គណបក្ស សង្គ្រោះជាតិ
ដែលកើតចេញពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
គឺជាចលករមួយដ៏សំខាន់ក្នុងការបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យ អ្នក ស្នេហាជាតិ
ដើម្បីសម្រេចឲ្យបាននូវគោលបំណងដែលចង់ឲ្យមានការផ្លាស់ប្តូរនៅឆ្នាំ២០១៣ ខាងមុខ ។
ជាការពិតប្រទេសមួយគឺមិនត្រូវការមេដឹកនាំដែលកាន់អំណាចយូរឡើយ
ព្រោះវាធ្វើឲ្យបុគ្គលនោះ ក្លាយទៅជាមនុស្សដែលមានគំនិតមហិច្ឆិតាមិនចង់ឲ្យមានការផ្លាស់ប្តូរ
និងដឹកនាំប្រទេសតាមរបៀបផ្តាច់ការ
រួមជាមួយការធ្វើឲ្យមានអំពើពុករលួយកាន់តែខ្លាំងឡើងៗ ហើយនិងធ្វើឲ្យប្រទេសនោះ គ្មានការការរីកចំរើនបានឡើយ
ដែលបញ្ហាទាំងអស់នេះបានធ្លាក់មកលើប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ
ដែលមានមេដឹកនាំដែលក្រាញនឹងអំណាច មិនចង់ឲ្យមានការផ្លាស់ប្តូរនោះ ។
តែទោះជាយ៉ាងណា
មហិច្ឆតាទាំងនេះ ពួកគេមិនអាចគ្រប់គ្រងបានជាបន្តទៀតឡើយ
ព្រោះកម្លាំងនៃការផ្លាស់ប្តូរនិងធ្វើការផ្លាស់ប្តូរឲ្យបានជាក់ជាមិនខាន ដូចយើងបានឃើញហើយថា
ប្រទេសនៅអ្វីបអ៊ឺរ៉ុប និងអាស៊ីរបស់យើងដែលមេដឹកនាំក្រាញ់និងអំណាចទាំងនោះ ព្រមទាំងបានដឹកនាំប្រទេសតាមរបៀបផ្តាច់ការ
គឺត្រូវបានធ្លាក់ចេញពីអំណាចអស់ជាបណ្តើរៗហើយផងដែរ ដោយសារតែកម្លាំងចលនានៃការផ្លាស់ប្តូររបស់ពលរដ្ឋ
។ ហើយគេក៏សង្ឃឹមថា ចរន្តនៃការផ្លាស់ប្តូរនេះនិងមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០១៣
ព្រោះមេដឹកនាំប្រទេសកម្ពុជា ក៏ជាអ្នកដែលកាន់អំណាចយូរជាងគេមួយរូបផងដែរ ដែលស្ថិតនៅក្នុងបញ្ជីស្បែកខ្មៅ
របស់ចរន្តនៃការផ្លាស់ប្តូរនោះ ។
ប្រសិនបើប្រទេសកម្ពុជា
ធ្វើការផ្លាស់ប្តូរមេដឹកនាំដែលកាន់អំណាចយូរ និងផ្តាច់ការដោយទទួលបានជោគជ័យនៅឆ្នាំ២០១៣
គឺជាជោគជ័យដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទូទៅគ្រប់រូប ។
ប្រទេសកម្ពុជា នៅពេលដែលមានមេដឹកនាំដែលជាអ្នកប្រជាធិបតេយ្យ
ស្នេហាជាតិ ស្រលាញ់ប្រជាពលរដ្ឋ គោរពសិទ្ធិពលរដ្ឋជាធំ
និងគិតគូរពីប្រយោជន៏របស់ជាតិ និងពលរដ្ឋជាធំ ដូចលោក សម រង្ស៊ី ប្រធានគណបក្ស
សង្គ្រោះជាតិ គេមានជំនឿយ៉ាងមុតមាំថា ប្រទេសមួយ នេះមិនយូរនោះទេ
និងមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅមានជីវភាពធូធា ដូចជាបណ្តាប្រទេសរីកចំរើនមួយចំនួននៅលើពិភពលោកជាក់ជាមិនខាន
។
គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន
គឺជាមេដឹកនាំដែលមានមនសិការជាតិខ្ពស់ ប្រឆាំងដាច់ខាត
ការរំលោភបំពានបូរណភាពទឹកដីពីប្រទេសជិតខាង ស្អប់អំពើពុករលួយ
ការរំលោភដីធ្លីប្រជាពលរដ្ឋ ការរំលោភសិទ្ធិប្រជាពលរដ្ឋ និងការសប្បទានទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏ពលរដ្ឋ
រួមជាមួយនិងបញ្ហប្រឈមមួយចំនួនទៀត ។ល។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ដែលកុំពុងតែជាប់បំពេញបេសកកម្មការងារនៅក្រៅប្រទេស
បាននិងកំពុងតែទទួលការចាប់អារម្ភយ៉ាងខ្លាំងពីអន្តរជាតិ ចំពោះការងាររបស់លោក
ក្នុងការស្វែងរកកាអន្តរាគមន៏ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិ បានមកលើប្រជាពលរដ្ឋខ្លួន
ការផ្តល់សិទ្ធិជូនប្រជាពលរដ្ឋឲ្យបានពេញលិញ ការទាមទារឲ្យ មានការបោះឆ្នោតមួយដែលសេរី
ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យស្របទៅតាមឆន្ទៈរបស់ប្រជា ពលរដ្ឋដែលជាម្ចាស់ឆ្នោត
និងការស្វែងរកអន្តរាគមន៏ដើម្បីឲ្យលោកមានសិទ្ធិវិលមកកាន់ប្រ ទេសកម្ពុជាវិញ
ដោយសុវត្ថិភាព និងគ្មានល័ក្ខណ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី ២៨ ខែតុលា
ឆ្នាំ២០១៣ ខាងមុខ
ព្រោះប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃគឺមានតែពីរប៉ុណ្ណោះ
នោះគឺប៉ូលអ្នកប្រជាធិបតេយ្យដែលតំណាងដោយគណបក្ស សង្គ្រោះជាតិ និង
ប៉ូលផ្តាច់ការដែលតំណាងដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។
អ្នកតាមដានបានលើកឡើងថា
ប្រសិនបើការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ រដ្ឋាភិបាលព្រមបើកផ្លូវឲ្យលោក សម រង្ស៊ី
បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាសម្រាប់ចូលរួមការ បោះឆ្នោតឆ្នាំ២០១៣ គណបក្ស
សង្គ្រោះជាតិ ពិតជាទទួលបានជ័យជំនះលើការបោះឆ្នោតជាក់មិនខាន
ព្រោះមតិភាគច្រើនចង់ឲ្យមានការផ្លាស់ប្តូរ ទើបធ្វើឲ្យជាតិមានការរីកចំរើន និងប្រជាពលរដ្ឋរស់នៅក្នុងកំរិតជីវភាពមួយដ៏ធូធារ
ជាមួយគ្នានោះដាច់ខាត គជប នៅថ្ងៃពេលដ៏ខ្លីខាងមុខនេះ
ក៏និងត្រូវតែផ្លាស់ប្តូរដែរ ។
សូមជំរាបជូនផងដែរថា គណបក្ស សង្គ្រោះជាតិ នៅពេលនេះចាំបាច់ណាស់គឺត្រូវការអ្នកស្នេហាជាតិ
មករួបរួមគ្នាជាកម្លាំងតែមួយ ដើម្បីសម្រេចឲ្យបាននៅឆ្នាំ២០១៣ដូចអ្វីដែលជាការប្រាថ្នាចង់បាន
ក្នុងនោះគណបក្ស សង្គ្រោះជាតិ ក៏ត្រូវការជំនួយឧបត្ថមពីបងប្អូនខ្មែរអ្នកស្នេហាជាតិទាំងអស់
ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសដើម្បីចូលរួមជាវិភាគទានតិចក្តីច្រើនក្តី ជាមួយមូនីធិសង្គ្រោះជាតិ
ក្នុងការប្រមូលថវិការជួយទ្រទ្រង់សកម្មភាពរបស់គណបក្ស សង្គ្រោះជាតិ
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ
។
បើយោងតាមសេចក្តីអំពាវនាវរបស់ប្រធាន និងអនុប្រធាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានឲ្យដឹងថា
ការចូលរួមជាថវិការរបស់បងប្អូនជាមួយ មូលនីធិសង្គ្រោះជាតិ តិចក្តីច្រើនក្តី
គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះមាតុភូមិកម្ពុជារបស់យើង
ឲ្យចាកផុតពីការឈ្លានពានបរទេស អំណាចផ្តាច់ការ និងដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរ
ឲ្យរស់នៅក្នុងជីវភាពថ្លៃថ្នូរ សម្បូររុងរឿង ។
ប្រធាន និងអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បន្តថាក្នុងឪកាសនេះយើងខ្ញុំសូម អំពាវនាវដល់បងប្អូនជនរួមជាតិ
និងមិត្តភក្តិបរទេសដែលមានគោលបំណងចង់ចូលរួមជួយ សង្គ្រោះជាតិ ជាមួយគណបក្ស
សង្គ្រោះជាតិ សូមមេត្តាចូលរួមផ្តល់ជាថវិការ ឬធនធានផ្សេងៗ តាមសមានចិត្តមក
មូលនីធិសង្គ្រោះជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង នៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក
។
សូមជំរាបជូនផងដែរថា បងប្អូនជនរួមជាតិ
ដែលស្រលាញ់យុត្តិធម៌ និងប្រជាធិបតេយ្យ
នៅក្នុងប្រទេសអាចចូលរួមជាថវិការដើម្បីទ្រទ្រង់គណបក្ស សង្គ្រោះជាតិ
តាមរយៈថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ បានផងដែរ
ឬអញ្ជើញមកកាន់ទីស្នាក់ការកណ្តាលរបស់គណ បក្ស សម រង្ស៊ី ដែលមានអាស័យដ្ឋានផ្ទះលេខ៥៧៦
ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហើយបងប្អូនក៏អាចចូលទៅកាន់គេហទំព័រ មូលនីធីសង្គ្រោះជាតិ បានផងដែរ តាមរយៈអាស័យដ្ឋាន
:
http://www.nrp-dc.com
ជាការស្រេច ។
ដូចនេះការចូលរួម សង្គ្រោះប្រទេសជាតិរបស់យើង
មិនមែនជាភារកិច្ច និងកាតព្វកិច្ចរបស់ គណបក្ស សង្គ្រោះជាតិ
និងថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះទេ គឺចាំបាច់ណាស់ត្រូវតែមានវត្តបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមផងដែរ
ដែលនេះមិនអាចខ្វះបាន ឡើយ ៕

No comments:
Post a Comment
yes