Monday, December 31, 2012

គង់ គាំ ៖ បើ ហ៊ុន សែន យកគោលនយោបាយចាស់ សកម្មភាពថ្មី យើងជាអ្នកប្រជាធិបតេយ្យយកព្រះអាទិត្យរះថ្មីលើផែនដីចាស់ ដើម្បីសង្គ្រោះជាតិនិងពលរដ្ឋ


លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី 

គណបក្ស សង្គ្រោះជាតិ ដែលគេឲ្យឈ្មោះថាជាគណបក្សរបស់អ្នកប្រជាធិបតេយ្យ ស្នេហា​ជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃនេះគណបក្សមួយនេះបាននិងកំពុងតែទទួលបាន ប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលទទួលរង គ្រោះពីការវាយធ្វើបាប និងឆក់ប្លន់ដីធ្លី ផ្ទះសម្បែង ពីសំណាក់រដ្ឋាភិបាល និងក្រុមហ៊ុនទុច្ចរឹត មន្រ្តីមានអំណាចខិលខូច ។

គណបក្ស​ សង្គ្រោះជាតិ នៅឆ្នាំ២០១៣ខាងមុខនេះគឺជាគូប្រយុទ្ធដ៏ស្រួចស្រាវជាមួយនិងគណ បក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ព្រោះថាគណបក្ស សង្គ្រោះជាតិ គឺតំណាងឲ្យអ្នកប្រជាធិប តេយ្យ រីឯគណបក្សកាន់អំណាចតំណាងឲ្យអ្នកដឹកនាំតាមរបៀបផ្តាច់ការ ដែលធ្វើបាបរាស្រ្ត​ឲ្យរងទុក្ខមហាសែនវេទនា និងធ្វើឲ្យជាតិស្ទើរតែវិនាសហិនហោចដូចសព្វថ្ងៃ ។ ហេតុ​ដូច​នេះ ហើយគណបក្ស សង្គ្រោះជាតិ គឺមានតួនាទីសំខាន់ និងចាំបាច់បំផុត ក្នុងការសង្គ្រោះប្រទេស កម្ពុជា និងប្រជាពលរដ្ឋពីអ្នកដឹកនាំសព្វថ្ងៃ ។


ក្នុងនោះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេគណបក្ស សង្គ្រោះជាតិ នៅមានគោលនយោបាយ​ល្អៗ​ជាច្រើនទៀត ដើម្បីជាប្រយោជន៏ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋ ហេតុដូចនេះ​ហើយ​បាន​ជាធ្វើ​ឲ្យគណបក្ស សង្គ្រោះជាតិ ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ​ពីសំណាក់​ប្រជា​ពលរដ្ឋដែលជាជនរងគ្រោះ និងអ្នកដែលស្រលាញ់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរដ៏សែន​កំសត់នេះ ។

បើតាមការអង្កេត និងសិក្សាទៅលើសន្ទុះប្រជាពលរដ្ឋដែលបានមកចូលរួមជាមួយនិង​គណ​បក្ស សង្គ្រោះជាតិ កាន់តែច្រើនឡើងបែបនេះគេរំពឹងយ៉ាងខ្លាំងថា នៅពេលបោះឆ្នោត​ជាតិ​អាណត្តិទី៥នេះគណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះលើការបោះឆ្នោត ជាក់ជា​មិន​ខាននោះឡើយ ។ មួយវិញទៀត តាមរយៈសកម្មភាពរបស់ប្រជាពលរដ្ឋដែលពួកគាត់បាន​ធ្វើ​សព្វថ្ងៃ គឺបានបង្ហាញឲ្យឃើញថាពួកគាត់និងមិនចាញ់បោកការឃោសនា និងការញុះញង់​របស់គណបក្សកាន់អំណាចទៀតទេ មានន័យថាប្រជាពលរដ្ឋខ្មែរពួកគាត់បាន​ដឹងយ៉ាងច្បាស់​ចំពោះទង្វើអាក្រក់របស់អ្នកកាន់អំណាចសព្វថ្ងៃ ដែលបានធ្វើដាក់មកលើពួកគាត់ និងប្រទេស​ជាតិ​នោះ ដែលនេះសបញ្ជាក់ឲ្យឃើញថានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺជាថ្ងៃអវស្សាន្ត​របស់គណបក្សប្រជាជនយ៉ាងពិតប្រាកដ ។

ជាមួយគ្នានោះដោយមើលឃើញពីភាពបរាជ័យរបស់ខ្លួននៅថ្ងៃបោះឆ្នោតបែបនេះ គណ​បក្ស​ប្រ ជាជនកាន់អំណាចសព្វថ្ងៃបានបង្កើតកម្មវិធីនិយោបាយ​របស់ខ្លួនមួយ​ដើម្បីទាញ​យក​ប្រជា​ប្រិយភាពពីប្រជាពលរដ្ឋនោះគឺគោលនយោបាយចាស់សកម្មភាពថ្មី ដែលពួកគេខិតខំ​ប្រឹង​ប្រែងដើរវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដែលមានបញ្ហានិងចេញប័ណ្ណកម្មសិទ្ធិជាប្រញាប់ផង​ដែរ​ដល់ពលរដ្ឋដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងជឿជាក់លើពួកគេថាជាអ្នកដែលស្រ​លាញ់ជាតិ និងប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ក៏ប៉ុន្តែធាតុពិតរបស់គណបក្សកាន់អំណាច​គឺ​មិន​អាចកែប្រែបានឡើយមានន័យថា និស្ស័យមនុស្សអាក្រក់នៅតែអាក្រក់ដដែល ។

ការធ្វើសកម្មភាពរបស់គណបក្សកាន់អំណាចបែបនេះ គឺវាស្របទៅនិងសកកម្មភាពទំនាស់ ដីធ្លីនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពស្មុកស្មាញកាន់តែខ្លាំងឡើងៗ ហើយបានធ្វើឲ្យកំ​ហឹងរបស់ពលរដ្ឋដែលរងគ្រោះកាន់តែមានអនុភាពផងដែរ ហេតុដូចនេះហើយដោយមើល ឃើញពីសភាពការមិនស្រួលរបៀបនេះ ទើបគណបក្សប្រជាជនចាប់យកគោលនយោបាយ​ចាស់ សកម្មភាពថ្មី ការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបែបនេះតែម្តងទៅ ។

ក្នុងនោះផងដែរ បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះដោយសារតែទំនាស់ដីធ្លីបាន​បង្ហើប​ប្រាប់ឲ្យដឹងថា ការចុះវាសវែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធនេះ គឺមិនបានផ្តល់ភាព​យុត្តិ​ធម៌ដល់ជនរងគ្រោះឲ្យបានពិតប្រាកដនោះឡើយ ដែលការធ្វើរបស់គេនេះ គឺប្រៀបបានទៅ​និង​​ការចង្អុលបង្ហាញពីថ្នាក់លើតែប៉ុណ្ណោះ ដែលអ្នករងគ្រោះពិតប្រាកដភាគច្រើនមិនត្រូវ​បាន​គេផ្តល់យុត្តិធម៌ដល់ពួកគាត់ឡើយ ។

ជុំវិញទៅនិងការលើកឡើងរបស់ពលរដ្ឋបែបនេះ គឺរំពឹងថាអង្គការជាតិ និងអន្តរជាតិ និងបន្ត តាមដានមើលសកម្មភាពរបស់រដ្ឋាភិបាល ហើយប្រសិនបើមានដូចជាករណីដែលពលរដ្ឋរង គ្រោះបានលើកឡើងមែននោះ អង្គការជាតិ និងអន្តរជាតិ ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បី កុំឲ្យគណបក្សកាន់អំណាចយកសកម្មភាពនេះសម្រាប់កេងចំណេញផលប្រយោជន៏នយោបាយ ។ ក៏ប៉ុន្តែទោះជាយ៉ាងណាអ្នកតាមដានបានលើកឡើងថា​ វាមិនអាចទៅរួច​ឡើយ​គណ​បក្សកាន់អំណាចមិនអាចលេងល្បែងប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋបានទៀតទេ ។

ចំណែកឯលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានមានប្រសាសន៏ថាប្រសិនបើលោក ហ៊ុន សែន យកគោលនយោបាយចាស់ សកម្មភាពថ្មី យើងជាអ្នកប្រជាធិបតេយ្យត្រូវតែយក ផែនដីចាស់ ព្រះអាទិត្យរះថ្មីដែរ ។ លោក គង់ គាំ ថាផែនដីចាស់នោះគឺលោកចង់ជំរាបជូននៅ ត្រង់កន្លែងនេះថា កោះត្រល់ដែលជាកោះខ្មែរ លោក ហ៊ុន សែន ថាជាកោះភូកុករបស់យួន ហើយក្នុងនោះផងដែរលោក ហ៊ុន សែន ក៏ធ្លាប់បានថាកុំឲ្យប្រជាជនកម្ពុជានឹកនាកម្ពុជាក្រោម ឲ្យសោះ ដែលនេះជាទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងរម្តងរួចមកហើយ ឥឡូវចូលដល់កោះត្រល់ទៀត ។
លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតថា លោក ហ៊ុន សែន បានធ្វើការសំអាងថាកោះ ត្រល់នេះមិនមែនបាត់នៅត្រឹមសម័យដែលលោកកាន់អំណាចនេះឡើយ គឺបាត់តាំងពីព្រះ មហាក្សត្រ នរោត្តម សីហនុ ព្រះអង្គយកផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិឯនោះ ស្រាប់តែភ្លាមៗមានប្រតិកម្មពីខាងឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថា កាលពីសម័យព្រះមហា ក្សត្រកោះត្រល់នៅតែជារបស់ខ្មែរទេតើ មានទាន់បាត់ដូចជាការលើកឡើងរបស់លោក ហ៊ុន​សែន ឯណា ។ បន្ទាប់មកលោក ហ៊ុនសែន រកលេសដើម្បីទំលាក់កំហុសទៅគេឯទៀតហើយ ថា កោះត្រល់ មិនមែនខ្លួនធ្វើឲ្យបាត់ទេគឺអ្នកមុនៗជាអ្នកធ្វើឲ្យបាត់ ។ ពេលនោះស្រាប់តែពួក លន់ ណុល នៅស្រុកបារាំងប្រតិកម្មមកវិញភ្លាមផងដែរថា រូបគេហើយជាអ្នកកាន់ផែនទីនៅ សម័យ លន់ ណុល កោះត្រល់មិនទាន់បាត់ទេគឺនៅជាកោះខ្មែរនៅឡើយ ហើយក្នុងនោះ​សូម្បី​តែពួកខ្មែរក្រហមក៏មានប្រតិកម្មខ្លាំងៗមកលើលោក ហ៊ុនសែន ផងដែរ ដែលចេះតែ​ដើរ​ចោទគេចោទ​ឯងថាជាអ្នកធ្វើឲ្យបាត់កោះត្រល់នោះ តាមពិតខ្លួនឯងសោះជាអ្នកដែលធ្វើ​ឲ្យ​បាត់​កោះត្រល់ បាន​ទៅយួនដែលជាមហាមិត្តម៉ឺនឆ្នាំរបស់ខ្លួននោះ ។

ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតថា លោក ហ៊ុន សែន បានខំប្រឹងការពារយួនគ្រប់ជំហ៊ានដូចជាកោះត្រល់ឈប់ឲ្យហៅកោះត្រល់ ព្រោះវាជាកោះ​ភូកុក របស់យួនទៅហើយ ។ ចំពោះទង្វើរបស់លោក ហ៊ុន សែន ដែលធ្វើរបៀបនេះ រូបលោក​មានការខកចិត្តយ៉ាងខ្លាំង ហើយលោកនៅតែចាត់ទុកថាកោះត្រល់គឺជាកោះរបស់ខ្មែរ មិន​មែនជាកោះភូកុករបស់យួនឡើយ ។

លោក គង់ គាំ បានមានប្រសាសន៏ដោយសង្កត់ធ្ងន់ថា នៅពេលយើងឈ្នះឆ្នោតឆ្នាំ២០១៣​នេះ យើងនិងយកហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលគេបានកំណត់ថាសន្ធិសញ្ញា​ណាដែលបានធ្វើជាមួយនិងវៀតណាម មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ត្រូវលប់ ចោទទាំងអស់ ពេលនោះហើយកោះត្រល់គឺជាកោះរបស់ខ្មែរយើងដដែល មិនមែនកោះភូកុក របស់យួនដូចលោក ហ៊ុន សែន បានលើកឡើងនោះទេ ។

ដូចនេះមានតែគណបក្ស សង្គ្រោះជាតិទេដែលគិតគូរពីបូរណៈភាពទឹកដី ពីប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរជាធំនោះ ក្រៅតែពីគណបក្ស សង្គ្រោះជាតិ គេមិនគិតអ្វីឡើយ គឺគេគិតតែពី ផលប្រយោជន៏ លាភសក្ការៈ អំណាច និងបុណ្យស័ក្តិរបស់គេតែប៉ុណ្ណោះ ។ ដូចនេះនៅឆ្នាំ ២០១៣ អ្នកស្នេហាជាតិ ត្រូវតែបញ្ចប់វត្តមានអ្នកកាន់អំណាចដែលមិនគិតពីផលប្រយោជន៏ ជាតិ និងប្រជាពលរដ្ឋបែបនេះចេញពីការដឹកនាំប្រទេសកម្ពុជា ហើយទទួលយកអ្នកដឹកនាំថ្មី ដែលមកពីគណបក្ស សង្គ្រោះជាតិ ដែលមានមនសិការជាតិខ្ពស់ ចំពោះជាតិ និងប្រជាពលរដ្ឋ ៕ 

No comments:

Post a Comment

yes