សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 26, 2012

មេ​គុក​ខេត្ត​ព្រះសីហនុ​ប្រើ​អ្នកទោស​ដឹក​គ្រែ​មក​ផ្ទះ​បង្អួត​ភ្នែក​មហាជន​


 ​ព្រះសីហនុ​៖ ទណ្ឌិត​ជាច្រើន​នាក់​ត្រូវបាន​ឆ្មាំ​ពន្ធនាគារ​ដឹក​តាម​រថ​យន្ត​រហេតរហូត​ពាស​ពេញទី​ក្រុងព្រះសីហនុ ដើម្បី​ប​ង្អូ​ត​ភ្ញៀវទេសចរ ព្រោះតែ​ផលប្រយោជន៍​លោក​មេ​គុក គឺ​គេ​បាន​ប្រើ​អ្នកទោស​ជួយ​ដឹក​គ្រែ យកមក​ដាក់​នៅផ្ទះ​រប​ស់​គាត់​ចំ​ថ្ងៃបុណ្យ​គ្រី​ស្ត​ម៉ាស់ ដែល​ប្រការ​បែបនេះ ត្រូវបាន​មហាជន​រិះគន់​យ៉ាងខ្លាំង​។ 
      ​អ្នកក្រុង​ព្រះសីហនុ​បាន​និយាយថា ទីក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ទេសចរណ៍​មួយ​ដែល​អន្តរជាតិ គេ​កំពុង​ផ្តោតអារម្មណ៍ ដោយ​ពួកគេ​គិតថា នឹងមាន​អ្វី​ប្លែកៗ​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​ដ៏​ស្រស់បំព្រង​មួយ​នេះ ប៉ុន្តែ​អកុសល​ពេល​ភ្ញៀវទេសចរ​គេ​មកដល់ ឃើញតែ​មនុស្ស​ពាក់អាវ​ខៀវ​ខោ​ខៀវ​ជិះ​លើ​រថយន្ត មាន​អ្នកការពារ​ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​ច្រងេង​ច្រ​ង៉ាង​ទៅវិញ ស្របពេល​ប្រទេស​គេ​មិនដែល​ឃើញ​មាន​អ្នកទោស​ចេញ​ក្រៅ​ឃុំ​បែបនេះ​ផង ក៏​បង្កើតជា​អារម្មណ៍​ភ័យខ្លាច​មួយ​ជាក់​ជាមិនខាន​។ 
 
      ​សកម្មភាព​ដ៏​ខុសឆ្គង​នេះ ក៏​សូម​ស្នើ​ដល់​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ មេត្តា​គប្បី​កែ​ទម្លាប់​ចាស់​នេះ​ចោល​ទៅ តើ​ខ្វះ​អ្វី​កម្មករ​ប្រើ​ប្រាស់​នោះ​។ ទាក់ទិន​នឹង​ករណី​នេះដែរ ឆ្មាំ​គុក​ម្នាក់​ក្នុងចំណោម​ពួកគាត់ ៤ នាក់ ប្រដាប់​ដោយ​អាវុធ​វែង ការពារ​អ្នកទោស និង​នាំ​អ្នកទោស​ចេញ​ក្រៅ​ឃុំ​នោះ បាន​និយាយ​អះអាងថា នេះ​ជា​បញ្ជា​លោកនាយ​ឲ្យ​ខ្ញុំ​នាំ​អ្នកទោស​ដឹក​គ្រែ​យកមក​ដាក់​ផ្ទះ​គាត់​ប៉ុណ្ណោះ មិនមាន​អ្វី​ប្លែក​ទេ នេះ​ជា​ទម្លាប់​យូរយារ​មកហើយ ។ លោក ផល ប្រធាន​មេ​គុក​ខេត្ត​ព្រះសីហនុ បើ​មិនបាន​ប្រើ​អ្នកទោស គឺ​លោក ផល នៅ​មិន​សុខ​ទេ អាង​លោក​ជា​មេ​គុក​ចង់​ប្រើ​អ្នកទោស​ស្រេច​តែ​ចិត្ត ឬ​មូ​យ​លោក​ខ្លាច​អស់​លុយ​មិន​ហាន​ជូ​លកម្ម​ករលោ​កអាង​អំណាច​ជា​មេ​គុក​៕

No comments:

Post a Comment

yes