សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 3, 2012

លោក​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្នួល​ ​កំពុង​តែ​បណ្តែប​ណ្តោយ​ឱ្យ​ឈ្មួញ​រក​ស៊ី​ឈើ​យ៉ាង​អាណា​ធិប​តេយ្យ

លោក​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្នួល​ ​កំពុង​តែ​បណ្តែប​ណ្តោយ​ឱ្យ​ឈ្មួញ​រក​ស៊ី​ឈើ​យ៉ាង​អាណា​ធិប​តេយ្យ

ក្រចេះ៖ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្នួល កំពុងតែ​រិះគន់​លោក នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល​យ៉ាង​ចាស់ដៃ ដោយ​ពួកគាត់​និយាយថា លោក ប្រាក់ សំបូរ កំពុង​បើក​ដៃ​យ៉ាង​ពេញទំហឹង​ក្នុង​ការឱ្យ​លោក គង់ ក្រឹ​ង ធ្វើចរាចរ​ដឹកឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ ដោយ​មិន​ដែលមាន​ចំណាត់ការ​ក្នុងការ​បង្ក្រាប រាល់​ការដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ដ៏​ដុះ​ស្លែ​ម្នាក់​នោះឡើយ។

ដោយ​យោ​ង​តាម​ប្រភពពី​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល បាន​និយាយថា ជា​រៀងរាល់​យប់​ថ្ងៃ​ពួកគាត់​តែងតែ​ឃើញ​រថយន្ត និង​ម៉ូតូឌុប​ឈើ​ចូលក្នុង​ផ្ទះ​របស់​ឈ្មួញ​ខាងលើ​ស្ទើរ​រូង​ផ្លូវ ក៏ប៉ុន្តែ មន្ត្រី​ជំនាញ​ហាក់ដូចជា ដេកលក់​មិន​ព្រម​មាន​វិធានការណ៍​បង្ក្រាប ដូច្នេះ ទើប​ការរក​របស់លោក គង់ ក្រឹ​ង មាន​ភាព​រលូន​ទៅមុខ​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​ដឹកឈើ​ខុសច្បាប់​ប្រចាំថ្ងៃ។


ប្រភពព័ត៌មាន បាន​បន្តថា លោក គង់ ក្រឹ​ង គឺជា​ទាហាន​ស្រុក​ស្នួល​បំរើ​ការឱ្យ​អង្គភាព ២០៤ ដែល​ត្រូវជា​កូនចៅ​របស់លោក មាស ភាព ហើយ​ឈ្មួញ​ដែល​ឈ្មោះ​លោ​ក គង់ ក្រឹ​ង ក៏​ជា​ឈ្មួញ ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​ប្រចាំ​ស្រុក​ស្នួល​ប្រហែលជា​ឈ្មួញ​ម្នាក់នេះ​គិតថា ខ្លួន​មាន​ងារ​ជា​ទា​ហ៊ាន ទើប​មិន​កោតញញើត​ជាមួយ​ច្បា​ប់​​ព្រៃឈើ​យ៉ាង​ដូច្នេះ  ចំណែក លោក ប្រាក់ សំបូរ ដែលជា​នាយផ្នែក ចេះតែ​ប​ណ្តែ​បណ្តោយឱ្យ​ឈ្មួញ​ម្នាក់នេះ រឹតតែ​បានដៃ​ពើងទ្រូង​សំ​ញ៉ែង​នាពេល​សព្វ​ថ្ងៃនេះ។

ប្រជាពលរដ្ឋ បាន​សូម​ណូ​ម​ពរ​ដល់​លោក មាស ភាព ដែលជា​មេ​សូម​លោក​មេត្តា​យក​ភ្នែក​មើល​កូនចៅ​ផង ពីព្រោះ​សព្វថ្ងៃនេះ គាត់​កំពុងតែ​ពាក់​ស្បែក​ជា​ទាហាន​រកស៊ី​ឈើ​ខុសច្បាប់​យ៉ាង​ពេញទំហឹង​ហើយ។

ជុំវិញ​បញ្ហា​ការរិះគន់ ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅ​លោក ប្រាក់ សំបូរ ថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ហើយ​អ្នកយកព័ត៌មាន ក៏បាន​ធ្វើការ​ទំនា​ក់​​ទំនង​ជាមួយ​លោក ប្រាក់ សំបូរ ដើម្បី​សុំ​ការបំភ្លឺ តែ​ទូរស័ព្ទ​របស់គាត់​ដាក់​ប្រព័ន្ធ​ជាប់រវល់៕

No comments:

Post a Comment

yes