លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី
គណបក្ស សង្គ្រោះជាតិ
ដែលគេឲ្យឈ្មោះថាជាគណបក្សរបស់អ្នកប្រជាធិបតេយ្យ ស្នេហាជាតិ
ស្រលាញ់លទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃនេះគណបក្សមួយនេះបាននិងកំពុងតែទទួលបាន
ប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលទទួលរង
គ្រោះពីការវាយធ្វើបាប និងឆក់ប្លន់ដីធ្លី ផ្ទះសម្បែង ពីសំណាក់រដ្ឋាភិបាល
និងក្រុមហ៊ុនទុច្ចរឹត មន្រ្តីមានអំណាចខិលខូច ។
គណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣ខាងមុខនេះគឺជាគូប្រយុទ្ធដ៏ស្រួចស្រាវជាមួយនិងគណ
បក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ព្រោះថាគណបក្ស សង្គ្រោះជាតិ គឺតំណាងឲ្យអ្នកប្រជាធិប
តេយ្យ រីឯគណបក្សកាន់អំណាចតំណាងឲ្យអ្នកដឹកនាំតាមរបៀបផ្តាច់ការ ដែលធ្វើបាបរាស្រ្តឲ្យរងទុក្ខមហាសែនវេទនា
និងធ្វើឲ្យជាតិស្ទើរតែវិនាសហិនហោចដូចសព្វថ្ងៃ ។ ហេតុដូចនេះ ហើយគណបក្ស
សង្គ្រោះជាតិ គឺមានតួនាទីសំខាន់ និងចាំបាច់បំផុត ក្នុងការសង្គ្រោះប្រទេស កម្ពុជា
និងប្រជាពលរដ្ឋពីអ្នកដឹកនាំសព្វថ្ងៃ ។
ក្នុងនោះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេគណបក្ស សង្គ្រោះជាតិ
នៅមានគោលនយោបាយល្អៗជាច្រើនទៀត ដើម្បីជាប្រយោជន៏ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋ
ហេតុដូចនេះហើយបានជាធ្វើឲ្យគណបក្ស សង្គ្រោះជាតិ
ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ
និងអ្នកដែលស្រលាញ់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរដ៏សែនកំសត់នេះ ។
បើតាមការអង្កេត និងសិក្សាទៅលើសន្ទុះប្រជាពលរដ្ឋដែលបានមកចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ កាន់តែច្រើនឡើងបែបនេះគេរំពឹងយ៉ាងខ្លាំងថា នៅពេលបោះឆ្នោតជាតិអាណត្តិទី៥នេះគណបក្ស
សង្គ្រោះជាតិ និងទទួលបានជ័យជំនះលើការបោះឆ្នោត ជាក់ជាមិនខាននោះឡើយ ។ មួយវិញទៀត តាមរយៈសកម្មភាពរបស់ប្រជាពលរដ្ឋដែលពួកគាត់បានធ្វើសព្វថ្ងៃ
គឺបានបង្ហាញឲ្យឃើញថាពួកគាត់និងមិនចាញ់បោកការឃោសនា និងការញុះញង់របស់គណបក្សកាន់អំណាចទៀតទេ
មានន័យថាប្រជាពលរដ្ឋខ្មែរពួកគាត់បានដឹងយ៉ាងច្បាស់ចំពោះទង្វើអាក្រក់របស់អ្នកកាន់អំណាចសព្វថ្ងៃ
ដែលបានធ្វើដាក់មកលើពួកគាត់ និងប្រទេសជាតិនោះ ដែលនេះសបញ្ជាក់ឲ្យឃើញថានៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ គឺជាថ្ងៃអវស្សាន្តរបស់គណបក្សប្រជាជនយ៉ាងពិតប្រាកដ ។
ជាមួយគ្នានោះដោយមើលឃើញពីភាពបរាជ័យរបស់ខ្លួននៅថ្ងៃបោះឆ្នោតបែបនេះ
គណបក្សប្រ ជាជនកាន់អំណាចសព្វថ្ងៃបានបង្កើតកម្មវិធីនិយោបាយរបស់ខ្លួនមួយដើម្បីទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋនោះគឺគោលនយោបាយចាស់សកម្មភាពថ្មី
ដែលពួកគេខិតខំប្រឹងប្រែងដើរវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ
ដែលមានបញ្ហានិងចេញប័ណ្ណកម្មសិទ្ធិជាប្រញាប់ផងដែរដល់ពលរដ្ឋដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត
និងជឿជាក់លើពួកគេថាជាអ្នកដែលស្រលាញ់ជាតិ និងប្រជាពលរដ្ឋយ៉ាងពិតប្រាកដ
ក៏ប៉ុន្តែធាតុពិតរបស់គណបក្សកាន់អំណាចគឺមិនអាចកែប្រែបានឡើយមានន័យថា
និស្ស័យមនុស្សអាក្រក់នៅតែអាក្រក់ដដែល ។
ការធ្វើសកម្មភាពរបស់គណបក្សកាន់អំណាចបែបនេះ
គឺវាស្របទៅនិងសកកម្មភាពទំនាស់ ដីធ្លីនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពស្មុកស្មាញកាន់តែខ្លាំងឡើងៗ
ហើយបានធ្វើឲ្យកំហឹងរបស់ពលរដ្ឋដែលរងគ្រោះកាន់តែមានអនុភាពផងដែរ ហេតុដូចនេះហើយដោយមើល
ឃើញពីសភាពការមិនស្រួលរបៀបនេះ ទើបគណបក្សប្រជាជនចាប់យកគោលនយោបាយចាស់ សកម្មភាពថ្មី
ការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបែបនេះតែម្តងទៅ ។
ក្នុងនោះផងដែរ
បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះដោយសារតែទំនាស់ដីធ្លីបានបង្ហើបប្រាប់ឲ្យដឹងថា
ការចុះវាសវែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធនេះ គឺមិនបានផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះឲ្យបានពិតប្រាកដនោះឡើយ
ដែលការធ្វើរបស់គេនេះ គឺប្រៀបបានទៅនិងការចង្អុលបង្ហាញពីថ្នាក់លើតែប៉ុណ្ណោះ
ដែលអ្នករងគ្រោះពិតប្រាកដភាគច្រើនមិនត្រូវបានគេផ្តល់យុត្តិធម៌ដល់ពួកគាត់ឡើយ ។
ជុំវិញទៅនិងការលើកឡើងរបស់ពលរដ្ឋបែបនេះ
គឺរំពឹងថាអង្គការជាតិ និងអន្តរជាតិ និងបន្ត តាមដានមើលសកម្មភាពរបស់រដ្ឋាភិបាល
ហើយប្រសិនបើមានដូចជាករណីដែលពលរដ្ឋរង គ្រោះបានលើកឡើងមែននោះ អង្គការជាតិ
និងអន្តរជាតិ ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បី
កុំឲ្យគណបក្សកាន់អំណាចយកសកម្មភាពនេះសម្រាប់កេងចំណេញផលប្រយោជន៏នយោបាយ ។
ក៏ប៉ុន្តែទោះជាយ៉ាងណាអ្នកតាមដានបានលើកឡើងថា វាមិនអាចទៅរួចឡើយគណបក្សកាន់អំណាចមិនអាចលេងល្បែងប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋបានទៀតទេ
។
ចំណែកឯលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានមានប្រសាសន៏ថាប្រសិនបើលោក
ហ៊ុន សែន យកគោលនយោបាយចាស់ សកម្មភាពថ្មី យើងជាអ្នកប្រជាធិបតេយ្យត្រូវតែយក ផែនដីចាស់
ព្រះអាទិត្យរះថ្មីដែរ ។ លោក គង់ គាំ ថាផែនដីចាស់នោះគឺលោកចង់ជំរាបជូននៅ
ត្រង់កន្លែងនេះថា កោះត្រល់ដែលជាកោះខ្មែរ លោក ហ៊ុន សែន ថាជាកោះភូកុករបស់យួន
ហើយក្នុងនោះផងដែរលោក ហ៊ុន សែន ក៏ធ្លាប់បានថាកុំឲ្យប្រជាជនកម្ពុជានឹកនាកម្ពុជាក្រោម
ឲ្យសោះ ដែលនេះជាទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងរម្តងរួចមកហើយ ឥឡូវចូលដល់កោះត្រល់ទៀត ។
លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតថា លោក ហ៊ុន សែន
បានធ្វើការសំអាងថាកោះ ត្រល់នេះមិនមែនបាត់នៅត្រឹមសម័យដែលលោកកាន់អំណាចនេះឡើយ
គឺបាត់តាំងពីព្រះ មហាក្សត្រ នរោត្តម សីហនុ
ព្រះអង្គយកផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិឯនោះ
ស្រាប់តែភ្លាមៗមានប្រតិកម្មពីខាងឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថា
កាលពីសម័យព្រះមហា ក្សត្រកោះត្រល់នៅតែជារបស់ខ្មែរទេតើ
មានទាន់បាត់ដូចជាការលើកឡើងរបស់លោក ហ៊ុនសែន ឯណា ។ បន្ទាប់មកលោក ហ៊ុនសែន
រកលេសដើម្បីទំលាក់កំហុសទៅគេឯទៀតហើយ ថា កោះត្រល់ មិនមែនខ្លួនធ្វើឲ្យបាត់ទេគឺអ្នកមុនៗជាអ្នកធ្វើឲ្យបាត់
។ ពេលនោះស្រាប់តែពួក លន់ ណុល នៅស្រុកបារាំងប្រតិកម្មមកវិញភ្លាមផងដែរថា
រូបគេហើយជាអ្នកកាន់ផែនទីនៅ សម័យ លន់ ណុល កោះត្រល់មិនទាន់បាត់ទេគឺនៅជាកោះខ្មែរនៅឡើយ
ហើយក្នុងនោះសូម្បីតែពួកខ្មែរក្រហមក៏មានប្រតិកម្មខ្លាំងៗមកលើលោក ហ៊ុនសែន ផងដែរ
ដែលចេះតែដើរចោទគេចោទឯងថាជាអ្នកធ្វើឲ្យបាត់កោះត្រល់នោះ
តាមពិតខ្លួនឯងសោះជាអ្នកដែលធ្វើឲ្យបាត់កោះត្រល់ បានទៅយួនដែលជាមហាមិត្តម៉ឺនឆ្នាំរបស់ខ្លួននោះ
។
ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ
បានមានប្រសាសន៏បន្តទៀតថា លោក ហ៊ុន សែន
បានខំប្រឹងការពារយួនគ្រប់ជំហ៊ានដូចជាកោះត្រល់ឈប់ឲ្យហៅកោះត្រល់ ព្រោះវាជាកោះភូកុក
របស់យួនទៅហើយ ។ ចំពោះទង្វើរបស់លោក ហ៊ុន សែន ដែលធ្វើរបៀបនេះ រូបលោកមានការខកចិត្តយ៉ាងខ្លាំង
ហើយលោកនៅតែចាត់ទុកថាកោះត្រល់គឺជាកោះរបស់ខ្មែរ មិនមែនជាកោះភូកុករបស់យួនឡើយ ។
លោក គង់ គាំ បានមានប្រសាសន៏ដោយសង្កត់ធ្ងន់ថា
នៅពេលយើងឈ្នះឆ្នោតឆ្នាំ២០១៣នេះ យើងនិងយកហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ដែលគេបានកំណត់ថាសន្ធិសញ្ញាណាដែលបានធ្វើជាមួយនិងវៀតណាម
មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ត្រូវលប់ ចោទទាំងអស់
ពេលនោះហើយកោះត្រល់គឺជាកោះរបស់ខ្មែរយើងដដែល មិនមែនកោះភូកុក របស់យួនដូចលោក ហ៊ុន សែន
បានលើកឡើងនោះទេ ។
ដូចនេះមានតែគណបក្ស
សង្គ្រោះជាតិទេដែលគិតគូរពីបូរណៈភាពទឹកដី ពីប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរជាធំនោះ
ក្រៅតែពីគណបក្ស សង្គ្រោះជាតិ គេមិនគិតអ្វីឡើយ គឺគេគិតតែពី ផលប្រយោជន៏ លាភសក្ការៈ
អំណាច និងបុណ្យស័ក្តិរបស់គេតែប៉ុណ្ណោះ ។ ដូចនេះនៅឆ្នាំ ២០១៣ អ្នកស្នេហាជាតិ
ត្រូវតែបញ្ចប់វត្តមានអ្នកកាន់អំណាចដែលមិនគិតពីផលប្រយោជន៏ ជាតិ
និងប្រជាពលរដ្ឋបែបនេះចេញពីការដឹកនាំប្រទេសកម្ពុជា ហើយទទួលយកអ្នកដឹកនាំថ្មី
ដែលមកពីគណបក្ស សង្គ្រោះជាតិ ដែលមានមនសិការជាតិខ្ពស់ ចំពោះជាតិ និងប្រជាពលរដ្ឋ ៕

No comments:
Post a Comment
yes