Saturday, December 1, 2012

កាស៊ីណូ “​ថប ដាយ​អឺ​ម៉ិ​ន​”​ភ្នំ​ដិ​ន ជនជាតិខ្មែរ​ចូល​លេង​តាមចិត្ត​


តាកែវ​៖ កាស៊ីណូ​នៅ​ច្រក​ភ្នំ​ដិ​ន​ដែលមាន​ឈ្មោះ “​ថប ដាយ​អឺ​ម៉ិ​ន (TOP DIAMON)” សព្វថ្ងៃនេះ គេ​សង្កេតឃើញ​បាន​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ ជាពិសេស​នោះ គឺមាន​ជនជាតិខ្មែរ​យើង​ចូល​លេង​តាម​ចិត្តជា​រៀងរាល់ថ្ងៃ រួមទាំង​ពួក​មន្ត្រី​នៅ​ខេត្តតាកែវ​មួយចំនួន​ក៏បាន​មក​ចូល​លេង​ផងដែរ ហើយ​ទង្វើ​នេះ​វា​ខុសពី​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​តែម្តង​។
      ​បើតាម​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា កាស៊ីណូ​ថប​ដាយ​អឺ​ម៉ិ​ន​ភ្នំ​ដិ​ន​នេះ ដោយ​ដំបូង​ឡើយ​ថា​មិន​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​នោះទេ ប៉ុន្តែ​សព្វថ្ងៃ​ស្រាប់តែ​ឃើញ​មាន​ជនជាតិខ្មែរ​ចូល​លេង​តាមចិត្ត មិនដែល​ឃើញ​ខាង​សន្តិសុខ ឬ ប៉ូលីស​ណា​ម្នាក់​ធ្វើការ​ហាមឃាត់​នោះទេ ផ្ទុយទៅវិញ​មានតែ​បើកទ្វារ​ឲ្យ​ខ្មែរ​ចូល​លេង​តាមចិត្ត​យ៉ាង​គគ្រឹកគគ្រេង អញ្ចឹង​បានជា​នៅ​ខេត្តតាកែវ ចេះតែមាន​អំពើ​ចោរលួច និង​ចោរប្លន់​កើត​ឡើងជា​ញឹកញាប់​នោះ ដោយសារ​មកលេង​នៅ​កាស៊ីណូ​ចាញ់​មិនដែល​ឈ្នះ អស់ប្រាក់​បែកគំនិត​ដើរ​លួច​ប្លន់​របស់ទ្រព្យ​គេ ដើម្បី​យកប្រាក់​មកលេង​នៅ​កាស៊ីណូ​ទៀត​។​

      ​បើ​យោងតាម​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា តើ​ភូមិ​ឃុំ​សុវត្ថិភាព​សព្វថ្ងៃ មានន័យ​អ្វី​ទៅ បើ​ល្បែង​មាន​លេង​គ្រប់​ទីកន្លែង មិន​ថា​តាម​ផ្ទះ ឬ នៅ​កាស៊ីណូ​ទេ ប៉ុន្តែ​ល្បែង​នេះ​វា​ខុសគ្នា ព្រោះ​អា​មួយ​ជា​ល្បែង​អ្នកមាន និង​មួយទៀត​ល្បែង​អ្នកក្រ​។ ល្បែង​លេង​តាម​ផ្ទះ​ជា​ល្បែង​អាណាធិបតេយ្យ បើ​ល្បែង​លេង​ក្នុង​កាស៊ីណូ ជា​ល្បែង​មានច្បាប់ តែ​មិន​ថា​ច្បាប់​នោះ​និយាយ​ពីអ្វី​នោះទេ ឬមួយ​ឲ្យ​តែ​បង់លុយ​តាមរបៀប​ក្រោម​តុ គឺមាន​ច្បាប់​ទាំងអស់​៕

No comments:

Post a Comment

yes