សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 23, 2012

វាយប្រហារដោយទឹកអាស៊ីត ស្លាប់ស្រ្តីអ្នកចែកបៀ នៅកាស៊ីណូ ​ខេត្តព្រះសីហនុ

វាយប្រហារដោយទឹកអាស៊ីត ស្លាប់ស្រ្តីអ្នកចែកបៀ នៅកាស៊ីណូ ​ខេត្តព្រះសីហនុ
អត្តសញ្ញាណប័ណ្ណ​របស់ជនរងគ្រោះ
ព្រះសីហនុ: ស្ត្រី​អ្នក​ហាត់​ការចែក​បៀ​នៅ​កាស៊ីណូ​ហ្វ័​រ​ជូ​ណា ខេត្ត​ព្រះសីហនុ បាន​ស្លាប់​ដោយ​ការ​វាយ​ការ​ប្រហារ​ពី​ទឹក​អាស៊ីត ពី​សំណាក់​ជន​មិន​ស្គាល់​មុន​ម្នាក់ នៅតាម​ផ្លូវ​សាធារណៈ ដោយ​សង្ស័យថា ជា​ករណី​ស្នេហា​ត្រីកោណ​។​
​ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​ដង​វិថី​អូរ​ឈើទាល ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ កាលពី​ម៉ោង​២១​យប់ ថ្ងៃទី​២១​ខែធ្នូ ឆ្នាំ​២០១២​។​
​អ្នកគ្រប់គ្រង​កាស៊ីណូ ហ្វ័​រ​ជូ​ណា សុំ​មិន​ប្រាប់​ឈ្មោះ​បាន​អះអាងថា ករណីនេះ​មិនដឹងថា​កើតហេតុ​នៅ​កន្លែង​ណា​នោះទេ ដោយ​គ្រាន់តែ​ដឹងថា ជនរងគ្រោះ​ជា​បុគ្គលិក​ថ្មី ទើបនឹង​ចូលមក​ហាត់​ការចែក​បៀ មិនទាន់​ពេញសិទ្ធិ​នៅឡើយ​ទេ​។​

​ប្រភព​ដដែល​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ​គ្រុយ អាំង​ឆេង អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ លេខ ០២០៨៣៧២១៨​។​
​លោក​កុល ផា​លី ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ករណីនេះ ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​មុខសញ្ញា និង​ឈានដល់​ការចាប់ខ្លួន​ផងដែរ​។​
​សូមបញ្ជាក់ថា ជនរងគ្រោះ​ខាងលើ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​មិត្តភក្តិ​ដឹកបញ្ជូន​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​ក្រុងព្រះសីហនុ ប៉ុន្តែ​ដោយ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ ហើយ​ក៏បាន​ស្លាប់​តែម្តង​៕

No comments:

Post a Comment

yes