ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី តវ៉ានៅមុខមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ( រូបថត៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា )
ភ្នំពេញ: សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា (ស.រ.អ.ក) ដែលជាក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ស្ទើរតែទាំងអស់បានពាក់ម៉ាស់ ប្រឆាំងនឹងអ្នកស្រី យ៉ោម បុប្ផា ស្ត្រីអ្នកតវ៉ាដីធ្លី នៅបឹងកក់ ប្រមាណ ៥០ នាក់ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ បានលើកគ្នា ទៅប្រមូលផ្តុំតវ៉ា នៅមុខមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ថិតនៅខាងក្រោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅបឹងត្របែក។ ក្រុមអ្នកតវ៉ាទាំងនោះ បានទាមទារឲ្យលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កែតម្រូវនូវបទសម្ភាសន៍ជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ ដែលថា រឿងអ្នកស្រី យ៉ោម បុប្ផា ដែលត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ ៣ ឆ្នាំ ក្នុងរឿងវាយលើអ្នករត់ម៉ូតូឌុប ២ នាក់ កាលពីដើមខែកញ្ញា គឺជារឿងប្រឌិត។
តំណាងអ្នករត់ម៉ូតូឌុប ដែលបានតវ៉ា លើកបដា និងស្រែកមេក្រូ នៅព្រឹកនេះ បានឲ្យដឹងថា ក្រុមអ្នកតវ៉ា បានដាក់លិខិតមួយច្បាប់ទៅកាន់លោក អ៊ូ វីរៈ និងសុំជួបលោក អ៊ូ វីរៈ ដើម្បីឲ្យមានការកែតម្រូវនូវការផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត ដោយក្រុមអ្នកតវ៉ា អះអាងថា លោកអ៊ូវីរៈ បានចោទប្រកាន់ថា ក្រុមអ្នករត់ម៉ូតូឌុប បានប្រឌិត ទម្លាក់កំហុស ចោទប្រកាន់លើអ្នកស្រី យ៉ោម បុប្ផា ពីបទបង្ករបួសស្នាមដោយចេតនា តាមរយៈការព្រួយគ្នា វាយទៅលើអ្នករត់ម៉ូតូឌុប ពីរនាក់ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ ឆ្នាំ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២។

ក្នុងរឿងក្តីនោះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានតាមឃ្លាំមើលសំណុំរឿងនោះ តាំងពីដើមរៀងមក បានចាត់ទុកថា ជាការប្រឌិត ហើយមានអ្នកបង្គាប់ប្រាប់ជនរងគ្រោះ និងសាក្សី ដើម្បីទម្លាក់កំហុស លើស្ត្រីអ្នកតវ៉ាដីធ្លី នៅបឹងកក់ អ្នកស្រី យ៉ោម បុប្ផា។
ក្នុងលិខិតរបស់សមាគម ជូនលោក អ៊ូ វីរៈ ដែលបានដាក់ និងទទួល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ចុះហត្ថលេខា ដោយលោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លើកឡើងថា "ប្រសាសន៍របស់លោក នៅលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ មានប្រសាសន៍ថា៖ "សាច់រឿងនេះ ( ករណីជម្លោះ ) វាហាក់ដូចជាត្រូវបានរៀបចំប្រឌិតឡើង ហើយការសម្រេចនេះ មិនពឹងផ្អែក ទៅលើការពិត និងច្បាប់នោះទេ"។ តាមសំដីរបស់លោកនេះ គឺលោកកំពុងតែមើលងាយ និងព្យាយាម មិនផ្តល់តម្លៃដល់ជនរងគ្រោះ ហើយបង្វែររឿងករណី យ៉ោម បុប្ផា និងបក្សពួក ពីបទបង្កហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ( ទោសព្រហ្មទណ្ឌ ) ទៅជាទំនាស់ដីធ្លី ជាមួយអាជ្ញាធរ នៅបឹងកក់ទៅវិញ ដែលក្នុងនាមលោកជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សជាន់ខ្ពស់ម្នាក់ មានភាពលំអៀង ទៅលើ យ៉ោម បុប្ផា និងបក្សពួកទៅវិញ ដោយមិនបានដឹង ឬធ្វើមិនដឹងថា យ៉ោមបុប្ផា និងបក្សពយក បានប្រព្រឹត្តអ្វីខ្លះ មកលើក្រុមអ្នករត់ម៉ូតូឌុប ដែលជាសមាជិករបស់សមាគមយើងខ្ញុំ"។
ក្រុមអ្នករត់ម៉ូតូឌុប ដែលបានលើកបដាទាំងតវ៉ាទាំងនោះ បានទាមទារឲ្យលោក អ៊ូ វីរៈ កែតម្រូវនូវប្រសាសន៍របស់លោក លើទំព័រកាសែត ភ្នំពេញប៉ុស្តិ៍ និងសារព័ត៌មានផ្សេងៗ ហើយទាមទារជួបផ្ទាល់ជាមួយនឹងលោក អ៊ូ វីរៈ ប៉ុន្តែលោក អ៊ូ វីរៈ មិនចេញមកជួប ដោយគ្រាន់តែទទួលនូវលិខិតតវ៉ារបស់ពួកគេ។
សូមរម្លឹកថា កាលពីខែកញ្ញា ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី បានធ្វើការតវ៉ាដូចគ្នានេះ ប្រឆាំងនឹងលោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលស្ថិតនៅជិតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា ផងដែរ៕
No comments:
Post a Comment
yes