សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 26, 2012

ល្បិចកល​យួន​បំបែកបំបាក់​ខ្មែរ​ដើម្បី​ត្រួតត្រា​គណបក្សកាន់អំណាច​កំពុងតែ​អនុវត្ដ​ន៍​យុទ្ធសាស្ដ្រ​ទាំងនេះ​យ៉ាង​ល្អ​ខ្ជាប់ខ្ជួន​


គណបក្ស​ប្រជាជន​កំពុងតែ​កាន់ អំណាច​សព្វថ្ងៃ​មិនបាន​អនុវត្ដ​ន៍​ការ ដឹកនាំ​ប្រទេស​តាមបែប​ប្រជា​ធិ​ប តេ​យ្យ​ឡើយ​បើទោះបីជា​ប្រទេស​កម្ពុជា​ប្រកាន់យក​របប​ប្រជា​ធិ​ប តេ​យ្យ​សេរី​ពហុបក្ស​យ៉ាងណា​ក៏ ដោយ​នោះ ។ អ្នកកាន់អំណាច សព្វថ្ងៃ​បាន​បំភ្លៃ​ការពិត​ស​ឱ្យទៅ ជា​ខ្មៅ​ខ្មៅ​មកជា​ស​ក្នុងន័យ​បំបែកបំបាក់​ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន​ដែល​ទាំងនេះ​គឺជា​កលល្បិច របស់​យួនហាណូយ​ហើយ​ចំហាយ​នេះ​បាន​តោង​ជាប់​ទៅនឹង​ផ្នត់គំនិត របស់​មេដឹកនាំ​ប្រទេស​កម្ពុជា​សព្វ ថ្ងៃ​ដែល​មិនអាច​លាងជម្រះ​បាន ឡើយ បើទោះបីជា​គណបក្ស ប្រឆាំង​សង្គម​ស៊ីវិល​ខំប្រឹង​ស្រែក យ៉ាងណាក៏ដោយ ។ ជាពិសេស រឹតតែ​អាម៉ាស់​ទៀត​នៅក្នុង​ជំនួប​ជា មួយ​លោក អូ​បា​ម៉ា លោក ហ៊ុន សែន ក៏បាន​លើកឡើងថា នៅក្នុង ប្រទេស​កម្ពុជា​មានការ​គោរព​សិទ្ធិ  មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ បាន​យ៉ាង​ខ្ជាប់ខ្ជួន​ដូចជា​ប្រទេស ជិតខាង​កម្ពុជា ។​

        ​ចំពោះ​ការលើកឡើង​របស់ លោក ហ៊ុន សែន ខាងលើនេះ​គេ មិនដឹងថា លោក ហ៊ុន សែន ចង់ ប្រៀបធៀប​ប្រទេស​កម្ពុជា​ទៅនឹង​ប្រទេស​ណាមួយ​នោះទេ​? តើ​ចង់ ប្រៀបធៀប​ទៅនឹង​ប្រទេស​យួន ឬមួយ​ប្រទេស​ឡាវ ឬក៏​ប្រទេស ចិន ? ត្រង់ចំណុច​នេះ​លោក ហ៊ុន សែន​ត្រូវ​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​មិន ព្រម​ទទួលយក​សារធាតុ​ពិត​របស់ខ្លួន​ហើយ​ធ្វើការ​កែប្រែ​ដើម្បី​ជា ប្រយោជន៍​ជាតិ​និង​ពលរដ្ឋ​នោះ ។​
        ​សរុបសេចក្ដី​មក​គេ​អាចធ្វើ​ការវិនិច្ឆ័យ​បាន​ថា​ប្រទេស​កម្ពុជា​បើ ទោះបីជា​បានទទួល​ឯករាជ្យ​ហើយ ក៏ដោយ​ក៏ដូចជា​ការព្រម​ទទួល យក​នូវ​សន្ធិសញ្ញា​សន្ដិភាព​ទីក្រុង ប៉ារីស​ថ្ងៃទី​២៣ ខែតុលា​ឆ្នាំ​១៩៩៣ ហើយ​ក៏ដោយ​ក៏ប៉ុន្ដែ​ប្រទេសមួយ នេះ​នៅតែ​គ្មាន​ការគោរព​សិទ្ធិ មនុស្ស​ដដែល​រីឯ​បូរណភាព​ទឹកដី ក៏​នៅតែ​ត្រូវបាន​ប្រទេសជិតខាង រំលោភ​យក​ជានិច្ច​គ្មាន​ការគោរព​អធិបតេយ្យភាព​ជាតិខ្មែរ​ឡើយ ។ អ្វី​ទាំងអស់នេះ​គឺ​បណ្ដាលមកពី​អ្នក ដឹកនាំ​ប្រទេស​អសមត្ថភាព​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​និង​គ្មាន ឧត្ដមគតិ​ជាតិ​ក្នុង​ការគោរព​សិទ្ធិ មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ។​
        ​លោក កឹម សុខា អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​លោក​បាន​មានប្រសាសន៍​ឱ្យដឹងថា​បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​គឺ​យើង មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់សង្គ្រាម​មានការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣ យើង​សង្ឃឹម ថា ប្រទេសជាតិ​របស់​យើង​នឹង មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ប៉ុន្ដែ​ពីមួយ​អាណ​ត្ដិ​ទៅមួយ​អា ណ​ត្ដិ​ប្រទេស​យើង​នៅតែ​កុ​ម្មុយ និ​ស្ដ​ដដែល ។​
        ​ជាមួយគ្នា​នោះ​លោក កឹម សុខា ក៏បាន​លើកឡើងថា មូល ហេតុដែល​ប្រទេស​របស់​យើង​នៅ តែ​កុ​ម្មុយ​និ​ស្ដ​ដដែល​នេះ​មកពី​គណ បក្ស​ប្រជាជន​នៅតែ​កាន់អំណាច ដែល​គណបក្ស​ប្រជាជន គឺជា​គណ បក្ស​ដែល​ត្រូវបាន​យួន​ជា​អ្នកបង្កើត ឡើង ។ លោក កឹម សុខា បន្ដ ថា នេះ​មិនមែន​លោក​ជា​អ្នក​ថា ដោយផ្ទាល់​នោះឡើយ​គឺ​គណបក្ស ប្រជាជន​បាន​ស្ដែងចេញ​និង​បង្ហាញ ឱ្យ​យើង​ឃើញ​គ្រប់គ្នា​ហើយ​គណបក្ស​ប្រជាជន​ដែល​កើត​ដោយមាន​យួន​ជា​ឆ្មប​នេះ គឺ​កើត​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១ ។ ជា មួយ​គ្នា​នោះ​អ្នក​ដែល​បង្កើត​ខ្មែរ ឱ្យ​សម្លាប់​ខ្មែរ​គ្នាឯង​ក៏​ជា​យួន​នេះ ហើយ​គឺ​នយោបាយ​របស់​យួន​បំបែក បំបាក់​ដើម្បី​ដណ្ដើមយក​និង​ពង្រឹង អំណាច​ដែល​កេរតំណែល​ទាំងនេះ គឺ​នៅជាប់​ជា​រហូត​ក្នុង​ជួរ​គណបក្ស ប្រជាជន​កម្ពុជា ដែល​គេ​មិនអាច បំភ្លេច​បានឡើយ ។​
        ​លោក កឹម សុខា មានប្រសាសន៍ បន្ដទៀតថា​សូម​បងប្អូន​ជនរួមជាតិ ទាំងអស់​យល់ថា​ខ្មែរក្រហម​ដែល​សម្លាប់​ខ្មែរ​យើង​អស់​ជាង​បី​លាន​នាក់​គឺ​ខ្មែរក្រហម​តែមួយ​ដែល​យួន​ជា​អ្នកបង្កើត​នោះឯង ។ លោក ថា នៅពេលដែល​យួន​បាន​ខ្ចីដៃ ខ្មែរ​សម្លាប់​ខ្មែរ​គ្នាឯង​ជិត​អស់ហើយ គេ​ប្រើល្បិច​ថ្មី​មួយទៀត​គឺ​ប្រើ​ខ្មែរ ក្រហម​មួយក្រុម​ទៀត​ដែល​គេ​បាន​បង្កើត​ដែរនោះ​ឱ្យទៅ​ផ្ដួល​រលំ​ខ្មែរ​ដែល​កំពុងតែ​គ្រប់គ្រង​ប្រទេស ដោយ​គេ​ប្រើល្បិច​ឱ្យ​ខ្មែរក្រហម ដែល​ដើរតួ​ជា​អ្នក​រំដោះ​នោះ​ឱ្យទៅ ពឹង​គេ​ដើម្បី​គេ​ចូលមក​រំដោះ​ប្រជា ពលរដ្ឋ​ខ្មែរ​ដែល​កំពុងតែ​រងគ្រោះ ដើម្បី​ផលប្រយោជន៍​របស់គេ​ទៅ ថ្ងៃ​ខាងមុខ​ដូច​អ្វីដែល​គេ​កំពុងតែ ធ្វើ​សព្វថ្ងៃ​គឺ​គេ​មាន​សិទ្ធិអំណាច យ៉ាង​ពេញទី​មកលើ​អ្នកកាន់អំណាច សព្វថ្ងៃ​ដែលជា​កូនអុក​របស់គេ​គឺ​គេ​ចង់​ធ្វើ​អ្វី​ឬ​ចង់បាន​អ្វី​ដែលជា​របស់ ខ្មែរ​គេ​អាច​បាន​ទាំងអស់ ។​
        ​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ ជាតិ​បាន​បន្ដទៀតថា បងប្អូន ឃើញ​ទេរ​បប​កុ​ម្មុយ​និ​ស្ដ​និង​ការដឹក នាំ​ផ្ដាច់ការ​ទាំងនេះ​គឺ​កំពុងតែ​វាយ លុក​យ៉ាងខ្លាំង​នៅក្នុង​សង្គម​កម្ពុជា របស់​យើង​ដូច​សម័យ​ខ្មែរក្រហម ដែរ​ក្នុងនោះ​រួមមាន​ការរំលោភ សិទ្ធិមនុស្ស​ការជម្លៀស​ប្រជា​ពល រដ្ឋ​ចេញពី​ដីធ្លី​ផ្ទះសម្បែង​ជាដើម រួមជាមួយ​បញ្ហា​ជាច្រើន​ទៀត ។ លោក កឹម សុខា ថ្លែង​បន្ដទៀត ថា ក្នុងនោះ​ល្បិចកល​របស់​យួន ដែល​សាហាវ​ជាងនេះទៅទៀត​គឺ ការធ្វើឱ្យ​ខ្មែរ​មិន​ទុក​ចិ​ត្ដ​គ្នា​បំបែកបំបាក់​ខ្មែរ​ដើម្បី​ត្រួតត្រា ។ ដូច បងប្អូន​ឃើញ​ហើយ​តាំងពី​ឆ្នាំ ១៩៩៣ មក​គឺ​គេ​ព្យាយាម​បំបែក ខ្មែរ​រហូត​ឱ្យតែ​ខ្មែរ​ណា​លូត​បន្ដិច គេ​បំបែក​លូត​បន្ដិច​គេ​កម្ទេច គឺ កម្ទេច​ខ្មែរ​គ្នាឯង​ទុក​បើកដៃ​ឱ្យ យួន​ចូល​ទាំងនេះ​គឺជា​ល្បិចកល របស់​ពួក​កុ​ម្មុយ​និ​ស្ដ​ពួក​ផ្ដាច់ការ ពួក​ពុករលួយ ។​
        ​ជាមួយគ្នា​នោះ​លោក កឹម សុខា ក៏បាន​ធ្វើការ​បង្ហាញ​អំពី ការដឹកនាំ​របស់​ប្រទេស​ផ្ដាច់ការ មួយចំនួន​ដែល​នៅ​ជិត​ខាងយើង លោក​ថា យួន និង​ចិន ប្រទេស ទាំងពីរ​នេះ​គេ​ផ្ដាច់ការ​កុ​ម្មុ​យិ​ី​ស្ដ មែន​តែ​គេ​មានការ​ផ្លាស់ប្ដូរ​អ្នកដឹកនាំ​ប្រទេស​របស់គេ​ដើម្បី​រក​ការរីកចំរើន​ខុស​តែ​ខ្មែរ​យើង​ទេ​មេ​ដឹក នាំ​ក៏​មិន​ខ្ចី​ដូរ​ហើយ​បក្ស​ក៏​មិន​ខ្ចី​ដូរ ដែរ​នេះ​មិនមែន​កុ​ម្មុយ​និ​ស្ដ​ធម្មតា ទេ​គឺ​តា​កុ​ម្មុយ​នី​ស​តែម្ដង ។​ ​លោក កឹម សុខា មានប្រសាសន៍ ទៀតថា​ពួក​ផ្ដាច់ការ​គេ​បាន​បំផ្លិចបំផ្លាញ​ប្រទេសជាតិ​ជា​យូរ​មក ហើយ​ហើយ​ឥឡូវ​យើង​មិនអាច ចាក​ផុតពី​កុ​ម្មុយ​និ​ស្ដ​នេះហើយ​គឺ ជា​គ្រោះថ្នាក់​យ៉ាង​ធំ​សម្រាប់ ប្រទេស​កម្ពុជា​និង​ពលរដ្ឋ​ខ្មែរ ។ ហេតុដូចនេះ​ហើយ​យើង​អ្នក​ប្រជា ធិបតេយ្យ​ជា​អ្នកស្នេហាជាតិ មើលឃើញ​នូវ​បញ្ហា​ញ​គ្រោះថ្នាក់​ទាំងអស់នេះ​បានជា​យើង​រួមគ្នា ជា​កម្លាំង​តែមួយ​ដើម្បី​តទល់ ជាមួយ​គណបក្ស​ប្រជាជន​កាន់ អំណាច​សព្វថ្ងៃ​នៅ​ឆ្នាំ​២០១៣ ខាងមុខ​ដែល​យើង​ជា​អ្នក​ប្រជា​ធិ​ប តេ​យ្យ​យើង​មាន​គណបក្ស​សង្គ្រោះ ជាតិ​ជា​តំណាង ៕​

No comments:

Post a Comment

yes