Sunday, November 4, 2012

បេសកកម្មរបស់លោកស្រី មូរ សុខហួរ ប្រធានអគ្គលេខាធិការដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនិងលោក ប៉ុលហំម កុំពុងតែផុសផុលនៅលើទឹកដីអាមេរិក


គណបក្ស​ សង្គ្រោះជាតិ ដែលកើតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដោយមានការ រួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស ឥឡូវនេះ បាននិងកំពុងតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស យ៉ាងខ្លាំង ។

ជាមួយគ្នានោះថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះ ជាតិ ជារៀងរាល់ថ្ងៃបានចេញទៅគ្រប់តំបន់ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់ គណបក្ស ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានជ្រាប ព្រោះនៅរយៈពេលមិន​ដល់មួយឆ្នាំទៀត​នោះ​ទេ គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីរបស់អ្នកប្រជាធិ​ប​តេយ្យ និងត្រូវចូល​រួម​ក្នុងការបោះឆ្នោតរបស់ខ្លួនលើកដំបូង ដើម្បីធ្វើការប្រគួតប្រជែងជា​មួយ​និងគណបក្សប្រជា​ជន​ដែលកំពុងតែកាន់អំណាចសព្វថ្ងៃ ។ ដូចនេះហើយប្រជាពលរដ្ឋចាំបាច់ ណាស់ត្រូវតែបាន​ជ្រាប​អំពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ព្រោះគណបក្ស សង្គ្រោះជាតិ មាន​គោលនយោបាយច្បាស់លាស់ ក្នុងការការពារបូរណភាពទឹកដីខ្មែរ ការពារ និងលើកកំពស់ជីវ​ភាព​របស់ប្រជាពលរដ្ឋ លើកកំពង់សិទ្ធិប្រជាពលរដ្ឋ ផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ​បានធ្វើ​គ្រប់ៗគ្នា ដោយមិនចាំបាច់ចំណាកស្រុកទៅរកកាងារធ្វើនៅក្រៅប្រទេស ទាំងប្រថុយប្រថាន លើកកំពង់វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យកសិកម្មជាដើម រួមជា​មួយនិងវិស័យ​ផ្សេង​ៗជាច្រើនទៀត ដែលជាគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ក្នុងការធ្វើឲ្យ​ប្រទេសជាតិ និងប្រជាពលរដ្ឋរស់នៅថ្លៃថ្នូរ និងសមរម្យ ។


ដោយថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ បានមើលឃើញថាជាតិរបស់យើងបាននិងកំពុងតែ ជួបនូវមហាគ្រោះថ្នាក់ដ៏ធំធេងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកាន់អំនាចសព្វថ្ងៃ ។ ដូច្នេះហើយចាំបាច់ណាស់ជាតិរបស់យើងត្រូវតែមានអ្នកសង្គ្រោះ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងគ្រោះ មហន្តរាយនេះបាន បានជាយើងដែលជាអ្នកប្រជាធិបតេយ្យ ជាអ្នកស្នេហាជាតិ ចេញមក និង រួបរួមគ្នាដើម្បីសង្គ្រោះប្រទេសជាតិរបស់យើងឲ្យបានទាន់ពេលវេលា ។

ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន ទទួលរងនូវទុក្ខវេនា ជាទំងន់ ព្រោះដោយសារតែប្រទេសមួយនេះពោរពេញទៅដោយអំពើពុករលួយ និងភាព​អយុត្តិធម៌ ។ ពលរដ្ឋស្លូតត្រង់ត្រូវបានអ្នកមានលុយ មានអំណាចរំលោភបំពានយកដីធ្លី ស្រែ​ចំ​ការ ផ្ទះសម្បែង ដែលជាអាយុជីវិតរបស់ពួកគាត់ ហើយនៅពេលមានការតវ៉ា​ត្រូវបានគេចាប់​ចង​ដាក់គុកប្រវ៉ាក់ ដោយចោទប្រកាន់ពីបទផ្សេងធ្វើឲ្យប្រជាពលរដ្ឋទាំង​នោះ​ទទួលរងនូវ​ភាព​អយុត្តិធម៌មួយកំរិតទៀត ជាមួយគ្នានោះប្រសិនបើមានពលរដ្ឋណាម្នាក់​ហ៊ាន​តែធ្វើការតវ៉ា​ខ្លាំ​ង​ក្លានោះ ប្រជាពលរដ្ឋនោះពិតជាត្រូវទទួលរងនូវទារុណកម្ម ដ៏មហា​អយុត្តិធម៌ក្រោមចុង​កាណុង​របស់ពួកគេទាំងនោះជាក់ជាមិនខានឡើយ ។

គណបក្ស សង្គ្រោះជាតិ នៅពេលឈ្នះឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងលប់បំបាត់ឲ្យ អស់ចំពោះបញ្ហាទាំងនេះ និងផ្តល់សិទ្ធិយ៉ាងពេញលិញជូនចំពោះប្រជាពលរដ្ឋ ដោយគណ បក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជា អនុប្រធាន គឺយកជាតិ និងរាស្រ្តជាធំ មិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៏ជាតិ និងប្រជាពលរដ្ឋដូចជាការគ្រប់គ្រង និងដឹកនាំដោយគណបក្សប្រជាជននោះឡើយ ។

សារនិងគោលនយោបាយដែលច្បាស់លាស់និងពិតប្រាកដរបស់គណបក្ស​ សង្គ្រោះជាតិ បាន ធ្វើឲ្យប្រជាពលរដ្ឋទូទៅពេញចិត្ត និងមកចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ កាន់តែមាន ចំនួនច្រើនឡើង ដែលសន្ទុះនេះមានទាំងនៅក្នុងស្រុកក៏ដូចជានៅក្រៅស្រុកផងដែរ ។
យ៉ាងណាម៉ិញថ្នាក់ដឹកនាំរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃមិនមាននណាម្នាក់មានពេលទំនេរឡើយ គឺតែងតែប្រជុំក្នុងការ ចេញគោលនយោបាយថ្មីៗបន្ថែមទៀត ដើម្បីបំរើផលប្រយោជន៏របស់ប្រជាពលរដ្ឋ និង​ប្រ​ទេស​ជាតិ ក៏ដូចជាការចុះជួបពលរដ្ឋនៅគ្រប់តំបន់ផងដែរ ។ ក្នុងនោះលោក កឹម សុខា អនុ ប្រ​ធានគណបក្ស សង្គ្រោះជាតិ ទើបតែបញ្ចប់បេសកកម្មការងាររបស់លោកនៅខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ កំពុងតែជាប់ បេសកកម្មការងារ និងជួបជាមួយខ្មែរក្រៅប្រទេសដែលគាំទ្រគណបក្ស​ សង្គ្រោះជាតិ នៅតាម បណ្តាប្រទេសនានានៅទ្វីបអ៊ឺរ៉ុប ក៏ដូចជាបេសកកម្មរបស់ក្រុមការងារ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែធ្វើយ៉ាងផុសផុលផងដែរ ។

ក្នុងនោះលោកស្រី មូស សុខហួរ ប្រធានអគ្គលេខាធិការដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ និងលោក ប៉ុល ហំម អនុប្រធានគណបក្ស សង្គ្រោះជាតិ បណ្តុះអាសន្ន បាននិងកំពុងតែ ធ្វើឲ្យកក្រើកនៅលើទឹកដីសហរដ្ឋអាមេរិក ព្រោះថាជារៀងរាល់ថ្ងៃពួកគាត់ទាំងពីរតែងតែមាន វត្តមាន ក្នុងការជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិក ដែលបានគាំទ្រ គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្នុងការរួម​បញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស​ សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។

វត្តមានរបស់អ្នកទាំងពីរក្នុងការជួបជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះ ពួកគាត់តែងតែធ្វើ ការជំរាបជូនពីការវិវឌ្ឍន៏ទៅថ្មីៗនយោបាយប្រទេសកម្ពុជា និងអន្តរជាតិ ជុំវិញការបំពេញ​បេស​​កកម្មរបស់លោក សម រង្ស៊ី ជាប្រធាន ក្នុងការទាមទារឲ្យរដ្ឋាភិបាលសព្វថ្ងៃគោរព​សិទ្ធិ​មនុស្ស និងប្រជាធិបតេយ្យ គោរពតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងស្មារតីនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ក៏ដូចជាការទាម​ទារ​ឲ្យមានការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការវិល​ចូលស្រុកវិញ​របស់​លោក សម រង្ស៊ី ជាដើម ។ល។

ជាមួយនោះនៅថ្ងៃសៅរ៏ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១២ លោកស្រី មូរ សុខហួរ និងលោក ប៉ុល ហំម និងជួបជាមួយពលរដ្ឋខ្មែររស់នៅរដ្ឋផែនស៊ីលវែនញ៉ា សហរដ្ឋអាមេរិក ផងដែរ ។ អ្វីទាំង អស់នេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជំនឿយ៉ាងខ្លាំងមកលើគណបក្ស​ សង្គ្រោះជាតិ នៅឆ្នាំ២០​១៣ និងទទួលមានជ័យជំនះយ៉ាងពិតប្រាកដជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ៕ 


No comments:

Post a Comment

yes