេរិកធ្វើដូច្នេះ ចំពោះមេដឹកនាំប្រទេសតូចតាច មួយ គឺជាករណីកម្របំផុតសម្រាប់ នយោបាយការទូតរបស់អាមេរិក ហើយរូបភាពនេះ គឺជាមេរៀនដ៏ សំខាន់មួយដែលអ្នកកាន់អំណាច នៅស្រុកខ្មែរត្រូវយកទៅធ្វើការពិ ចារណាដើម្បីកែទម្រង់របៀបដឹក នាំរបស់ខ្លួនឡើងវិញ ។
យ៉ាងណាក៏ដោយរូបថតដែល គេអាចមើលឃើញនៅក្នុងអាល់ ប៊ុមជាកម្រងអនុស្សាវរីយ៍បង្ហាញ ពីសកម្មភាពរបស់ប្រធានាធិបតី អាមេរិកលោក អូបាម៉ា មកចូល រួមជំនួបកំពូលអាស៊ាន និងដៃគូ អន្ដរជាតិនៅរាជធានីភ្នំពេញដែល កម្ពុជាធ្វើម្ចាស់ផ្ទះ កាលពីថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១២ គេអាចមើលឃើញរូបរបស់លោក នាយករដ្ឋមន្ដ្រីជប៉ុន លោក វេន ជាបាវ នាយករដ្ឋមន្ដ្រីប្រទេសចិន លោក ថេន សេន មេដឹកនាំប្រ ទេសភូមា លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំចលនាប្រជាធិប តេយ្យដ៏សំខាន់នៅភូមា លោកស្រី យីងឡាក់ ជានាយករដ្ឋមន្ដ្រីសៀម ដ៏ស្រស់ស្អាត រួមទាំងរូបថតមេដឹក នាំបណ្ដាប្រទេសអាស៊ាន និងដៃគូ អាមេរិកជាច្រើនទៀត លើកលែង តែរូបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ម្នាក់ប៉ុណ្ណោះ ។ គេមិន ច្បាស់ទេថា តើមន្ដ្រីអាមេរិកដែល អមដំណើរលោក អូបាម៉ា មកចូល រួមកិច្ចប្រជុំនៅប្រទេសកម្ពុជាមិន បានថតរូបលោក ហ៊ុន សែន ឬក៏ យ៉ាងណានោះទេ ប៉ុន្ដែបើតាមការ អះអាងរបស់មន្ដ្រីសេតវិមាន មាន ន័យថាវាជាចេតនារបស់អាមេរិក ដែលមិនតាំងបង្ហាញរូបថតលោក ហ៊ុន សែន នៅក្នុងកម្រងអនុ-ស្សាវរីយ៍ដែលជាឯកសារប្រវត្ដិ សាស្ដ្រដ៏សំខាន់នៃសេតវិមាន ។
នៅក្នុងអត្ថបទព័ត៌មានរបស់ កាសែតប្រចាំថ្ងៃដែលចេញផ្សាយ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាម្សិល មិញនេះ ក៏បានបញ្ជាក់ផងដែរថាក្នុង ចំណោមរូបថតជាង៤០សន្លឹកជា កម្រងអនុស្សាវរីយ៍នោះ គេសង្កេត ឃើញមានរូបថតតែមួយសន្លឹកគត់ ដែលមានរូបលោក ហ៊ុន សែន មើល ឃើញពីចម្ងាយ ខណៈដែលលោក បារ៉ាក់ អូបាម៉ា កំពុងថ្លែងសុន្ទរកថា ប៉ុន្ដែនៅក្នុងរូបភាពនោះមិនត្រូវ បានមន្ដ្រីសេតវិមានសរសេរអត្ថា ធិប្បាយអំពីសកម្មភាពការងារនា ពេលនោះដូចផ្ទាំងរូបភាពដទៃទៀត នោះទេ ។ តើព្រឹត្ដិការណ៍នេះអាច ចាត់ទុកជារឿងអាម៉ាស់ ឬគួរឱ្យ ខ្មាសអៀនឬទេ នៅពេលដែលប្រ ធានអាស៊ានទាំងមូលត្រូវគេបំភ្លេច មិនតាំងរូបថតភ្ជាប់ជាមួយសកម្ម ភាពជាប្រវត្ដិសាស្ដ្ររបស់ប្រធានា ធិបតីអាមេរិក ហើយប្រជាជាតិ ខ្មែរទាំងមូលបានសម្ដែងការងឿង ឆ្ងល់គ្រប់ៗគ្នា បើទោះបីជាមន្ដ្រី រដ្ឋាភិបាលបានចាត់ទុកថា រឿងនេះ មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ក៏ ដោយ ព្រោះវាជារឿងសាមញ្ញ។
យ៉ាងណាក៏ដោយអ្នកកាន់អំ ណាចនៅស្រុកខ្មែរត្រូវតែស្វែងរក ឱ្យឃើញនូវមូលហេតុចម្បងដែល បានជំរុញឱ្យមន្ដ្រីសេតវិមានធ្វើដូច្នេះ ព្រោះវាមិនមែនជារឿងធម្មតា ឡើយ ដូចមន្ដ្រីអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមអ្នកតាមដានមួយចំនួន បានចាត់ទុកថា ភាសាការទូតរបស់ ប្រធានាធិបតីអាមេរិក ដែលចង់ ឃើញការកែទម្រង់របៀបដឹកនាំ ឆ្ពោះទៅកាន់ផ្លូវត្រូវមិនមែនជា ពាក្យលេងសើចទេ ហើយគេអាច ចាត់ទុកជាសំដីមាស ឬជាគោល នយោបាយរបស់អាមេរិកសម្រាប់ ប្រទេសកម្ពុជា ។ ដូចដែលលោក អូបាម៉ា បានបញ្ជាក់រួចហើយថាប្រ សិនបើគ្មានការកែទម្រង់នោះនឹង ធ្វើឱ្យប្រទេសកម្ពុជាជួបផលលំបាក និងឧបសគ្គជាច្រើនក្នុងការធ្វើ សមាហរណកម្មទៅក្នុងសហគមន៍ អន្ដរជាតិ ជាពិសេសមិនអាចធ្វើ ឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ និងស៊ីជម្រៅជាមួយសហរដ្ឋអាមេ រិកបានទេ ។ ការទាមទាររបស់ ប្រធានាធិបតីអាមេរិកឱ្យបញ្ឈប់ អំពើរំលោភសិទ្ធិមនុស្សដែលកំពុង កើតមានយ៉ាងរាលដាល ការដោះ លែងអ្នកទោសនយោបាយដែល ក្រុមអ្នកកាន់អំណាចបានប្រើប្រាស់ ប្រព័ន្ធតុលាការជាឧបករណ៍កាត់ ទោសមិនត្រឹមត្រូវ ការពង្រឹងលទ្ធិ ប្រជាធិបតេយ្យឱ្យរួចផុតពីគ្រោះ ថ្នាក់ ក៏ដូចជាការរៀបចំបោះឆ្នោត ដោយសេរី និងយុត្ដិធម៌ស្របតាម គោលការណ៍ប្រជាធិបតេយ្យ ដោយត្រូវតែអនុវត្ដន៍តាមអនុសាសន៍ កែទម្រង់របស់មន្ដ្រីអង្គការ សហប្រជាជាតិ ។
ទន្ទឹមពេលដែលសាធារណមតិ ជាតិ និងអន្ដរជាតិលើកជាចម្ងល់ ជុំវិញបញ្ហានេះប្រជាពលរដ្ឋសាមញ្ញ មួយចំនួនបានលើកឡើងថា ព្រះ ពុទ្ធសាសនាបានទូន្មានរួចហើយថា ធ្វើល្អបានល្អ ទង្វើរបស់អ្នកណា នឹងទទួលបានលទ្ធផលមកវិញចៀស មិនផុតឡើយ ដូចជាករណីដែល លោក ហ៊ុន សែន ក្រអឺតក្រទម ដាក់សហគមន៍អន្ដរជាតិ ជាពិសេស ការធ្វើខ្លួនឱ្យអស្ចារ្យបង្កឱ្យមាន ភាពតានតឹងក្នុងជំនួបទ្វេភាគីជា មួយប្រធានាធិបតីអាមេរិក កំពុង ធ្វើឱ្យលោក ហ៊ុន សែន ទទួលបាន ផលអវិជ្ជមានមកវិញជាបណ្ដើរៗ ហើយ ។ ក្នុងនាមជាប្រទេសមហា អំណាចសហរដ្ឋអាមេរិកបានយក ចិត្ដទុកដាក់ខ្លាំងបំផុតជំរុញឱ្យបណ្ដា ប្រទេសតូចតាចជាច្រើនកែទម្រង់ របៀបដឹកនាំឆ្ពោះទៅកាន់ផ្លូវត្រូវ ដោយយកការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្វើជាមូល ដ្ឋានសម្រាប់តម្រង់ទិសនៃការដឹក នាំប្រទេសជាតិឱ្យបានរីកចំរើនជឿន លឿន ដូចដែលលោក អូបាម៉ា បានលើកទឹកចិត្ដដល់ក្រុមអ្នកតស៊ូ ដើម្បីយុត្ដិធម៌ និងលទ្ធិប្រជាធិប តេយ្យតាមរយៈការដាក់សម្ពាធឱ្យ លោក ហ៊ុន សែន កែទម្រង់របៀប ដឹកនាំឱ្យដូចដែលប្រទេសភូមាបាន ធ្វើកាលពីពេលថ្មីៗនេះ ៕
No comments:
Post a Comment
yes