សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 3, 2012

កឋិនទាន​សម្តេច ហ៊ុន សែន ប្រមូល​បច្ច័យ​ជាង ៤២ ម៉ឺន​ដុល្លារ

CEN : (ថ្ងៃទី 3 វិច្ឆិកា 2012, ម៉ោង 02:58:PM) | ដោយ: លី សិលា

ភ្នំពេញ: ជាង ៤២ ម៉ឺន​ដុល្លារ​អាមេរិក ជា​បច្ច័យដែល​ប្រមូលបាន ក្នុង​អង្គ​កឋិនទាន របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកជំទាវ ដង្ហែ​ទៅកាន់​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ក្នុងពេល​ដង្ហែ​អង្គ​កឋិនទាន នា​ព្រឹក​មិញ មាន​វត្តមាន​របស់​ស​ម្តេច ហ៊ុន សែន និង​លោកជំទាវ ព្រមទាំង​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី មាតា​បង្កើត​លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន​។ 
​    ​
​បុណ្យ​កឋិនទាន ជា​ពិធីបុណ្យ​មួយ​តាម​ព្រះពុទ្ធសាសនា ដែល​ត្រូវបាន​ប្រារឰ​ឡើងជា​រៀងរាល់ថ្ងៃ ក្នុង​ពេល​កំណត់​មួយ គឺ​មាន​រយៈពេល​ចំនួន ២៩ ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ ១ រោច ខែ​អស្សុជ រហូត​ដល់​ថ្ងៃ​១៥​កើត ពេញ​បូរ​មី ខែ​ក​ត្ដិក​៕​ 


No comments:

Post a Comment

yes