CEN : (ថ្ងៃទី 3 វិច្ឆិកា 2012, ម៉ោង 02:58:PM) | ដោយ: លី សិលា
ភ្នំពេញ: ជាង ៤២ ម៉ឺនដុល្លារអាមេរិក ជាបច្ច័យដែលប្រមូលបាន ក្នុងអង្គកឋិនទាន របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ដង្ហែទៅកាន់វត្តបទុមវតី ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្នុងពេលដង្ហែអង្គកឋិនទាន នាព្រឹកមិញ មានវត្តមានរបស់សម្តេច ហ៊ុន សែន និងលោកជំទាវ ព្រមទាំងមហាឧបាសិកា ប៊ុន ស៊ាងលី មាតាបង្កើតលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន។
បុណ្យកឋិនទាន ជាពិធីបុណ្យមួយតាមព្រះពុទ្ធសាសនា ដែលត្រូវបានប្រារឰឡើងជារៀងរាល់ថ្ងៃ ក្នុងពេលកំណត់មួយ គឺមានរយៈពេលចំនួន ២៩ ថ្ងៃ ពោលគឺចាប់ពីថ្ងៃ ១ រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ពេញបូរមី ខែកត្ដិក៕
No comments:
Post a Comment
yes