Sunday, November 4, 2012

សៀវភៅ​​ស្តីពី​ “​មហា​យក្ស​ចិន​” ​ចេញ​​លក់​​នៅ​​ភ្នំពេញ


សៀវភៅ​ដែលមាន​ចំណងជើង “​មហា​យក្ស​ចិន​” គឺជា​និពន្ធ​ល្បង​នយោបាយ (Political Essay) ថ្មី​របស់​លោក ហ្ស​ង់​-​ហ្វ្រង់​ស័រ តាន់ នាយក​ការផ្សាយ​ជា​ភាសា​​ខ្មែរ​នៃ​វិទ្យុ​បារាំង​អន្តរជាតិ RFI បាន​ចេញ​លក់​ហើយ​នៅ​ទីក្រុង​ភ្នំពេញ​។
លោក ហ្ស​ង់​-​ហ្វ្រង់​ស័រ តាន់ បាន​ពន្យល់ថា ៖ “​ក្នុង​សៀវភៅបោះពុម្ព​លើក​ទី​២​នេះ រូបលោក​បាន​សរសេរ​អត្ថបទ​ឡើងវិញ​ស្ទើរតែ​ទាំងអស់​និង​បាន​បន្ថែម​អត្ថ​បទ​ថ្មីៗ​មួយចំនួន​ព្រមទាំង​បាន​ភ្ជាប់​មក​នូវ​កាល​ប្បវត្តិ​ចំនួន​ជិត​១០​ទំព័រ ដែល​រំឭក​ត្រួសៗ​នូវ​រាល់​ព្រឹត្តិការណ៍​សំខាន់ៗ នៃ​ប្រវត្តិសាស្ត្រ​ចិន​សតវត្សរ៍​ទី​២០ និង​​ដើម​សតវត្សរ៍​ទី​២១​នេះ​”​។
លោកពុយ គា ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​នៅ​កម្ពុជា​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo និង​ជា​អ្នក​ដែល​សម្រេច​បោះពុម្ព​សៀវភៅ​នេះ​ឡើង​បាន​អះអាង​ថា នៅក្នុង​សៀវភៅ “​មហា​យក្ស​ចិន​” នេះ​លោក​ហ្សង់​-​ហ្វ្រង់​ស័រ តាន់ បាន​សរសេរ​ខ្លី ខ្លឹម​និង​សាមញ្ញ ដើម្បី​ពន្យល់​ប្រធានបទ​មួយ​ដែល​មាន​លក្ខណៈ​ចាក់​ស្មុក​នោះ​គឺ​ ភូមិសាស្ត្រ​នយោបាយ​នៃ​ប្រទេស​ចិន​៕

No comments:

Post a Comment

yes