សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 10, 2012

គ្រោះថ្នាក់​រថភ្លើង​នៅ​ភូមា​សម្លាប់​មនុស្ស​២៥​នាក់​និង​ច្រើន​នាក់​ទៀត​រង​របួស​


រថភ្លើង​មួយ​ខ្សែ​ដែល​ដឹក​ប្រេង​បាន​ធ្លាក់​ចេញពី​ផ្លូវ​ហើយ​បាន​ផ្ទុះ​ឆេះ​ជា​អណ្ដាត​ភ្លើង​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ភូមា​ភាគ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ចំនួន​២៥​នាក់ និង​មនុស្ស​៦២​នាក់​ផ្សេងទៀត​បាន​រង​របួស​។

ក្រសួង​ព័ត៌មាន​បាន​និយាយ​ថា មនុស្ស​ជាច្រើន​ដែល​បាន​ស្លាប់​និង​រង​របួស​នោះ​គឺជា​អ្នកភូមិ​ដែល​បាន​ព្យាយាម​ប្រមូល​ប្រេង​ដែល​បាន​ហៀរ​ចេញ​។​រថភ្លើង​បាន​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង Mandalay ឆ្ពោះ​ទៅ​កាន់ ទីក្រុង Myitkyina ភាគ​ខាងជើង​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ចិន ហើយ​វា​បាន​ធ្លាក់​ចេញពី​ផ្លូវ​នៅ​ជិត​ទីប្រជុំជន​Kantbalu ចម្ងាយ​ប្រហែល​៨០០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​នៃ​រដ្ឋធានី​រ៉ង់​ហ្គូ​ន ប្រទេស​ភូមា​។
មិន​មាន​ការ​ពន្យល់​ណាមួយ​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ​ឡើយ ប៉ុន្តែ​គេ​ដឹង​ថា ប្រព័ន្ធ​ផ្លូវដែក​របស់​ប្រទេស​ភូមា​គឺ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​មិនល្អ​នៅឡើយ បន្ទាប់ពី​វា​បាន​ទ្រុឌ​ទ្រម​អស់​ជាច្រើន​ឆ្នាំ​។​

ទោះជា​យ៉ាងណា​ចំនួន​នៃ​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​។​រដ្ឋាភិបាល​បាន​និយាយ​ថា មនុស្ស​២៥​នាក់​បាន​ស្លាប់ និង​៦២​នាក់​ផ្សេងទៀត​បាន​រង​របួស​។​
ប៉ុន្តែ​មន្ត្រី​សង្គ្រោះ​បន្ទាន់​បាន​និយាយ​ថា មនុស្ស​ច្រើនជាង​៨០​នាក់​បាន​រង​របួស ខណៈ​មាន​មនុស្ស​២៧​នាក់​បាន​ស្លាប់​។​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជនរងគ្រោះ​២​នាក់​បាន​ស្លាប់​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕​

No comments:

Post a Comment

yes