សៀវភៅដែលមានចំណងជើង “មហាយក្សចិន” គឺជានិពន្ធល្បងនយោបាយ (Political Essay) ថ្មីរបស់លោក ហ្សង់-ហ្វ្រង់ស័រ តាន់ នាយកការផ្សាយជាភាសាខ្មែរនៃវិទ្យុបារាំងអន្តរជាតិ RFI បានចេញលក់ហើយនៅទីក្រុងភ្នំពេញ។
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា ៖ “ក្នុងសៀវភៅបោះពុម្ពលើកទី២នេះ រូបលោកបានសរសេរអត្ថបទឡើងវិញស្ទើរតែទាំងអស់និងបានបន្ថែមអត្ថបទថ្មីៗមួយចំនួនព្រមទាំងបានភ្ជាប់មកនូវកាលប្បវត្តិចំនួនជិត១០ទំព័រ ដែលរំឭកត្រួសៗនូវរាល់ព្រឹត្តិការណ៍សំខាន់ៗ នៃប្រវត្តិសាស្ត្រចិនសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១នេះ”។
លោកពុយ គា ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំនៅកម្ពុជារបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo និងជាអ្នកដែលសម្រេចបោះពុម្ពសៀវភៅនេះឡើងបានអះអាងថា នៅក្នុងសៀវភៅ “មហាយក្សចិន” នេះលោកហ្សង់-ហ្វ្រង់ស័រ តាន់ បានសរសេរខ្លី ខ្លឹមនិងសាមញ្ញ ដើម្បីពន្យល់ប្រធានបទមួយដែលមានលក្ខណៈចាក់ស្មុកនោះគឺ ភូមិសាស្ត្រនយោបាយនៃប្រទេសចិន៕

No comments:
Post a Comment
yes