ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីដាក់ពាក្យបណ្តឹងរួច នៅថ្ងៃសុក្រទី ៣០ខែវិច្ឆិកា ប្រធានចលនាយុវជន គណបក្សសមរង្ស៊ី លោក សួង សុភ័ណ្ឌ មានប្រសាសន៍ថា ការដែលពលរដ្ឋខ្មែរស្លាប់ និងរងរបួសជិត១០០០នាក់នៅលើស្ពានពេជ្រ កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០នោះ លោកថារដ្ឋាភិបាលមិនអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បើកការស៊ើបអង្កេតឡើយ ។ លោកបន្តថា អំឡុងពេលអ្នករងគ្រោះកំពុងជាប់គរលើគ្នានៅលើស្ពានពេជ្រ ពួកគេបានស្រែកដង្ហោយរកការជួយសង្រ្គោះពីសមត្ថកិច្ច តែគេមិនឃើញមានការអន្តរាគមន៍បានទាន់ពេលទេ នៅគ្រាផ្លូវសំខាន់មួយចំនួនត្រូវបានបិទ ដែលធ្វើឲ្យមនុស្ស៣៥៣នាក់ស្លាប់ និងអ្នករបួសជិត៤០០នាក់ ៖" លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំទាស់រាល់ការសំណូមពររបស់អង្គការជាតិ និងអន្តរជាតិ ក្នុងការស៊ើបអង្កេតលើករណីកោះពេជ្រនេះ។
ដូច្នេះយើងមើលរូបភាពគឺឃើញថា លោកហ៊ុន សែន កំពុងតែព្យាយាមលុបបំបាត់ ក៏ដូចជាឲ្យភ្លេចករណីកោះពេជ្រ។ ហើយភស្តុតាងមួយទៀតមុនការកើតឡើងនៅកោះពេជ្រនេះ យើងឃើញថាផ្លូវខាងលិចស្ពាននេះត្រូវបានបិទ។ បានបិទនេះហើយ ដែលធ្វើឲ្យមានការកកស្ទះ ហើយស្លាប់។ ហើយមួយវិញទៀត វាមិនមែនជារឿងកើតឡើងដោយចៃដន្យនោះទេ គឺមានការរៀបចំទុក" ។
ដូច្នេះយើងមើលរូបភាពគឺឃើញថា លោកហ៊ុន សែន កំពុងតែព្យាយាមលុបបំបាត់ ក៏ដូចជាឲ្យភ្លេចករណីកោះពេជ្រ។ ហើយភស្តុតាងមួយទៀតមុនការកើតឡើងនៅកោះពេជ្រនេះ យើងឃើញថាផ្លូវខាងលិចស្ពាននេះត្រូវបានបិទ។ បានបិទនេះហើយ ដែលធ្វើឲ្យមានការកកស្ទះ ហើយស្លាប់។ ហើយមួយវិញទៀត វាមិនមែនជារឿងកើតឡើងដោយចៃដន្យនោះទេ គឺមានការរៀបចំទុក" ។
លោក សួង សុភ័ណ្ឌ បន្តថា លោកនឹងគ្រោងដាក់ពាក្យបណ្តឹងដដែលនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិបន្ថែម ដោយប្តឹងមន្ត្រីរដ្ឋាភិបាលបីរូបទៀតក្រៅពីលោក ហ៊ុន សែន ដូចជាអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ និងប្រធានគណៈកម្មាការរៀបចំបុណ្យជាតិលោក គង់ សំអុល ។
មន្ត្រីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្មទៅនឹងការដាក់ពាក្យបណ្តឹងនេះថា គ្មានថ្នាក់ដឹកនាំណាចង់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងដូចការចោទប្រកាន់ទេ ដោយលោកចាត់ទុកការប្តឹងនោះថា ជាការមើលងាយដល់ថ្នាក់ដឹកនាំ ៖"ពាក្យបណ្ដឹងថាការឃាតកម្មដោយព្រាងទុកជាមុនហ្នឹង ដូចជាការប្រើពាក្យហ្នឹងដូចជាការវាយប្រហាររួចស្រេចទៅហើយ ព្រោះគ្មានអ្នកណាគិតទុកជាមុនទៅសម្លាប់មនុស្សរាប់រយអ្នកនោះទេ។ រហូតដល់គាត់ទៅឈរយំ នៅមុខហ្នឹងទៀត ហ្នឹងជាការប្រមាថអ្នកដឹកនាំមួយ។ ហើយការប្រមាថសីលធម៌មួយដែលបង្ហាញថាក្រុមយុវជនហ្នឹង ជាក្រុមយុវជនគ្មានសីលធម៌តែប៉ុណ្ណឹងឯង ជាពួកឧទាមតែប៉ុណ្ណោះ"។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ដោយខ្លីថា ទំនងជាតុលាការខ្មែរពិបាកនឹងចាត់ការបណ្តឹងនេះ ៖"មនុស្សឃាត តើវាឈរនៅក្នុងប្រឆាំងមនុស្សជាតិឬអត់? ប្រសិនបើតុលាការខ្មែរយើងហ្នឹងអត់ទាន់ដោះស្រាយផង គេរុញមកវិញដដែល"។
ក្រោយហេតុស្លាប់មនុស្សគរលើគ្នានៅលើស្ពានពេជ្រនោះ រដ្ឋាភិបាលបានបង្កើតគណៈកម្មាការដើម្បីស៊ើបអង្កេតក្នុងរយៈពេលខ្លី ហើយសន្និដ្ឋានថា ករណីនេះ ជាឧប្បទ្ទវហេតុរត់ជាន់គ្នា។ រដ្ឋាភិបាលក៏មិនឲ្យមន្ត្រីពាក់ព័ន្ធណាមួយទទួលកំហុសទេ ដោយចាត់ទុកថា ជាការទទួលខុសត្រូវរួមគ្នា ហើយបានផ្តល់ថវិកាដល់គ្រួសារជនរងគ្រោះក្នុងសពម្នាក់ប្រមាណមួយម៉ឺនដុល្លារ៕
No comments:
Post a Comment
yes