សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 4, 2012

កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់​រថយន្ត​ដឹក​ហ្គាស​ឲ្យ​បង់ប្រាក់​គិត​ជា​ខែ​ផ្ទុយ​នឹង​ច្បាប់​

 ​ប៉ោយប៉ែត​៖ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត កំពុងធ្វើការ​រិះគន់​លើ​មន្ត្រី​សមត្ថកិច្ច កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ថា កំពុងតែ​ប្រព្រឹត្ត​ផ្ទុយទៅនឹង​ច្បាប់​រដ្ឋ​។ ប្រជាពលរដ្ឋ​ដែល​បន្តធ្វើ​ការរិះគន់​ចំៗ​ថា កាលពី​ម៉ោង ៨ យប់​ថ្ងៃទី​០១ ខែតុលាឆ្នាំ​២០១២ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​កោះហៅ​អ្នកលក់​ហ្គាស​ម្នាក់​ឈ្មោះ លាង ស្រេង ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ជាដើម​។
បើតាម​ការ​ឲ្យ​ដឹង​ពី​បុរស​ឈ្មោះ លាង ស្រេង បាន​ប្រាប់ថា ប៉េអឹម​ទាមទារ​ឲ្យ​លោក​បង់ប្រាក់​ថ្លៃ​ក្បាល​ឡាន​ដែល​ក្នុង ១ ឡាន ៥ ពាន់​រៀល ឧទាហរណ៍ បើ​គាត់​មាន​ឡាន​ចំនួន ០៥ គ្រឿង នោះ​ក្នុង​ថ្ងៃ ត្រូវតែ​បង់ប្រាក់​ចំនួន ២៥,០០០ រៀល ឲ្យ​សមត្ថកិច្ច​ប៉េអឹម ហើយ​បើ​គិត​ជា​ខែ​នោះ គឺ​គាត់​ត្រូវ​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​ប៉េអឹម ចំនួន ៧៥០,០០០ រៀល​។
បុរស​រូបនោះ បាន​បន្ត​ប្រាប់ទៀតថា សព្វថ្ងៃនេះ ពួក​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត​បាន​តម្រូវ​ឲ្យ​ក្រុមអាជីវករ​លក់​ហ្គាស​បង់ប្រាក់​ក្នុង​១​ខែ  ១៥ ម៉ឺន​រៀល ក្នុង​១​កន្លែង​។ ដូច្នេះ ការរកស៊ី​របស់​ពួកគាត់​នៅ​តំបន់​ប៉ោយប៉ែត​នេះ មិនបាន​ប្រាក់ចំណេញ​ច្រើន​ទេ ពីព្រោះ​មន្ត្រី​ជំនាញ​ដែល​មកឈរ​ជើង​នៅ​តំបន់​ខាងលើនេះ​អ​នា​តេ​យ្យ​ច្រើនពេក ជាក់ស្តែង​ដូចជា​ករណី​សមត្ថកិច្ច​ប៉េអឹម​ក្រុង និង​សាលាក្រុង​ប៉ោយប៉ែត​ជាដើម​។​
      ​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ពួកគេ​មិន​ខ្លាច​ពាក់ព័ន្ធ​នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នោះឡើយ​។ ចំណែក​មន្ត្រី​ប៉េអឹម​ម្នាក់​ឈ្មោះ វណ្ណៈ បាន​ប្រាប់ថា ចំពោះ​រឿង​យកលុយ​លើ​រថយន្ត​ដឹក​ហ្គាស​នោះ គឺជា​រឿង​ថ្នាក់លើ​តម្រូវ​ឲ្យ​ធ្វើ ឥឡូវនេះ​លោក​បាន​ដកខ្លួន​ចេញ​ហើយ​។​
      ​បើទោះជា​បែបនេះ​ក្តី សម្រាប់​មន្ត្រី​ផ្នែក​ច្បាប់​មួយចំនួន​បានធ្វើការ​រិះគន់ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ហាក់​កំពុងតែ​វិលត្រឡប់​ទៅរក​សម័យ​ទសវត្សរ៍​ឆ្នាំ ៩០ ហើយ ពីព្រោះ​ពេលនេះ ខាង​ប៉េអឹម ហាក់​ជិះសេះ​លែងដៃ​អាងខ្នង​មន្ត្រី​ធំ​នៅ​ពីក្រោយ​៕

No comments:

Post a Comment

yes