សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 31, 2012

ម្តាយ​និងកូនស្រី​​តូច​អោបគ្នា​ស្លាប់​ក្នុង​ភ្នក់ភ្លើង​ ខណៈ​ឆេះផ្ទះ និង​រោងកសិដ្ឋាន​ចិញ្ចឹមទា

រាជធានីភ្នំពេញ ៖ ពីខេត្តបាត់ដំបងមានសេចក្តីរាយការណ៍មកថា មនុស្ស២នាក់ម្តាយនិងកូនស្រី បានដេកអោបគ្នា ស្លាប់ក្នុង អណ្តាតភ្លើងយ៉ាងអាណោចអធ័ម នៅក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ និងរោងកសិដ្ឋានភ្ញាស់កូនទាមួយកន្លែង កាលពីវេលា ម៉ោង ២រំលងអធា្រត្រ ឈានចូលថ្ងៃទី៣១ ធ្នូ ២០១២ នៅក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោលជាមួយគ្នានេះ មនុស្ស៣នាក់ទៀត ជាសាច់ញាតិក្រុមគ្រួសារ បានរងរបួសរលាកខ្លួនច្រើនកន្លែង ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ម្តាយដែលដេកអោបកូនស្រីស្លាប់នោះ ឈ្មោះណាយ គឹមហ៊ាង អាយុ២៩ឆ្នាំ រីឯកូនស្រី ឈ្មោះអាន គឹមហ៊ាប អាយុ២ឆ្នាំ ។ សេចក្តី រាយ ការណ៍បឋមបានបញ្ជាក់ទៀតថា ហេតុការណ៍ដែលបង្កឲ្យមានអគ្គិភ័យបណ្តាលឲ្យ មានមនុស្ស ២នាក់ស្លាប់ និង៣នាក់ទៀតរបួសនេះដោយសារតែការទុស្សេខ្សែភ្លើង ។








No comments:

Post a Comment

yes