កម្មករ-កម្មការីនីចំនូនពីររយនាក់ជាងដែលដឹកនាំដោយលោក រ៉ុង
ឈុន ប្រធានសហភាពសហជីពកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២
បានធ្វើបាតុកម្មអហិង្សានៅទីលានប្រជា ធិបតេយ្យ
ដើម្បីទាមទារឲ្យរដ្ឋាភិបាលធ្វើការតំឡើងប្រាក់ខែជូនកម្មករ-កម្មការីនីឲ្យបានចំនួន
យ៉ាងតិចមួយរយហាសិបដុល្លា ដែលស្មើនិងហុកសិបម៉ឺនរៀល ដើម្បីឲ្យស្របទៅនិងតម្លៃទំនិញនៅលើទីផ្សារដែលមានតម្លៃថ្លៃខ្ពស់កប់ពពក
និងដើម្បីឲ្យសមាមាត្រជាមួយនិងប្រទេសជិតខាងផងដែរ
ដែលក្នុងនោះប្រទេសថៃកម្មកររបស់គេក្នុងម្នាក់ទទួលបានប្រាក់ខែរចាប់ពីពីររយដុល្លាជាង
រហូតដល់បីរយដុល្លា តែអភ័យអីដែលកម្មករនៅកម្ពុជាទទួលបានប្រាក់ខែចំនួនតែហុកសិបមួយដុល្លាក្នុងមួយខែនោះ
។
កម្មករម្នាក់ក្នុងចំណោមកម្មករជាងពីរយនាក់ ដែលបានមកចូលរួមធ្វើបាតុកម្មទាមទារការតំឡើងប្រាក់ខែឲ្យបានចំនួនហុកសិបម៉ឺនរៀលបានរាបរាប់ពីផលលំបាករបស់ពួកគាត់ថា
សព្វថ្ងៃនេះប្រាក់ខែគោលដែលពួកគាត់ទទួលបានចំនួនហុកសិបមួយដុល្លា
គឺមិនអាចឲ្យពួកគាត់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានឡើយ ណាមួយពួកគាត់ត្រូវបង់ថ្លៃទឹក
ថ្លៃភ្លើង ការទិញចំណីអាហារហូបចុកប្រចាំថ្ងៃ ។
ក្នុងនោះពួកគាត់ត្រូវសន្សំសំចៃយ៉ាងខ្លាំងជួលបន្ទប់ថ្នាក់
នៅចូលគ្នាចាប់ពីបីនាក់ទៅដល់ប្រាំនាក់ដើម្បីកាត់បន្ថយការចំណាយលើថ្លៃផ្ទះ ហើយការហូបចុកគឺពួកគាត់មិនអាចហូបឲ្យបានគ្រប់គ្រាន់នោះឡើយ
ដោយក្នុងមួយពេលពួកគាត់ត្រូវទិញបាយហូបតែប្រាំរយរៀល
និងម្ហូបតែមួយពាន់រៀលប៉ុណ្ណោះ ប្រសិនបើតែពួកគាត់ហ៊ានចំ ណាយឲ្យលើសពីនេះ គឺពួកគាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការចាយវាយដល់ខែឡើយ
។ មួយវិញទៀតការហូបត្បិតត្បៀតរបៀបនេះ បានធ្វើឲ្យពួកគាត់ម្នាក់ៗមានកម្លាំងខ្សោយ
ប្រសិនបើហ៊ានតែធ្វើការថែមម៉ោងច្រើនតែបន្តិច ពួកគាត់ពិតជាសន្លប់ជាក់ជាមិនខាន
ហើយប្រ សិនបើមិនសន្លប់ទេនោះ ពួកគាត់ក៏ធ្លាក់ខ្លួនឈឺផងដែរ ។
កម្មការីនីម្នាក់ទៀតដែលសុំមិនប្រាប់ឈ្មោះក៏បានឲ្យដឹងផងដែរថា
ចំពោះការឈឺថ្កាត់វិញខាងក្រុមហ៊ុនក៏គេមិនជួយចេញថ្លៃព្យាបាលផងដែរ គឺយើងជាកម្មករជាអ្នកចំណាយទាំងអស់
ណាមួយទៅមន្ទីរពេទ្យពេទ្យក៏ពេទ្យយកថ្លៃចំពោះការព្យាបាល ធ្វើឲ្យពួកគាត់ជួបទៅនិងផលលំបាកយ៉ាងខ្លាំង
ពេលខ្លះត្រូវថៅកែធ្វើបាបគ្មានត្រាប្រណីក៏មាន ។
ស្របពេលជាមួយគ្នានោះមានសំនួរមូយសួរទៅកាន់ពួកគាត់ថា តើពួកគាត់យល់យ៉ាងណា
ដែរចំពោះគណបក្ស សង្គ្រោះជាតិ ដែលមានគោលនយោបាយក្នុងការតំឡើងប្រាក់ខែជូនដល់កម្មករ-កម្មការីនី
ឲ្យបានចំនួនហុកសិបម៉ឺនរៀល ដែលវាស្របទៅនិងអ្វីដែលពួកគាត់កំពុងតែចង់បាននោះ ?
កម្មករ-កម្មការីនី បានឆ្លើយឡើងព្រមគ្នាដោយពួកគាត់គាំទ្រនូវគោល នយោបាយរបស់គណបក្ស
សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា
ជាអនុប្រធាន ។
ជាមួយគ្នានោះពួគគាត់ក៏បានសម្តែងដោយក្តីរំភើពចំពោះការគាំទ្រមកលើគណបក្ស
សង្គ្រោះជាតិ ផងដែរថា នៅពេលបោះឆ្នោតខាងមុខពួកគាត់និងបោះឆ្នោតគាំទ្រគណបក្ស
សង្គ្រោះជាតិ ឲ្យបានដឹកនាំប្រទេសសម្រាប់អាណត្តិថ្មីនេះ ដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ
ជួយដល់ ពួកគាត់ចំពោះអ្វីដែលជាតម្រូវការដ៏ចាំបាច់
និងចង់បានបំផុតរបស់ពួកគាត់ជាកម្មករ-កម្មការិនី
ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទៅទូទាំងប្រទេស ។
រីឯលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
ដែលជាអ្នកដឹកនាំបាតុកម្មអហិង្សាដើម្បី ទាមទារឲ្យរដ្ឋាភិបាលតំឡើងប្រាក់ខែជូនកម្មករ-កម្មការីនី
ឲ្យបានចំនួនហុកសិបម៉ឺនរៀលក្នុង មួយខែលោកបានមានប្រសាសន៏ថា
ការទាមទាររបស់កម្មករ-កម្មការីនីនៅពេលនោះមិនមែន តែសម្រាប់កម្មករ-កម្មការីនី
ដែលមានចំនួនតែជាងពីរយនាក់នោះទេ គឺជាការទាមទារសម្រាប់
កម្មករ-កម្មការីនីទាំងអស់ដែលមានចំនួនជាងហាសិបម៉ឺនផ្លាយនាក់ដែលនៅទូទាំងព្រះរាជា
ណាចក្រកម្ពុជា ។ ជាមួយគ្នានោះលោក រ៉ុង ឈុន ក៏បានលើកឡើងផងដែរថា ដោយសារតែ
មានការបំភិតបំភ័យការផ្សព្វផ្សាយតាមរយៈទូរទស្សន៏ និងតាមវិទ្យុ
បានធ្វើឲ្យរាំងស្ទះដល់គោលបំណងរបស់បងប្អូនកម្មករភាគច្រើន
ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់មកចូលរួមសម្តែមតិ និងធ្វើការទាមទារជាមួយកម្មករ-កម្មការីនីដែលមានវត្តមាននៅពេលនោះ
។
លោក រ៉ុង ឈុន បានបន្តទៀតថា តែទោះជាយ៉ាងនេះក្តី យើងមិនបោះបង់ចោលការទាមទារ
របស់យើងឡើយ ប្រសិនបើយើងបោះបង់ចោលការទាមទាររបស់យើងនោះគេមិនធ្វើការដោះ
ស្រាយឲ្យពួកយើងទេ ដោយសារតែការខិតខំប្រឹងប្រែងទាមទាររបស់យើងយ៉ាងខ្លាំងគ្រប់ សព្វបែបយ៉ាងហើយ
បានជារដ្ឋាភិបាលបានធ្វើការឆ្លើយតបមកយើងវិញយ៉ាងតិចតួចជាទីបំ
ផុតចំពោះអ្វីដែលយើងបានទាមទារ តែប្រសិនបើយើងមិនធ្វើ គេក៏មិនយកចិត្តទុកដាក់ដោះ
ស្រាយជូនយើងដែរ ។
ប្រធានសហភាពសហជីពកម្ពុជា បានមានប្រសាសន៏ដោយទទូចស្នើសុំឲ្យនិយោជក
ក៏ដូចជា រដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការីនី
ដែលក្នុងនោះ ជារើយៗយើងឃើញហើយកម្មករ-កម្មការីនី តែងតែដួលសន្លប់ជាបន្តបន្ទាប់ គឺដោយសារតែ
ការហូចចុករបស់ពួកគាត់មិនគ្រប់គ្រាន់ និងធ្វើការថែមម៉ោងច្រើន ។ ហេតុដូច្នេះហើយបានជា
មានការជួបជុំគ្នាធ្វើបាតុកម្មកអហិង្សាដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែជូនកម្មករ-កម្មការីនី
ស្របពេលដែលក្នុងនោះមន្រ្តីរាជការពួកគាត់ត្រូវបានរដ្ឋាភិបាលធ្វើការតំឡើងប្រាក់ខែ
ជូន២០%ជារៀងរាល់ឆ្នាំ អ្វីដែលសំខាន់ទំនិញមានតម្លៃថ្លៃនៅលើទីផ្សារ ។
លោក រ៉ុង ឈុន បន្តថា
នៅបន្ទាប់ពីបាតុកម្មអហិសង្សាជាទ្រង់ទ្រាយតូចនៅពេលនេះ បានចំនួនពីរទៅបីខែក្រោយ គ្មានតំណោះស្រាយណាមួយទេនោះ
ខាងសហភាពសហជីពកម្ពុជា
និងធ្វើការប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាថ្មីម្តងទៀតដែលមានទ្រង់ទ្រាយធំ
ហើយទាំងនេះក៏ជាការផ្ញើរសារទៅដល់នាយករដ្ឋមន្រ្តី ទៅដល់និយោជក ជីម៉ាក់
ធ្វើយ៉ាងណាឲ្យគិតគូ និងផ្តល់ដំណោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការីនី
ដែលពួកគាត់កំពុងតែរស់នៅក្នុងសភាពពិបាកដោយសារតែប្រាក់ខែទាបនេះ ។
ជាមួយគ្នានោះផងដែរការធ្វើបាតុកម្មរបស់កម្មករ-កម្មការីនី
ដែលដឹកនាំដោយសហភាពសហ ជីពកម្ពុជា ក៏មានការអញ្ជើញឲ្យចូលរួមពីសំណាក់អ្នកតំណាងរាស្រ្ត
និងព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ផងដែរដែលដឹកនាំដោយលោក យឹម សុវណ្ណ
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី និងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។ នៅក្នុងពិធីនោះលោក
យឹម សុវណ្ណ
បានមានប្រសាសន៏ដោយគាំទ្រយ៉ាងពេញទំហឹងទៅនិងការធ្វើបាតុកម្មទាមទារតំឡើងប្រាក់ខែរបស់
កម្មករ-កម្មការីនី ឲ្យបានហុកសិបម៉ឺនរៀលក្នុងមួយខែ ដែលនេះគឺស្របទៅនិងគោលនយោ
បាយរបស់គណបក្ស សង្គ្រោះជាតិ ដែលបានដាក់ចេញ ។
លោក យឹម សុវណ្ណ ថាការទាមទារតំឡើងប្រាក់ខែចំនួនហុកសិបម៉ឺនរៀលរបស់កម្មករ-កម្មកា
រីនីនេះ គឺមិនហួសហេតុនោះទេ
ដែលក្នុងនោះស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាតាមការសិក្សាយ៉ាងល្អិតល្អន់នៅក្នុងចំណោមអ្នកតំណាងរាស្រ្ត
និងព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
គឺយើងមានដំណោះស្រាយមួយដ៏សមស្រប ថាយើងអាចធ្វើ
ការតំឡើងប្រាក់ខែគោលឲ្យកម្មករ-កម្មការីនីបានយ៉ាងតិចចំនូនហុកសិបម៉ឺនរៀល ដែលក្នុង
នោះក៏មិនមានការប៉ះពាល់ដល់មាក្រូសេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឡើយ ។
លោក យឹម សុវណ្ណ បានមានប្រសាសន៏បន្តទៀតថា
កម្មករ-កម្មការីនីក្នុងមួយខែបានធ្វើការ ហើយរកប្រាក់ចំណេញជូនថៅកែរោងចក្រយ៉ាងតិចចំនួនបួនរយហាសិបដុល្លាក្នុងមួយខែ
ដែលនេះគឺជាការសិក្សារបស់មូលនីធិអាឡឺម៉ង់ ហើយក្នុងនោះផងដែរប្រសិនបើយើងពិនិត្យ
មើលស្ថានភាពនៃការរស់នៅរបស់កម្មករ-កម្មការីនី នៅជុំវិញពិភពលោកជាពិសេសគឺនៅក្នុង
តំបន់ ដែលក្នុងនោះនៅប្រទេសសាំហ្គាពួ ប្រាក់ចំណូលគិតជាមធ្យមរបស់ប្រជាពលរដ្ឋសាំង
ហ្គាពួ ម្នាក់ក្នុងមួយឆ្នាំគឺចាប់ពីរបីម៉ឺនទៅបួនម៉ឺនដុល្លាក្នុងមួយឆ្នាំ
ហើយនៅជិតខាងយើង ជាពិសេសគឺប្រទេសថៃប្រាក់ខែកម្មករ-កម្មការីនី ពួកគេទទួលបានចំនួនបីរយដុល្លាក្នុងមួយខែ
។
ជាមួយគ្នានោះផងដែរ រដ្ឋាភិបាលរបស់គេបានធ្វើច្បាប់ថា ប្រសិនបើថៅកែមិនបើកប្រាក់ខែឲ្យកម្មករ-កម្មការីនីឲ្យបានយ៉ាងតិចចំនួនដប់ដុល្លាក្នុងមួយថ្ងៃ
ឬមួយខែបីរយដុល្លាទេ អ្នកនោះ ឬថៅកែត្រូវមានទោសជាធរមានដែលមានចែងក្នុងច្បាប់ ។
លោក យឹម សុវណ្ណ បានបន្តទៀតថា ក្នុងនោះផងដែរ
តម្លៃទំនិញនៅប្រទេសថៃក៏មានតម្លៃ ថោកជាងប្រទេសកម្ពុជារបស់យើងថែមទៀតផង
ម្យ៉ាងទៀតប្រជាជនរបស់គេចំណាយប្រាក់
ស្មើនិងបីរយរៀលរបស់យើងគឺគេអាចធ្វើតំណើរតាមរថយន្តក្រុងរបស់រដ្ឋបានពេញមួយថ្ងៃ
ហើយក្នុងនោះសូម្បីតែការព្យាបាលក៏រដ្ឋាភិបាលរបស់គេមិនតម្រូវឲ្យបង់ប្រាក់ផងដែរ
រីឯអគ្គី សនីរបស់គេមួយគីឡូវ៉ាត់ម៉ោងតម្លៃត្រឹមតែមួយរយហាសិបរៀលលុយខ្មែរ
ទៅពីររយហាសិបរៀលលុយខ្មែរប៉ុណ្ណោះ ហើយក្នុងនោះសុខុមាលភាពសង្គមពេលប្រជាពលរដ្ឋគេចូលនិវត្តគឺរដ្ឋរបស់គេយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់គេយ៉ាងខ្លាំងដោយមានប្រាក់ខែអាចឲ្យ
ពួកគេរស់នៅបានសមរម្យ ខុសគ្នាដាច់ស្រឡះពីរដ្ឋាភិបាលរបស់យើងសព្វថ្ងៃ ។
លោក យឹម សុវណ្ណ បានបន្តទៀតថា
ការទាមទាររបស់កម្មករ-កម្មការីនី ប្រាក់ខែចំនួនមួយរយ ហាសិបដុល្លា
ស្មើនិងហុកសិបម៉ឺនរៀលនេះ គឺមិនមានអ្វីដែលយើងធ្វើមិនកើតនោះឡើយ ឲ្យ តែលប់បំបាត់អំពើពុករលួយគឺយើងធ្វើបានហើយ
។ លោក យឹម សុវណ្ណ ថ្លែងទៀតថា គណបក្ស សង្គ្រោះជាតិ
មុននិងដាក់គោលការណ៏តំឡើងប្រាក់ខែជូនកម្មករ-កម្មការីនី ចំនួនហុកសិបម៉ឺនរៀលនេះ
គឺគណបក្សបានធ្វើការសិក្សាជ្រប់ជ្រុងជ្រោយហើយក៏មិនមានផលប៉ះពាល់
ដល់ជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ ។ ផ្ទុយទៅវិញការតំឡើងប្រាក់ខែជូនកម្មករ-កម្មការីនី
គឺវាបានធ្វើឲ្យមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើង មាន
ការរីកចំរើន ព្រមទាំងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋរបស់យើងបានរីកចំរើនដូចគ្នាផងដែរ
។
លោក យឹម សុវណ្ណ បានមានប្រសាន៏បញ្ជាក់ដោយសង្កត់ធ្ងន់ថា
ជាថ្មីម្តងទៀតគណបក្ស សង្គ្រោះជាតិ សូមគាំទ្រការទាមទាររបស់កម្មករ-កម្មការីនី
ក្នុងការតំឡើងប្រាក់ខែគោលឲ្យបានយ៉ាងតិចចំនួនហុកសិបម៉ឺនរៀល
ហើយក្នុងនោះផងដែរនៅពេលដែលគណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតឆ្នាំ២០១៣គណបក្ស
និងដោះស្រាយបញ្ហានេះជាបន្ទាន់ ហើយប្រសិនបើយើងធ្វើមិនបានទេ
យើងនិងចុះចេញពីតំណែងភ្លាម មិនដូចជាអ្នកកាន់អំណាចខ្លះធ្វើ
មិនបានហើយមិនព្រមចុះចេញទៀត ។
លោក យឹម សុវណ្ណ បានថ្លែទៀតថា ក្នុងនោះអ្នកកាន់អំណាចសព្វថ្ងៃ
ពួកគេបានធ្វើឲ្យគ្នាគេ មួយក្តាប់តូចក្លាយជាមហាសេដ្ឋី ក៏ប៉ុន្តែគេបានទុកយើងជាទាសកររបស់គេពិសេសគឺកម្មករ-កម្មការីនីនេះឯង
ដែលធ្វើការចង់ស្លាប់ខ្លួនទៅហើយទទួលបានប្រាក់ខែតែហុកសិបមួយដុល្លាប៉ុណ្ណោះ តើអ្នកណាអាចរស់បាន
។ លោកថាកម្មករ-កម្មការីនី គឺជាកម្លាំងចលករសេដ្ឋកិច្ចមួយដ៏សំខាន់ បើគ្មានកម្លាំងញើសឈាមរបស់កម្មករ-កម្មការីនី
ម្នាក់ៗនោះទេ សួរថាតើអាចធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចំរើនទេ
ហើយតើពួកគេទាំងនោះអាចធ្វើជាមហាសេដ្ឋបានទេ គឺមិនបានឡើយ
ដែលអ្វីទាំងអស់នេះដោយសារតែកម្លាំងកាយ កម្លាំងញើសឈាម និងកម្លាំងចិត្តរបស់កម្មករ-កម្មការីនីម្នាក់ៗ
ដោយខំធ្វើការបំរើសេដ្ឋកិច្ចសង្គម ។
ដូច្នេះកម្មករ-កម្មការីនី ជាកម្លាំងចលករ ជាកម្លាំងជំរុញសេដ្ឋកិច្ចជាតិ
ហេតុដូចម្តេចបានជា គេមិនឲ្យកម្មករ-កម្មការីនី រស់នៅបានសមរម្យ ។
ដូច្នេះក្នុងនាមជាអ្នកតំណាងរាស្រ្ត និងតំណាងព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី
និងជាថ្នាក់ដឹកនាំរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ស្នើសុំឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងអស់នេះជាបន្ទាន់ទៅតាមសុំណូមពររបស់កម្មករ-កម្មការីនី
។
សូមជំរាបជូនផងដែរនៅបន្ទាប់ពីមានការធ្វើបាតុកម្មដោយហិង្សានៅទីលានប្រជាធិបតេយ្យហើយ
តំណាងកម្មករ-កម្មការីនី ព្រមទាំងលោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីព កម្ពុជា
បានដើរដង្ហែរញត្តិយកទៅដាក់ជូនរដ្ឋសភាដែលមានគ្នាតំណាងចំនួន២០នាក់តាមការ
កំណត់របស់សាលាក្រុង ដែលមានកម្លាំងមានសមត្ថកិច្ចមានដំបង និងខែល នៅចាំល្បាត
កម្មករ-កម្មការីនី ជាងពីររយនាក់ទៀតនៅទីលានប្រជាធិបតេយ្យយ៉ាងតឹងតែងបំផុត ។
ហើយនៅបន្ទាប់ពីយកញត្តិទៅដាក់ជូនរដ្ឋសភា
ដែលមានតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី ទទួលហើយនោះ សហភាពសហជីពកម្ពុជា
ក៏បានដង្ហែរញត្តិយកទៅដាក់នៅខុទ្ទកាល័យ រដ្ឋាភិបាលជាបន្តទៀតផងដែរ
និងមានការចេញមកទទួលពីសំណាក់មន្រ្តីខុទ្ទកាល័យរបស់ រដ្ឋាភិបាលផងដែរ ។
គេចាំមើលថា តើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
មានចំណាត់ការណ៏យ៉ាងណាចំពោះការ ស្នើសុំរបស់កម្មករ-កម្មការីនី
សុំតំឡើងប្រាក់ខែចំនួនហុកសិបម៉ឺនរៀល ដែលការទាមទារនេះ
គឺនៅមានកម្រិតទាបជាងប្រាក់ឈ្នួលដែលកម្មករ-កម្មការីនី
នៅប្រទេសជិតខាងរបស់យើងគេទទួលបាននោះ ៕



No comments:
Post a Comment
yes