លោក ស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី
ប្រទេសកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
ត្រូវបានគេមើលឃើញថា ពុំមានឆន្ទៈនៅក្នុងការដំឡើងប្រាក់ខែជូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់
និងគ្រូបង្រៀនឡើយ ដែលអ្នកទាំងនេះគឺជាផ្នែកមួយក្នុងការជួយជ្រោមជ្រែងប្រទេសជាតិរបស់យើង
ឲ្យមានលក្ខណៈល្អប្រសើរ ។
មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ពិសេសប៉ូលីស ទាហ៊ាន
កងកម្លាំងអាវុធហត្ថ រួមជាមួយនិងកង កម្លាំងគ្រប់ភេទមួយចំនួនទៀត
គឺពួកគាត់បានចេញមុខក្នុងការបូរជាឈាមស្រស់ សាច់ស្រស់ ដើម្បីការពារជាតិ
មាតុភូមិរបស់យើង ឲ្យមានសុខសន្តិភាព
ពីការរំលោភបំពានពីសត្រូវក្នុងការចង់លេបត្របាក់ដឹកដីកម្ពុជា
ក៏ដូចជាការចង់បង្ករបញ្ហាអសន្តិសុខណាមួយផងដែរ ។
រីឯកគ្រូបង្រៀន គឺមានតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបាន
ក្នុងការជួយបណ្តុះបណ្តាលចំនេះវិជ្ជាដល់កូនខ្មែរ ឲ្យមានចំណេះដឹងជ្រៅជ្រះគ្រប់គ្នាក្នុងការយកចំណេះដឹងទាំងនោះមកចូលរួមជាមួយរាជរដ្ឋាភិបាល
ក្នុងការអភិវឌ្ឍន៏ជាតិឲ្យមានការរីកចំរើនលើគ្រប់ផ្នែក និងគ្រប់វិស័យ ។ តែជាការគួរឲ្យសោកស្តាយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន
មិនបានគិតគូរចំពោះបញ្ហានេះជាធំ ក្នុងការផ្តល់ប្រាក់ខែជូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់
និងគ្រូបង្រៀនឲ្យពួកគាត់រស់នៅសមរម្យនោះឡើយ ។
ដែលធ្វើឲ្យពួគគាត់ជួប
ទៅនិងបញ្ហាជីវភាពជាខ្លាំង ជាមួយគ្នានោះកាលពីពេលថ្មីកន្លងទៅនេះលោក ហ៊ុន សែន
ដែលជានាយករដ្ឋមន្រ្តីបាននិយាយបែបមិនខ្ចីខ្វល់ថា ប្រាក់ខែមន្ត្រីរាជការ
ពិសេសគ្រូបង្រៀនមិនអាចដំឡើងតាមការទាមទារបានទេ គឺប្រាក់ខែគ្រូបង្រៀនត្រូវដំឡើងជាដំណាក់កាល
ហើយនៅក្នុងឆ្នាំ២០១៣ ខាងមុខរដ្ឋាភិបាលសម្រេចតម្លើង២០%
ដូចអ្វីដែលធ្លាប់ធ្វើជារៀងរាល់ឆ្នាំ ។ លោក ហ៊ុន សែន បានបន្ថែមទៀតផងដែរថា ខ្ញុំគិតថាបើយើងយកមួយច្បិចៗ
និយាយតែរឿងប្រាក់ខែៗមកនិយាយ គឺមិនបាច់ចាំធ្វើការដឹកនាំជាតិទេ។
ដឹកនាំរលាយតែម្តង គេមានគោលដៅរបស់គេច្បាស់ណាស់
ត្រូវចំណាយលើផ្អែកអីប៉ុន្មាន? ស្មើនឹងប៉ុន្មានភាគរយ
នៃ GDP នៃផលិតផលសរុបក្នុងស្រុក ?
បើនិយាយពីចំណាយលើបុគ្គលិកដែលរួមមានទាំងមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀនស្អីៗ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភាស្អីៗ
ដែលហៅថាចំណាយជាបៀវត្សរ៏ឲ្យស្ថិតនៅក្នុងកម្រិត៤% នៃផលិតផលសរុប
និង៤០%នៃចំណាយចរន្ត ។ ប៉ុន្តែឥឡូវនេះ យើងបានចាយដល់ទៅ៤២% នៃចំណាយចរន្តបាត់ទៅហើយ
ឬស្មើនឹង៤,៧% នៃផលិតផលសរុប ។
ជាការឆ្លើយតបជុំវិញទៅនិងការលើកឡើងរបស់លោក ហ៊ុន សែន
ដែលមិនអាចតំឡើងប្រាក់ ខែមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងគ្រូបង្រៀន លោក ស៊ុន
ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្ត គណបក្ស សម រង្ស៊ី ក្នុងរចនាសម្ព័ន្ធ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ
លោកបានមានប្រសាសន៏ជាការឆ្លើយបំភ្លឺជូនទៅលោក ហ៊ុន សែន
រួមជាមួយនិងលក្ខណៈបច្ចេកទេសមួយចំនួនលោកបានលើកឡើងថា គណបក្ស សង្គ្រោះជាតិ បានធ្វើការគិតគូរពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ
ពិសេសមន្រ្តីរាជការ និងគ្រូបង្រៀនអស់រយៈពេលជាច្រើនខែមកហើយ ក្នុងនោះគណកប្ស
សង្គ្រោះជាតិ បានធ្វើការសិក្សាទៅលើ បញ្ហានៃការតំឡើងប្រាក់ខែជូនមន្រ្តីរាជការ
គ្រូបង្រៀនដោយគណបក្សយោងទៅលើទិន្នន័យ និងការស្រាវជ្រាវយ៉ាងច្បាស់លាស់ណាស់ ។
ក្នុងនោះលោក ស៊ុន ឆ័យ
ក៏បានធ្វើការរំលឹកកាលពីជំនាន់ព្រះបាទនរោត្ត សីហនុ ដែលព្រះអង្គនៅមានព្រះជន្ម និងជារជ្ជកាលរបស់ទ្រង់គ្រង់រាជក្នុងអំឡុងឆ្នាំ១៩៦០
ប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីស្នាព្រះហស្ថរបស់ទ្រង់
ដែលយើងបានមើលឃើញជាក់ស្តែងផងដែរ ដែលក្នុងនោះក្រៅតែពីព្រះអង្គទ្រង់បានការពារឯករាជ្យជាតិរបស់យើង
ការពារបូរណភាពទឹកដី និង ការធានាឯកភាពជាតិ គឺព្រះអង្គទ្រង់បានគ្រប់គ្រងរដ្ឋបាល
និងការផ្តល់ជីវភាពរស់នៅដល់មន្រ្តីរាជការ គ្រូបង្រៀនក្នុងសម័យនោះបានយ៉ាងសមរម្យ ។
លោក សុន ឆ័យ បានបន្តទៀតថា បើនិយាយឲ្យចំទៅកាលនោះព្រះរាជាណាចក្រកម្ពុជារបស់យើង គឺមិនបានទទួលជំនួយ
ដ៏សន្ធឹកសន្ធាប់ ឬទៅខ្ចីបុលគេរាប់ពាន់លានដុល្លាដូចជាសម័យនេះឡើយ ហើយក៏មិនដែលយកដីធ្លីជាតិ
ទៅលក់ដូរឲ្យបរទេសរាប់លានហិតា និងការជួលដែលមានរយៈពេលវែងរហូតដល់៩៩ឆ្នាំ
ជាដីសម្បទានកាប់បំផ្លាញព្រៃឈើ ធម្មជាតិ ដូចជាសព្វថ្ងៃនេះឡើយ ក៏ប៉ុន្តែសម័យនោះរដ្ឋអំណាចគឺមានលទ្ធភាពផ្តល់ការរស់នៅសមរម្យដល់មន្រ្តីរាជការ
និងគ្រូបង្រៀន ថែមទាំងការធានាការឡើងបុណ្យស័ក្តិ ឲ្យសមទៅតាមសមត្ថភាព
និងការចេះដឹងពិតប្រាកដរបស់ពួកគាត់ ដែលនេះជាសំនួរទី១មុននិងឆ្លើយទៅ នាយករដ្ឋមន្រ្តីដែលបានអះអាងថាគ្មានលទ្ធភាពក្នុងការតំឡើងប្រាក់ខែជូមន្រ្តីរាជការ
គ្រូបង្រៀន ចុះចំណែកកាលពីរជ្ជកាលរបស់ព្រះមហាវីរក្សត្រគ្មានជំនួយ គ្មានអ្វីផង ទ្រង់ធ្វើបាន
ហើយសម័យនេះរដ្ឋាភិបានធ្វើមិនបាននោះ ? ។
លោក ស៊ុន ឆ័យ បានបន្តទៀតផងដែរថា ជាក់ស្តែងដូចអ្វីដែលយើងបានឃើញហើយថា
ក្នុង សង្គមខ្មែរសព្វដូចអ្វីដែលលោកនាយករដ្ឋមន្រ្តីបានលើកឡើងហើយថា
សេដ្ឋកិច្ចមានការរីក ចំរើនពី៦%ទៅ៧% នៃផលិតផលសរុបក្នុងមួយឆ្នាំ
ហើយផលិតផលសរុបរបស់ប្រទេសជាតិ របស់យើងអាចមានរហូតដល់ដប់ប្រាំពាន់លានក្នុងមួយឆ្នាំ ។
លោកបន្តថាក៏បន្តែក្នុងនោះការ ប្រមូលធនធានដើម្បីបង្កើនប្រាក់ជួយទៅដល់ការពង្រឹងរដ្ឋបាល
ការគ្រប់គ្រង វិស័យអប់រំ សុខាភិបាល គឺយើងឃើញថាមានការគេងបន្លំ លួចបំបាត់
ដែលក្នុងនោះមិនត្រឹមតែរយលាន ដុល្លាទេ គឺរហូតដល់ពាន់លានដុល្លាក្នុងមួយឆ្នាំ ។
ដែលក្នុងនោះជាក់ស្តែងយើងបានឃើញ អំពើប្រព្រឹត្តបែបនេះ ប្រជាពលរដ្ឋខ្មែណាក៏ដឹង
និងក៏ឃើញនិងភ្នែកដែរ ។
លោក ស៊ុន ឆ័យ បានមានប្រសាសន៏បន្តទៀតផងដែរថា គណបក្ស
សង្គ្រោះជាតិ គឺមានគោលនយោបាយច្បាស់លាស់ក្នុងការសង្គ្រោះប្រជាពលរដ្ឋ មន្រ្តីរាជការ
និងគ្រូបង្រៀនដើម្បី
ឲ្យពួកគាត់ទទួលបានប្រាក់ខែសមរម្យរស់នៅក្នុងជីវភាពធូធារ ហើយក្នុងនោះចំពោះការលំបាករបស់ពួកគាត់សព្វថ្ងៃដែលត្រូវប្រឈមនិងតម្លៃទំនិញនៅលើទីផ្សារឡើងថ្លៃកប់ពពក
ហើយក្នុងនោះគណបក្ស សង្គ្រោះជាតិ
ក៏បានធ្វើការពិនិត្យទៅលើខ្ទង់ចំនួនមន្រ្តីដែលនិងទទួលបានប្រាក់ខែពីរដ្ឋផងដែរ ។ លោក
ស៊ុន ឆ័យ បានថ្លែងទៀតផងដែរថា ក្នុងនោះគណបក្ស សង្គ្រោះជាតិ សង្កេតឃើញថាទាំងមន្រ្តីដែលធ្វើការឲ្យរដ្ឋ
កងកម្លាំងប្រដាប់អាវុធ និងកងយុទ្ធពលខេមរភូមិន្ទជាដើម
គ្រាន់តែមន្រ្តីដែលមានតែឈ្មោះ មិនមានមនុស្សនោះរាប់ម៉ឺន និងអាចនិយាយបានផងដែរថា រាប់សែននាក់ឯណោះ
ដែលរដ្ឋាភិបាលសព្វថ្ងៃនេះមិនបានគ្រប់គ្រងឲ្យបានត្រឹមត្រូវ ទុកឲ្យមេនៃក្រសួង
និងស្ថាប័នមួយចំនួនគឺគេងបំបាត់លុយជាតិទាំងនោះដោយគ្រាន់តែមានឈ្មោះ
មិនមានមនុស្សនោះធ្វើមានធ្វើបាន ។
លោក ស៊ុន ឆ័យ បន្តទៀតដែរថា
ដូច្នេះយើងដែលជាគណបក្សនិងទៅគ្រប់គ្រង ដឹកនាំប្រទេសជាតិនៅឆ្នាំ២០១៣នោះ
គឺយើងមានវិធានការយ៉ាងច្បាស់លាស់និងត្រឹមត្រូវ ដោយជាជំ
ហ៊ានដំបូងគឺយើងគ្រាន់តែលុបបំបាត់ឈ្មោះខ្មោចដែលមន្រ្តីខិលខូចខាងលើបន្លំលួចយកលុយជាតិដាក់ក្នុងហោប៉ាវរបស់ពួកគេនេះ
យកលុយទាំងនោះមកជូនមន្រ្តីពិតប្រាកដដែលធ្វើការជាក់ស្តែងនៅក្នុងក្រសួងមន្ទីរ ទាំងគ្រូបង្រៀន
ទាំងកងកម្លាំងប្រដាប់អាវុធជាពិសេស គឺនៅក្នុងកងកម្លាំងទ័ព ដែលយើងបានដឹងថា
មានចំនួនរាប់ម៉ឺននាក់ដែលមិនបានឈ្មោះនោះ យក លុយទាំងនោះមកជួបកងទ័ពដែលគាត់បំពេញបេសកកម្មសព្វថ្ងៃក្នុងការការពារបូរណភាពទឹកដី
មកផ្តល់ជូនគាត់ឲ្យបានគ្រប់គ្រាន់ជាការស្រាច់បាត់ទៅហើយ ហើយគ្រាន់តែវិធានការមួយនេះ
គឺយើងអាចបង្កើនក្នុងការតំឡើងប្រាក់ខែជូនពួកគាត់បានបាត់ទៅហើយ ។
លោក ស៊ុន ឆ័យ បានលើកឡើងទៀតថា ក្នុងនោះបើយើងមើលមួយផ្នែកទៀតចំពោះដីធ្លី
ជាង២លានហិតា ដែលសព្វថ្ងៃរដ្ឋប្រមូលប្រាក់មិនបានមួយលានដុល្លាផងក្នុងមួយឆ្នាំ
ក្នុងការ ជួលឲ្យទៅឈ្មួញបរទេសដែលមានរយៈពេល៩៩ឆ្នាំ ហើយក្នុងនោះក្រោយពីពួគគេបានកាប់
បំភ្លាញព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិរបស់កម្ពុជារបស់យើងខ្ទេចខ្ទីអស់ គឺមានឈ្មួញខ្លះបានទុកចោល
និងឈ្មួញខ្លះគឺបានលក់បន្តដើម្បីបានចំណេញបន្ថែមលើអ្វីដែលគេបានទទួលនោះ ។ លោក
ស៊ុន ឆ័យ បានមានប្រសាសន៏ទៀតថា មិនពិបាកទេគ្រាន់ តែយើងយកពន្ធលើដីដែលឈ្មួញយកពីរលានហិតា
ដែលក្នុងនោះយ៉ាងហោចណាស់ក្នុងមួយហិតាយើងអាចទទួលបានពី៥០ទៅ១០០ដុល្លា គឺយើងអាចរកលុយបានយ៉ាងហោចណាស់ពី១០០ទៅ២០០លានដុល្លាក្នុងមួយឆ្នាំផងដែរ
។
លោក ស៊ុន ឆ័យ បានបន្ថែមទៀតផងដែរថា
មួយវិញទៀតចំពោះការប្រមូលធនធានលើវិស័យទេសចរណ៏ យើងនិយាយតែមួយផ្នែកចំពោះការលក់សំបុត្រឲ្យបរទេសចូលទៅមើលប្រ
សាទអង្គរវត្ត គឺការលួចយកលុយជាតិទៅដាក់ក្នុងហោប៉ាវនោះ មិនតិចជាង១០០លានដុល្លាឡើយ
ដែលក្នុងនោះយើងសង្កេតឃើញមានទេសចរណ៏ដែលបានចូលមកទស្សនាអង្គរ
មានចំនួនជាង៣លាននាក់ក្នុងមួយឆ្នាំៗ
នេះយើងមិនចាំបាច់និយាយពីការលុបបំបាត់អំពើពុករលួយដែលយើងឃើញមន្រ្តីគយ
មន្រ្តីពន្ធដាម្នាក់ៗមានផ្ទះ វីឡា និងឡានសម្បូរបែប ដែលបានគេងប្រវ័ញ្ញពីតួនាទីរបស់ខ្លួនយ៉ាងចាស់ដៃនោះ
។
លោក ស៊ុន ឆ័យ បានបន្តទៀតផងដែរថា កាលពីឆ្នាំ២០០៦
ក៏មានការបញ្ជាក់ពីស្ថានទូត អាមេរិកផងដែរថា ក្នុងមួយឆ្នាំកម្ពុជាបាត់ប្រាក់ជាតិយ៉ាងតិច៥០០លានដុល្លា
។ លោកបន្ថែមថា តែឥឡូវគឺគ្រាន់តែយើងធ្វើការងារឲ្យត្រឹមត្រូវ ប្រមូលថវិការជាតិឲ្យត្រឹមត្រូវ
មិនចាំបាច់ចាត់វិធានការឲ្យខ្លាំងខ្លាផង គឺយើងអាចរកបានចំនួន១ពាន់លានបន្ថែមទៀត
សម្រាប់ជួយទៅដល់ជីវភាពមន្រ្តីរាជការ គ្រូបង្រៀន ដែលនេះគ្រាន់តែវិធានការត្រួសៗរបស់គណបក្ស
សង្គ្រោះជាតិ ទាក់ទងទៅនិងវិស័យនេះតែប៉ុណ្ណោះ ។
ហើយនៅមានលំអិតជាច្រើនទៀតដែលគណបក្ស
សង្គ្រោះជាតិ នៅពេលឡើងកាន់អំណាច ធ្វើការដឹកនាំប្រទេសមិនឲ្យជួបបញ្ហាវិបត្រសេដ្ឋកិច្ចណាមួយជាបញ្ហាចោទឡើយ
អ្វីដែលសំខាន់គឺតំឡើងប្រាក់ខែមន្រ្តីរាជការ គ្រូបង្រៀនឲ្យបាន១លានរៀល ក្នុងមួយខែ
ដើម្បីឲ្យពួកគាត់រស់នៅក្នុងជីវភាពមួយដ៏សមរម្យ ។
ដូចនេះគណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ចំពោះបញ្ហាខាងលើនេះ
គ្មានអ្វីដែលជារឿងពិបាកដែលគណបក្ស សង្គ្រោះជាតិ ធ្វើមិនបាននោះឡើយ លែកលែងតែ
រដ្ឋាភិបាលសព្វថ្ងៃដែលពោរពេញដោយអំពើពុករលួយនោះទេ ដែលធ្វើមិនបាននោះ ដែលជា
រដ្ឋាភិបាលអសមត្ថភាព ៕

No comments:
Post a Comment
yes