ការរស់នៅរបស់មនុស្សត្រូវតែមានសង្ឃឹមបើទោះបីជាយើងត្រូវរស់ក្រោមការជិះជាន់ គាបសង្កត់ បំភិតបំភ័យដូចជា សព្វថ្ងៃក៏ដោយ ព្រោះប្រវត្តិសាស្ត្របានបង្ហាញ និងបញ្ជាក់ឲ្យយើងបានឃើញហើយថានៅពេលណាជាតិខ្មែរនិងពលរដ្ឋជួបនឹងគ្រោះភ័យ គឺតែងតែមានវត្តមានរបស់អ្នកស្នេហាជាតិ មកជួយសង្គ្រោះយើងបានទាន់ពេលវេលា។ ដូចជាសព្វថ្ងៃនេះពលរដ្ឋខ្មែរនិងប្រទេសជាតិរបស់យើងកំពុងតែជួបនូវគ្រោះថ្នាក់ដ៏មហាសែនធ្ងន់ធ្ងរ តែយើងមានភ័ព្វសំណាង ដោយសារមានគណបក្ស សង្គ្រោះជាតិក្រោមការដឹកនាំដោយ ផ្ទាល់ពីសំណាក់លោក សម រង្ស៊ី ជាប្រធាននិងលោក កឹម សុខា ជាអនុប្រធាន ជាមួយគ្នានោះក៏មានវត្តមានរបស់ឥស្សជននយោបាយឆ្នើមៗជាច្រើនរូបបាននិងកំពុងតែស្ថិតនៅក្នុងជួរគណបក្សសង្គ្រោះ ជាតិផងដែរ។
ហេតុនេះយើងជាប្រជាជាតិខ្មែរ មិនត្រូវអស់សង្ឃឹមទៀតឡើយ យើងត្រូវតែរួមដៃគ្នាចងកម្លាំងគ្នាជាធ្លុងមួយដើម្បីធ្វើការសង្គ្រោះប្រទេសជាតិនិងប្រជាពលរដ្ឋរបស់យើងពីមហាគ្រោះថ្នាក់ដ៏ធំក្រោមការដឹកនាំរបស់គណបក្សប្រជាជនកាន់អំណាចឲ្យទាល់តែបាននៅឆ្នាំ ២០១៣ខាមុខព្រោះថាពលរដ្ឋដែលជាម្ចាស់ឆ្នោតគឺជាកម្លាំងចលករមួយក្នុងការជំរុញ ធ្វើឲ្យមានការផ្លាស់ប្តូរ ដើម្បីឲ្យអ្នកប្រជាធិបតេយ្យមកដឹកនាំប្រទេសជាតិ រួចចាកផុតពីគ្រោះ កំណាចដ៏អាក្រក់នេះ។
គណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ គឺបានយកចិត្តទុកដាក់ និងគិតគូរពីផលប្រយោជន៍របស់ជាតិ និងពលរដ្ឋជាធំ ព្រោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រប់រូបហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង រាប់ទាំងហ៊ានបូជាកម្លាំងកាយចិត្ត និងអាយុជីវិត ធ្វើយ៉ាងណាឲ្យតែជាតិមានភាពសុខសាន្តរីកចម្រើនជឿនលឿនពលរដ្ឋរស់នៅក្នុងកម្រិត ជីវភាពមួយដ៏សមរម្យនិងថ្លៃថ្នូរ។
ក្នុងនោះផងដែរតាមការកត់សម្គាល់ នៅបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានបង្កើតឡើងហើយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃគឺពលរដ្ឋដែលជាអ្នកស្នេហាជាតិមិនថាតែនៅក្នុងស្រុកឬក្រៅស្រុកនោះ ទេពួកគាត់បានគាំទ្រ និងចូលរួមជាមួយគណបក្សសង្គ្រោះជាតិ យ៉ាងច្រើនសម្បើម ដែលធ្វើឲ្យចរន្តនេះមិនចាញ់ចរន្តកាលពីឆ្នាំ១៩៩៣នោះឡើយ។ បញ្ហានេះបានធ្វើឲ្យពលរដ្ឋរបស់យើងមួយចំនួនដែលពួកគាត់អស់សង្ឃឹម កំពុងមានសង្ឃឹមឡើងវិញ ដោយសារតែវត្តមានរបស់គណបក្ស សង្គ្រោះជាតិនៅក្នុងឆាកនយោបាយ នៃប្រទេសកម្ពុជា ហើយគណបក្ស សង្គ្រោះជាតិ គឺជាគូប្រយុទ្ធដ៏ស្វិត ស្វាញជាមួយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ក្នុងការរំដោះជាតិរបស់យើងចេញពីការដឹកនាំ និងគ្រប់គ្រងប្រទេសតាមរបៀបផ្តាច់ការបក្ខពួកនិយម និងគ្រួសារនិយម។ ហេតុដូចនេះហើយយើងមិនត្រូវអស់សង្ឃឹមនោះឡើយ ក្តីសង្ឃឹមរបស់យើងតែងតែមានជានិច្ចគ្រាន់តែថាយូរ និងឆាប់តែប៉ុណ្ណោះដូចជាពេលឥឡូវនេះយើង មានគណបក្សសង្គ្រោះជាតិជាក្តីសង្ឃឹមថ្មីរបស់យើងគ្រប់គ្នា។ជុំវិញ ករណីនេះផងដែរលោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិនៅពេលដ៏ខ្លីខាងមុខនេះលោកបានមានប្រសាន៍ថាយើងកើតមកជាមនុស្សត្រូវតែមានក្តីសង្ឃឹម បើកើតមកជាមនុស្សហើយគិតតែភ័យ ខ្លាចនិងព្រួយបារម្ភ មិនដឹងជារស់ យ៉ាងម៉េចទេ។ លោក សុន ឆ័យ បានលើកទឹកចិត្តបងប្អូនដោយលោកបានធ្វើការរំលឹកពីរឿងអតីត កាលថា យើងធ្លាប់បានតស៊ូកាលពីសម័យដែលយួនឈ្លានពានយើង ដែលកាលណោះគ្មានអ្នកណាថាទៅតស៊ូជាមួយយួនទេ ហើយយួនក៏មិនព្រមចេញពីស្រុកយើងដែរ ដោយសារតែយួនមានលុយ និងមានរុស្ស៊ីនៅពីក្រោយ ព្រមទាំងកម្លាំងទ័ពរបស់ពួកគេក៏មានច្រើនផងដែរ។ យើងជាអ្នកតស៊ូគឺនៅព្រំដែនសៀម បង ប្អូនខ្លះស៊ូលះបង់ជីវិតដើម្បីជាតិ ហើយទីបំផុតការតស៊ូរបស់យើងកាលពីសម័យនោះគឺទទួលបានជោគជ័យជាផ្លែផ្កាយ៉ាង ត្រចះត្រចង់ ដែលទាំងអស់នេះដោយសារតែយើងមានជំនឿ និងមានក្តីសង្ឃឹមព្រោះយើងគិតពីរឿងជាតិរបស់យើងធំជាងរឿងផ្ទាល់ខ្លួន ដោយសារយើងជាប្រជាជាតិមួយដែលត្រូវតែមានសិទ្ធិរស់នៅថ្លៃថ្នូរ មានអ្នកដឹកនាំត្រឹមត្រូវ និងមានជីវភាពដែលយើងអាចរស់នៅសមរម្យ។ នេះគឺជាមូលដ្ឋានក្នុងការធ្វើឲ្យគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សរួបរួមគ្នាដោយបង្កើតបានគណបក្សសង្គ្រោះ ជាតិ ដែលធ្វើឲ្យបងប្អូនមានសង្ឃឹមឡើងវិញហើយកត្តានេះក៏ធ្វើឲ្យថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិកាន់តែមានសង្ឃឹមខ្លាំងឡើងមួយកម្រិតទៀតផងដែរ។
លោក សុន ឆ័យ បានបន្តថា ជាមួយគ្នានោះយើងមានក្តីឈឺចាប់ផងដែរ កាលពីឆ្នាំ១៩៩៣ បងប្អូនពលរដ្ឋដែលជាអ្នកស្នេហាជាតិបានលះបង់គ្រប់បែបយ៉ាងដោយធ្វើយ៉ាងណាឲ្យតែអ្នកប្រជាធិបតេយ្យទទួល បានជ័យជំនះលើពួកផ្តាច់ការដែលពេលនោះអ្នកប្រជាធិបតេយ្យទទួល បានជ័យជំនះហើយយួនក៏បានចេញ ពីស្រុកខ្មែរ។ តែគួរឲ្យស្តាយណាស់កាលណោះអ្នកកាន់អំណាចមិនមាន ជំហរច្បាស់លាស់បណ្តោយឲ្យគេទិញដូរពុលអំណាច ឈ្លក់នឹងលុយ កាក់ឲ្យគេដណ្តើម និងធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចបានដោយជោគជ័យ ។ កត្តាទាំងអស់នេះក៏បណ្តាលមកពីការមិនសាមគ្គីភាព និងដោយសារតែភាពមិនច្បាស់លាស់ជាមួយប្រជាពលរដ្ឋរបស់ខ្លួន អ៊ីចឹងហើយបានជាពេលនេះគណបក្សសង្គ្រោះជាតិបានចេញជាគោល ការណ៍យ៉ាងច្បាស់ និងជាក់លាក់ដើម្បីផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋ និងប្រ ទេសជាតិរបស់យើង។
ប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បន្តថា ក្នុងនោះផងដែរលោក សម រង្ស៊ី ដែល ជាប្រធានគណបក្ស សង្គ្រោះជាតិ គឺព្រលឹងវិញ្ញាណ និងឧត្តមគតិរបស់លោកស្ថិតនៅជាប់នឹងបងប្អូនជានិច្ចបើទោះបីជាលោកកំពុងតែរស់នៅក្រៅប្រទេសក៏ដោយ តែលោកបានធ្វើកិច្ចការ ងារជាច្រើនដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋរបស់យើង។ លោក សម រង្ស៊ី មានឧត្តមគតិស្រឡាញ់ជាតិទឹកដីនិងស្រឡាញ់ ប្រជាពលរដ្ឋយ៉ាងពិតប្រាកដនិងច្បាស់លាស់បំផុត៕
No comments:
Post a Comment
yes