កំពង់ចាម៖ បច្ចុប្បន្ននេះ ប្រមុខរាជរដ្ធាភិបាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើធ្វើយ៉ាងណាឲ្យខានតែបាន ហើយបទល្មើសទាំងនោះក៏បានថយចុះមួយចំនួនដែរ ក៏ប៉ុន្តែនៅមានពួកឈ្មួញមួយចំនួនទៀត បានកំពុងលូចដឹកឈើឥតច្បាប់មកលក់ឲ្យមេឈ្មួញឈ្មោះ អេង ដែលឈរចាំទិញនៅនឹងកន្លែងតែម្តង។ ជាក់ស្តែងនៅវេលាម៉ោង ៩ និង ៤០ នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅចំនុចភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាម មានរថយន្ត ១ គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២L ៣៧១៤ បានដឹកឈើមកទំលាក់លក់ឲ្យដេប៉ូរបស់លោក អេង ដែលឈើទាំងនោះ គឺដឹកមកពីស្រុកស្នួល ខេត្តក្រចេះ។
តាមប្រភពពត៌មានពីអ្នកដឹកឈើដែលមិនលក់ឲ្យលោក អេង បានឲ្យដឹងថា ដេប៉ូរបស់លោក អេង គឺជាដេប៉ូមានច្បាប់ ក៏ប៉ុន្តែភាគច្រើន គឺគាត់ទិញឈើដែលដឹកតាមរថយន្តតូរីស ម៉ាកសាំងយ៉ុង និងតូយូតា១បាំងកន្លះ ដែលភាគច្រើននៅពេលយប់ ដោយពេលថ្ងៃមិនសូវមានទេ ពីព្រោះគាត់បានត្រូវរ៉ូវគ្នាជាមួយសមត្តកិច្ចរួចអស់ហើយ ដូច្នេះបានជាគាត់មិនសូវទិញឈើមានច្បាប់ ព្រោះឈើមានច្បាប់វាថ្លៃពេក។
ប្រការនេះ សូមលោក ប្រាក់ ណូម៉ា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម មេត្តាជួយត្រួតពិនិត្យដេប៉ូលក់ឈើរបស់លោក អេង ឲ្យបានត្រឹមត្រូវផង កុំទុកឲ្យគាត់ធ្វើព្យុះភ្លៀងតាមតែទំនើងចិត្តរបស់គាត់ខ្លាំងពេក៕
No comments:
Post a Comment
yes