Sunday, November 4, 2012

លោក​អភិបាលស្រុក​កូន​មុំ​សូមមេត្តា​មើលផ្លូវ​លំ​មួយ​ខ្សែ​ចូលទៅ​ឃុំ​តា​អង​នេះ​ផង​


ខេត្តរតនគិរី​៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ២ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៧៨ ចូលទៅ​ឃុំ​ចំនួន ២ បច្ចុប្បន្នកំពុង​រង​ការខូចខាត​យ៉ាងដំណំ ដោយ​គ្មាន​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​អើពើ​នោះឡើយ​។​
 ​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​ប្រភេទ​យី​ឌុប​ដឹក​ដំឡូង​មី បើកចូលទៅ​បុក​ខ្លោងទ្វារវត្ត​នៅជាប់​ផ្លូវជាតិ​លេខ ៧៨ កាលពី​អំឡុងពេល ៤-៥ ខែ​កន្លងទៅ ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​យកចិត្តទុកដាក់​នោះទេ​។​
      ​ទាក់ទិន​នឹង​ស្ថានភាព​ខូចខាត​ផ្លូវលំ​ដែល​ស្ទើរតែ​ធ្វើដំណើរ​មិន​រួច ដោយសារ​មាន​ជង្ហុក​ធំ​ជ្រៅៗ ជាហេតុ​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​បែបនេះ ទើប​ផ្តើម​ឲ្យ​មតិ​ការរិះគន់​ធ្ងន់ៗ​ពី​សំណាក់​មជ្ឈដ្ឋាន​អ្នកធ្វើដំណើរ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​អង និង​ឃុំ តឺ​ន ទាំងពីរ​នេះ ជាពិសេស​សិស្សានុសិស្ស​មា​ន​ការ​រអ៊ូរទាំ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិនបាន​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ​ជួសជុល និង​អភិវឌ្ឍ​សោះ​បែបនេះ​។​

      ​ប្រជាពលរដ្ឋ​ទាំងពីរ​ឃុំ​ខាងលើនេះ សូម​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ខេត្តរតនៈគិរី នៅ​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ មេត្តាជួយ​ជួសជុល​ផ្លូវ​នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​មក​ផ្សារ​ក្រុង​បាន​លុង​ឲ្យ​បានល្អ​ផង ព្រោះ​អង្គភាព​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​មិនបាន​គិតគូរ និង​ចាប់អារម្មណ៍​រឿងនេះ​ទេ​៕ 

No comments:

Post a Comment

yes