ក្រុមអ្នកភូមិបឹងកក់ ប្រមូលផ្តុំ លើកបដា និងដាក់បណ្តាសារ នៅមុខតុលាការ
ភ្នំពេញ: ក្រុមស្ត្រីប្រជាពលរដ្ឋរស់នៅសហគមន៍ភូមិបឹងកក់ ដែលមានជម្លោះដីធ្លី បានប្រមូលផ្តុំ បែបន់តាមបែបអបិយជំនឿ លើកបដានិងបាចអំបិល ដាក់បណ្តាសា លើមន្ត្រីតុលាការ ដែលអ្នកភូមិអះអាងថា ពុករលួយ។ ការជួបជុំនោះបានធ្វើឡើងនៅមុខតុលាការ សាលាដំបូងរាជធានីភ្នំពេញ មុននឹងប៉ូលិសបានរុញច្រានក្រុមអ្នកភូមិឲ្យទៅនៅម្ខាងផ្លូវទល់មុខតុលាការ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍។
ក្រុមអ្នកភូមិបឹងកក់ បានតវ៉ាដូច្នេះ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១២ ជាលើកទី២ហើយ បន្ទាប់ពីអ្នកភូមិបឹងកក់ បានប្រមូលផ្ដុំ អុជធូប បែបន់ និងដាក់បណ្តាសាដូចគ្នានេះ នៅមុខរូបសំណាកលោកយាយដូនពេញ នៅវត្តភ្នំ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២។
អ្នកស្រី ហេង មុំ ស្ត្រីតំណាងអ្នកភូមិបឹងកក់ បានលើកឡើងនូវសំណូមពរដ៏ទទូចទៅកាន់សម្តេចតេជោ ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ ពិសេសលើតុលាការ ដែលបានសម្រេចសេចក្តីដោយអយុត្តិធម៌លើករណីស្ត្រីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ហើយស្នើសុំឲ្យសម្តេចជួយដោះលែងអ្នកស្រី យ៉ោម បុប្ផា ដើម្បីបានមកជួបជុំប្តី និងកូនតូចៗឡើងវិញ។
ស្ត្រីអ្នកភូមិបឹងកក់ បានចាត់ទុកការសម្រេចក្តីរបស់ចៅក្រមតុលាការសាលាដំបូង រាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសដាក់ពន្ធនាគារលើអ្នកស្រី យ៉ោម បុប្ផា ចំនួន ៣ ឆ្នាំ ក្នុងរឿងបង្ករបួសស្នាម ព្រួតគ្នាវាយទៅលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ថាជារឿងអយុត្តិធម៌ ហើយទាមទារឲ្យតុលាការ សើរើរឿងនោះ ឡើងវិញ និងដោះលែងអ្នកស្រី យ៉ោម បុប្ផា ដែលជាស្ត្រីសកម្មជនអ្នកតវ៉ាដីធ្លី ដ៏សកម្ម នៅបឹងកក់ ជាបន្ទាន់។
យ៉ាងណាក៏ដោយ ទោះបីជាមានការរារាំងក្រុមអ្នកភូមិបឹងកក់ មិនឲ្យប្រមូលផ្តុំ ជួបជុំនៅមុខតុលាការសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកមិញ តែមិនកើតមានអំពើហិង្សា វាយបង្ក្រាបលើក្រុមអ្នកភូមិតវ៉ាទេ។ ប៉ូលិស បានបង្កើនកម្លាំង ដោយបញ្ជូនក្រុមប្រយុទ្ធប្រដាប់ដោយកាំភ្លើងគ្រប់ដៃ និងមានឡានទ្រុងមកជាមួយ ដែលនាំឲ្យអ្នកភូមិ បានបំបែកការប្រមូលផ្តុំ៕

No comments:
Post a Comment
yes