កំពង់ស្ពឺៈ ពលរដ្ឋប្រមាណជា៣០០នាក់ដែលមានជម្លោះដីធ្លីដោយឡែកពីគ្នាមកពី ស្រុកថ្តងនិងស្រុកគងពិសីបាននាំគ្នាឡើងមកធ្វើការតវ៉ាដោយព័ទ្ធ សាលាដំបូងខេត្តកំពង់ស្ពឺស្នើរសុំអោយដោះលែងតំណាងពីរនាក់របស់ដែល បានឃុំខ្លួនទាក់ទិនទៅនឹងជម្លោះដីធ្លីដ៍រ៉ាំរ៉ៃ។
នៅខណៈពេលដែលពលរដ្ឋធ្វើការតវ៉ាមានកំលាំងចម្រុះប៉ូលីស ប៉េអឹម និងទាហានប្រមាណជា៦០នាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃពង្រាយនៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺដោយប្រើពាក្យសម្តីគំរាមចាប់ពលរដ្ឋប្រសិនបើមិនយល់ព្រមបើករបងតុលាការអោយដំណើរការជាធម្មតាវិញ។
No comments:
Post a Comment
yes