សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 31, 2012

ថ្ងៃឆ្លងឆ្នាំ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់នៅខេត្តកែប ភ្ញៀវកក់ពេញអស់

www.lookingtoday.com

កែប៖ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ ជាង១.០០០បន្ទប់ នៅតំបន់ឆ្នេរទេសចរណ៍ ខេត្តកែប ត្រូវបានភ្ញៀវកក់ ពេញទាំងអស់ ដើម្បីចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសាកល ២០១២-២០១៣។ នេះបើយោងតាមការ បញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចន្តា បានថ្លែងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ថា សម្រាប់ថ្ងៃបុណ្យ ចូលឆ្នាំសាកល និងការឆ្លងឆ្នាំ២០១២ ចូលឆ្នាំ ២០១៣នេះ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តកែបត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ កក់ទុកទាំងអស់។

លោក សោម ចន្តា បានឲ្យដឹងបន្តថា ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់ បានមកកក់បន្ទប់នៅបឹងកាឡូក្នុង ខេត្តកែបជាង១.០០០បន្ទប់ សម្រាប់ពួកគេស្នាក់នៅ លំហែរកាយក្នុងអំឡុងពេលឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ជាពិសេសកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន យ៉ាងល្អមិនឲ្យមានបញ្ហាអ្វី កើតមានឡើងឡើយក្នុងឱកាសអបអរសាទរឆ្លងឆ្នាំសកលនេះ។
លោកបន្តថាទៀតថា សម្រាប់នៅក្នុងឆ្នាំនេះ ក៏មិនខុសប្លែកពីបណ្តាឆ្នាំមុនៗដែរ ចំនួនភ្ញៀវពុំមានការធ្លាក់ចុះនោះ ទេ នៅតែធ្វើមកដំណើរកម្សាន្តនៅ ក្នុងតំបន់ទេសចរណ៍នានា ក្នុងខេត្តកែប ទឹកដីតំបន់ឆ្នេរសមុទ្រ ដ៏មានសក្តានុ ពលមួយនេះ៕

No comments:

Post a Comment

yes