សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 27, 2012

សមត្ថ​កិច្ច​ចាប់​ឧកញ៉ា តាំង សេង​ហាក់ និង​បក្ខ​ពួក ករណី​គ្រឿង​ញៀន

កម្លាំង​សមត្ថ​កិច្ច​រាជ​ធានី​ភ្នំ​ពេញ បាន​ចុះ​បង្រ្កាប​ករណី​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​មួយ នៅ​ភូមិ​គ្រឹះ​ឧកញ៉ា​ តាំង សេង​ហាក់ តាម​បណ្តោយ​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រសៀល​ថ្ងៃ​អង្គារ​នេះ ដោយ​មាន​ការ​បាញ់​បោះ​ប្រមាណ​ជា​៣០​គ្រាប់។
ក្នុង​ប្រតិ​បត្តិ​ការ​នោះ សមត្ថ​កិច្ច បាន​ចាប់​ខ្លួន ឧកញ៉ា តាំង សេង​ហាក់ និង​បក្ស​ពួក​ប្រមាណ​ជា​១៥​នាក់ និង​រក​ឃើញ​គ្រឿង​ញៀន​ជា​ច្រើន​នៅ​ក្នុង​ភូមិ​គ្រឹះ​នោះ។
នាយប៉ុស្តិ៍​នគរ​បាល​សង្កាត់​ភ្នំពេញ​ថ្មី លោក កែវ សទ្ធោតន៍ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​​អង្គារ​នេះ​ថា លោក តាំង សេង​ហាក់ ដែល​មាន​ងារ​ជា​ឧកញ៉ា​នេះ ធ្លាប់​ជាប់​ពន្ធនា​គារ​ម្តង​រួច​មក​ហើយ ទាក់​ទង​នឹង​ករណី​ទំនាស់​ដីធ្លី ៖ "ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​រាជ​ធានី​ភ្នំ​ពេញ លោក ខៀវ សាម៉នមាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ។



មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​ព្រះ​រាជ​អាជ្ញា​រង លោក គី ប៊ុណ្ណារ៉ា ដែល​ទទួល​បន្ទុក​ករណី​នេះ បាន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។
ករណី​បង្រ្កាប​គ្រឿង​ញៀន​នេះ ជា​ករណីធំ​ទី​ពីរ ដែល​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ឆែក​ឆេរ នៅ​ភូមិ​គ្រឹះ​ជន​សង្ស័យ អតីត​ឧត្តម​សេនីយ៍​ទោ​ផ្កាយ​ពីរ លោក ចាន់ ឬទ្ធីឌី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ដោយ​បាន​រក​ឃើញ​ថ្នាំ​ញៀនជា​ច្រើន​ប្រភេទ។
ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក យ៉ង់ គឹម​អេង មាន​ប្រសាសន៍​ថា កន្លង​មក ករណី​គ្រឿង​ញៀន មាន​ការ​សម្រួល​​ក្រៅ​ផ្លូវ​ការ ដោយ​មិន​មាន​ការ​ដាក់​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់។ លោក​ថា ការ​ចុះ​បង្រ្កាប​គ្រឿង​ញៀន​របស់​សមត្ថ​កិច្ច នៅ​មិន​ទាន់​មាន​វិធាន​ការ​តឹង​រ៉ឹង​នៅ​ឡើយ​ទេ ជា​ពិសេស​ករណី​ពាក់​ព័ន្ធ​ជាមួយ​មន្រ្តី​ដែល​មាន​តំណែង​ធំ ៖ "
កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ សមត្ថ​កិច្ច​រាជធានី​ភ្នំពេញ បាន​ចុះ​បង្រ្កាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន នៅ​ផ្ទះ​សំណាក់​មួយ​ឈ្មោះ ហ្គោល​ហោស៍ ស្ថិត​នៅ​ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ដោយ​ចាប់​បាន​ជន​សង្ស័យ​ចំនួន​២៦​នាក់។
របាយ​ការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆំាង​គ្រឿង​ញៀន បង្ហាញ​ថា ចាប់​ពី​ខែ​មក​រា​ដល់​ខែ​កញ្ញា ឆ្នាំ​២០១២​នេះ សមត្ថ​កិច្ច​បង្រ្កាប​បាន​គ្រឿង​ញៀនចំ​នួន ៥២៤​ករណី ស្មើ​នឹង​ជាង​៥០​គីឡូក្រាម ដោយ​ចាប់​បាន​អ្ន​ក​ប្រើ​ប្រាស់​គ្រឿង​ញៀន ចំនួន ១,១០៤​នាក់។ អ្ន​ក​ជួញដូរ​គ្រឿង​ញៀន ដែល​ចាប់​បាន​នោះ មាន​ដូច​ជា ជន​ជាតិ​កម្ពុជា វៀត​ណាម ថៃ ហ្វីលីពីន ចិន នីហ្សេរីយ៉ា កូរ៉េ អាមេរិក បារាំង ជប៉ុន និង​ន័រវែស៕

No comments:

Post a Comment

yes