Sunday, November 4, 2012

លោក ហ៊ុន សែន ខ្លាចប្រជាប្រិយភាពលោក សម រង្ស៊ី ព្យាយាមបិទផ្លូវមិនឲ្យចូល ស្រុក ព្រោះដឹងពីពន្លឺនៃការចាញ់ឆ្នោតរបស់ខ្លួននៅឆ្នាំ២០១៣


លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាដ៏ក្រាញ់អំណាច បាននិងកំពុងតែព្យា យាមក្នុងការបិទផ្លូវលោក សម រង្ស៊ី ប្រធានគណបក្ស​ សង្គ្រោះជាតិ ក្នុងការវិលត្រឡប់ចូល​មកក្នុងប្រទេសកម្ពុជាវិញតាមគ្រប់រូបភាព បើទោះបីជាមានការរិះគន់ពីគ្រប់មជ្ឈដ្ឋានយ៉ាង​ណាក៏ដោយនោះ ។

លោក សម រង្ស៊ី ជាញឹកញាប់តែងតែទទួលរងនូវការធ្វើទុកបុកម្នេញគ្មានឈប់ឈរពីសំណាក់ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងបុព្វហេតុដែលលោក សម រង្ស៊ី ធ្វើការងារដើម្បីបំរើផល ប្រយោជន៏របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ក៏ដូចជាការចេញមុខការពារនូវបូរណភាពទឹក ដី ដែលត្រូវបានប្រទេសេសជិតខាងរំលោភបំពានយក ដែកជាមហាមិត្តដ៏ជិតស្និតរបស់លោក ហ៊ុន សែន និងជាអ្នកមានគុណរបស់គណបក្សប្រជាជន ក៏ដូចជាមេដឹកនាំរបស់គណបក្ស​មួយនេះនោះ ។

គោលនយោបាយរបស់លោក ហ៊ុន សែន ធ្វើសព្វថ្ងៃត្រូវបានអ្នកតាមដានធ្លាប់បានលើកឡើង ហើយថា ជានយោបាយដើម្បីបំរើផលប្រយោជន៏របស់បរទេសគឺយួនហាណូយ ដោយមិន​ គិត​គូរពីផលប្រយោជន៏ជាតិ និងប្រយោជន៏របស់ប្រជាពលរដ្ឋខ្មែរទូទៅឡើយ ។ ហើយអ្វី​ដែល​មេដឹកនាំគណបក្សប្រជាជនធ្វើរបៀបនេះ ក៏ដើម្បីជាការតបស្នងសងគុណ​ដល់យួន​ហា​ណូយ ដែលបានលើកបណ្តុបពួកគេឲ្យមានអ្វីៗដូចសព្វថ្ងៃនេះផងដែរ ។


លោក សម រង្ស៊ី ក្នុងបុព្វហេតុបេសកកម្មរបស់លោក​ដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ត្រូវបានអន្តរជាតិ មានការចាប់អារម្ភ និងគាំទ្រមកដល់រូបលោកជាខ្លាំង ក្នុងនោះអន្តរ​ជាតិក៏​បានទាមទារឲ្យរដ្ឋាភិបាលខ្មែរ ព្រមបើកផ្លូវឲ្យលោកវិលចូលមកក្នុងប្រទេសកម្ពុជាវិញផងដែរ ព្រោះរូបលោកគឺជាមេដឹកនាំគណបក្សប្រឆាំងមួយរូបដ៏សំខាន់ ក្នុងការដឹកនាំគណបក្ស របស់​ខ្លួនចូលរួមប្រគួតប្រជែង ជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ សម្រាប់អាណត្តិទី៥នេះ ។

លោក សម រង្ស៊ី ក្នុងដំណើរបំពេញបេសកកម្មការងាររបស់លោកនៅប្រទេសកាណាដា ក្នុង​ពិ​ធីជួបជុំជាមួយនិងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ដែលគាំទ្រមកលើចលនាប្រជាធិ​ប​តេយ្យ​សង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ដែលបានកើតចេញពីការរួម​បញ្ចូល​គ្នា​ជាសម្លេងតែមួយ រវាងគណបក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែ​កក្ក​ដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក សម រង្ស៊ី បានមានប្រសាសន៏ថា ដោយមើលឃើញ​ពី​ភាពអយុត្តិធម៌ដែលគណបក្ស​ប្រជាជនបានធ្វើមកលើរូបលោក​ គឺអន្តរ​ជាតិ​មានការចាប់អារម្ភ និងគាំទ្រមកលើរូបលោកយ៉ាងខ្លាំង ។

លោក សម រង្ស៊ី បានបន្តប្រាប់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដាឲ្យដឹងទៀត​ថា IPU ជាអ្នកតាមដានករណីរបស់លោកមុនគេនៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងលំដាប់​លេខ​រៀង​០០១ ហើយករណីរបស់លោក IPU មានការយកចិត្តទុកដាក់ជាទីបំផុត ។ លោក​បន្តទៀតថា IPU គេដឹងយ៉ាងច្បាស់ថាករណីរបស់លោកគឺជារឿងនយោបាយសុតសាធ ព្រោះរដ្ឋាភិបាល​របស់លោក ហ៊ុន សែន គឺខ្លាចតែរូបលោក ( សម រង្ស៊ី ) តែមួយប៉ុណ្ណោះ បើ​មិនដូច្នោះទេ លោក ហ៊ុន សែន មិនតាមធ្វើបាបមកលើរូបលោក និងព្យាយាមក្នុងការបិទផ្លូវ មិនឲ្យលោក​វិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជានោះ ។

ជាមួយគ្នានោះផងដែរ IPU ក៏គេបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់លោក ក្នុងការ​ទាមទារឲ្យរដ្ឋាភិបាលសព្វថ្ងៃគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ប្រជាពលរដ្ឋ ព្រោះគេក៏ បានដឹងផងដែរថា រដ្ឋាភិបាលសព្វថ្ងៃនេះ ជារដ្ឋាភិបាលដែលមិនគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ ជាធំ និងព្យាយាមក្នុងការលុបបំបាត់លទ្ធិប្រជាធិបតេយ្យ ដោយបានដឹកនាំប្រទេសតាមរបៀប ផ្តាច់ការ បក្ខពួកនិយម និងគ្រួសារនិយម មិនគិតពីផលប្រយោជន៏របស់ប្រទេសជាតិ និងប្រ​ជាពលរដ្ឋជាធំនោះ ។

លោក សម រង្ស៊ី បានបន្តទៀតថា ជាមួយគ្នានោះផងដែរ កាលពីពេលកន្លងទៅថ្មីៗនេះ IPU ក៏​បានចេញ​សេចក្តីសម្រេចមួយ ដោយបានធ្វើការថ្កោលទោសអាជ្ញាធរនៅស្រុកខ្មែរដែល​ចិញ្ចឹម​ចិត្ត ក្នុង​ការតាមព្យាបាទ និងព្យាយាមរករឿងលោក ក៏ដូចជាព្យាយាមបិទផ្លូវលោកមិនឲ្យវិល ចូលក្នុងប្រទេសកម្ពុជាវិញនោះ ដោយគេបានធ្វើការទាមទារ ដាច់ខាតរដ្ឋាភិបាល អាជ្ញាធរ ខ្មែរត្រូវតែបើកផ្លូវឲ្យរូបលោក ( សម រង្ស៊ី ) វិលចូលមកក្នុងប្រទេសកម្ពុជាវិញ ព្រោះលោក ( សម រង្ស៊ី ) មិនមានទោសអ្វីដូចដែលអាជ្ញាធរខ្មែរ និងរដ្ឋាភិបាល បានចោទប្រកាន់ឡើយ ។ ជា​ដាច់ខាតត្រូវតែធ្វើការលប់ចោលបទចោទប្រកាន់មកលើរូបលោកទាំងឡាយ ហើយត្រូវប្រ​គល់អភ័យឯកសិទ្ធជូនលោកវិញ ដែលលោកជាតំណាងរាស្រ្តជាប់ឆ្នោតស្របច្បាប់ ទទួល​បាន​ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ ។

ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពលោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រនៅ ក្នុងប្រទេសកាណាដាបន្តទៀតផងដែរថា ជាមួយគ្នានោះសូម្បីតែសហគមន៏អ៊ឺរ៉ុប ក៏គេបានគាំ ទ្របេសកកម្មការងារក្នុងការទាមទាររបស់លោក ដើម្បីឲ្យមានការ​បោះឆ្នោតមួយ​ដែល​ត្រឹម​ត្រូវ និងយុត្តិ នៅប្រទេសកម្ពុជា ដែលនេះក៏ជាការទាមទាររបស់អង្គការសហប្រ​ជា​ជាតិ​ផងដែរ ។ លោក សម រង្ស៊ី បន្តថា នេះជាករណីថ្មីម្តងទៀតហើយ ដែលអង្គការសហប្រជាជាតិចេញ​មុខជួយកម្ពុជាទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជានោះ ។

លោក សម រង្ស៊ី មានប្រសាសន៏ទៀតថា ការទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹម​ត្រូវ និងយុត្តិធម៌ និងការទាមទារឲ្យមានការផ្លាស់ប្តូរ គជប ផងដែរនោះ គឺមិនមែនគ្រាន់តែ​ជា​ការទាមទារបស់គណបក្សប្រឆាំងឡើយ សូម្បីតែអន្តរជាតិ អង្គការសហប្រជាជាតិក៏គេ​ធ្វើការ​ទាមទារក្នុងករណីនេះផងដែរ ដូចយើងបានឃើញនៅពេលនេះស្រាប់ ដែលនេះជា​សំណាង​ប្រទេសកម្ពុជារបស់យើង ។ លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា ក្នុងនោះអង្គការសហប្រ​ជា​ជាតិ​​ មិនត្រឹមតែទាមទារឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ គឺគេបានទាម​ទារយ៉ាងដាច់ខាតត្រូវតែមានវត្តមានរបស់ប្រធានគណបក្ស​ប្រឆាំងគឺរូបលោក ( សម រង្ស៊ី ) នៅក្នុងប្រទេសកម្ពុជាមុនការបោះឆ្នោតឆ្នាំ២០១៣ផងដែរ ។

លោក សម រង្ស៊ី បន្តទៀតថា ឥឡូវនេះអន្តរជាតិបានចេញមុខក្នុងការជួយប្រទេសកម្ពុជាម្តង ទៀតហើយ ហើយការចេញមុខរបស់អង្គការសហប្រជាជាតិនេះមិនអាចមាននណាម្នាក់បដិ សេធបានឡើយ ដែលនេះគឺជាពន្លឺនៃក្តីសង្ឃឹមរបស់គណបក្ស សង្គ្រោះជាតិ ក្នុងការទទួល​បានជ័យជំនះលើការបោះឆ្នោតឆ្នាំ២០១៣ ក្នុងការជួយសង្គ្រោះប្រទេសកម្ពុជា និប្រជាពលរដ្ឋ ខ្មែរ ចេញពីកណ្តាប់ដៃអ្នកកាន់អំណាចសព្វថ្ងៃដែលបានដឹកនាំប្រទេសតាមរបៀបផ្តាច់ការ នោះ ។
លោក សម រង្ស៊ី បន្តទៀតថា ក្នុងនោះសូម្បីតែនៅក្នុងតំបន់អាស៊ីរបស់យើងប្រទេសហ្វីលីពីន ក៏បានទាមទារឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌ នៅកម្ពុជា នៅទាមទាររដ្ឋាភិបាល​ខ្មែរលោក ហ៊ុន សែន ឲ្យបើកផ្លូវឲ្យលោកបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដោយគ្មាន​លក្ខ័ណ ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ ចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ។ ហើយលោក​សូមជំរាបផងដែរថា មិនត្រឹមតែប៉ុណ្ណឹងទេ តែបន្តិចទៀតនេះ​គឺមានប្រទេសជាច្រើនទៀត​នៅ​លើពិភពលោកទាមទារមករដ្ឋាភិបាលខ្មែរ ដូចអ្វីដែលអង្គការសហប្រជាជាតិ សហភាព​អន្តរ​សភា IPU និងព្រឹទ្ធសភាហ្វីលីពីនផងដែរ ដែលនៅពេលនេះលោកមិនទាន់ប្រាប់ទេ ទុកឲ្យបង​ប្អូនតាមដាន នឹងបានឃើញជាក់ស្តែងតែម្តងដោយខ្លួនឯងចុះ ។

ជាការពិតលោក​សម រង្ស៊ី គឺជាមេដឹកនាដ៏មានឥទ្ធិពល និងមានប្រជាប្រិយភាព​ ហើយការ​បោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ត្រូវតែមានវត្តមានរបស់លោកមកចូលរួម ព្រោះលោកជាមេ​ដឹក​នាំគណ បក្សប្រឆាំងមួយរូបដែលត្រូវប្រគួតប្រជែងដោយស្មើភាព​គ្នាជាមួយ​គណបក្ស​កាន់​អំណាច ក្នុងនោះរូបលោកក៏ជាបេក្ខភាពនាយករដ្ឋមន្រ្តីថែមទៀតផង ។ ដូចនេះការបោះឆ្នោតពុំមានវត្ត​មានរបស់លោកគឺមិនបាននោះឡើយ ហើយលោកក៏បាន​ស្នើ​សុំកុំឲ្យរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ជាពិសេសលោក ហ៊ុន សែន កុំខ្លាចលោកខ្លាំងពេក បើចង់​ដឹងថាអ្នកណាខ្លាំងពិតប្រាកដមែន​នោះ គួរតែធ្វើការប្រគួតគ្នាប្រជែងដោយយុត្តិធម៌ និង​ស្មើ​ភាពគ្នាទៅ ជាសវាងការប្រគួតតែម្នាក់ឯង ហើយប្រឹងស្រែងក្តែងៗថាខ្លួនឯងខ្លាំងនោះ ៕


No comments:

Post a Comment

yes