កម្មករប្រមូលផ្តុំគ្នាតវ៉ាតំឡើងប្រាក់ខែ
កម្មករ-កម្មការិនី នៅក្នុងប្រទេសកម្ពុជាប្រាក់ខែគោលដែលពួកគេទទួលបានសព្វថ្ងៃគឺចំនួនត្រឹមតែ ៦១ដុល្លារ ប៉ុណ្ណោះ ក្នុងមួយខែ ដែលជាប្រាក់ខែទាបបំផុតបើធៀបជាមួយប្រទេសជិតខាងក្នុងនោះគេបានដំឡើងដល់ទៅ២៥០ដុល្លារ ទៅ ៣០០ដុល្លារឯណោះ។ ដោយសារតែបញ្ហាប្រាក់ខែទាបដូចនេះ កម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាស្ទើរទូទាំងប្រទេសបាននាំគ្នាធ្វើកូដកម្ម និងបាតុកម្មតវ៉ាជាញឹកញាប់ដែលពេលខ្លះបានក្លាយទៅជាហិង្សាដោយសារតែការតវ៉ាទាមទាររបស់កម្មករ-កម្មការិនីនេះឯង។
កម្មករជាច្រើនបានសម្តែងមតិរបស់ខ្លួនស្ទើរដូចៗគ្នាថា ពួកគេមិនចង់ធ្វើកូដកម្ម ឬបាតុកម្មឡើយ ព្រោះវាចំណាយពេលវេលាច្រើននិងធ្វើឲ្យពួកគេមិនបានធ្វើការថែមទៀតផង ណាមួយពួកគេក៏ត្រូវប្រឈមទៅនឹងការវាយធ្វើបាបពីសំណាក់សមត្ថកិច្ចអាជ្ញាធរដែលស៊ីឈ្នួល ឲ្យថៅកែក្រុមហ៊ុន ឬរោងចក្រ គឺពួកគេមិនចង់ឡើយតែធ្វើយ៉ាងណាបើក្រពះវាឃ្លានហើយតម្លៃទំនិញនៅលើទីផ្សារឡើងថ្លៃខ្ពស់កប់ពពក ធ្វើការថែមម៉ោងក្នុងមួយម៉ោងបានត្រឹមតែមួយ១២០០ ទៅ ១៥០០រៀល ហើយខ្ពស់បំផុតបានត្រឹមតែពីរពាន់រៀលប៉ុណ្ណោះ បើប្រៀបធៀបជាមួយប្រទេសជិតខាងតាមពួកគេដឹងគឺមានតម្លៃថ្លៃជាងនេះ។
កម្មករទាំងនោះក៏បានឲ្យដឹងដែរថា ជាមួយគ្នានោះរដ្ឋាភិបាលហាក់ដូចជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះដោយមិន បានធ្វើការដោះស្រាយជូនកម្មករ- កម្មការិនីឡើយ គឺនៅពេលដែល ពួកគេធ្វើការទាមទារខ្លាំងបានត្រឹមឡើងតែបន្តិចបន្តួចប៉ុណ្ណោះ ដែលការឡើងនេះបានតែមួយពេលបន្ទាប់មកគឺនៅទ្រឹងរហូត ហាក់បីដូចជាកម្មករ-កម្មការិនី ជាទាសករដាច់ថ្លៃ។ បណ្តាកម្មករទាំងនោះបានឲ្យដឹងទៀតថា ប្រាក់ខែចំនួន១៥០ដុល្លារដែលពួកគេបានទាមទារនេះវាមិនមានតម្លៃខ្ពស់កប់ពពកឯណា គឺគ្រាន់បានតែមួយគ្រប់ការចាយវាយប្រចាំ ថ្ងៃទម្រាំដល់ខែ និងបង់ថ្លៃឈ្នួលផ្ទះ ថ្លៃទឹកភ្លើងតែប៉ុណ្ណោះប្រសិនបើមានការថែមម៉ោងគឺអាចបានប្រាក់ថែមម៉ោងផ្ញើ ទៅផ្ទះខ្លះហើយពួកគេស្នើដោយទទូចឲ្យរដ្ឋាភិបាលមានចំណាត់ការចំពោះបញ្ហានេះជូនដល់ពួកគេឲ្យបានឆាប់បើមិនដួច្នេះទេការតវ៉ាទាម ទាររបស់កម្មករ-កម្មការិនីពិតជាកើតមានមិនឈប់ឈរនោះឡើយ។ មួយវិញទៀតរដ្ឋាភិបាលសព្វថ្ងៃក៏ ប្រហែលជាបាត់បង់សំឡេងឆ្នោតនៅក្នុងអាណត្តិនេះផងដែរព្រោះពួក គេក៏ជាមនុស្សនិងចង់រស់នៅប្រកប កិច្ចការដោយទទួលបានប្រាក់ខែសមរម្យអាចរស់បាន ហេតុ នេះពួកគេប្រហែលជាមិនបោះឆ្នោតឲ្យ គណបក្សកាន់អំណាចសព្វថ្ងៃទៀត ឡើយ គឺពួកគេនឹងជ្រើសរើសយកគណបក្សណាមួយដែលមានគោល នយោបាយល្អ ដែលគិតគូរដល់កម្មករ និងប្រជាពលរដ្ឋទូទៅ ។
លោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ បានមានប្រសាសន៍ឲ្យដឹងថា ខាងរដ្ឋាភិបាលគេបានលើកឡើងថាការដំឡើង ប្រាក់ខែគោលឲ្យកម្មករបានចំនួន ១៥០ដុល្លារនេះ វានឹងធ្វើឲ្យអ្នកវិនិយោគទុនគេមិនចង់មករកស៊ីនៅក្នុងប្រទេសកម្ពុជាហើយក៏ដូចជាការវាយបំបែកឆ្នាំងបាយរបស់ខ្លូនផងដែរ។ ប៉ុន្តែលោកសូមជម្រាបថាប្រាក់ខែប៉ុណ្ណឹង គឺមិនធ្វើឲ្យកម្ពុជាវាយបំបែកឆ្នាំងបាយរបស់ខ្លួនឡើយផ្ទុយ ទៅវិញមានតែការមិនដំឡើងប្រាក់ ខែឲ្យកម្មករ និងការបន្តប្រព្រឹត្តអំពើពុករលួយទេ ដែលជាការវាយបំ បែកឆ្នាំងបាយរបស់កម្ពុជានោះព្រោះ អំពើពុករលួយបានធ្វើឲ្យថៅកែក្រុម ហ៊ុនត្រូវចំណាយច្រើនហេតុ ដូចនេះ ហើយពួកគេមានការរារែកក្នុងការមករកស៊ីនៅក្នុងប្រទេសកម្ពុជាដែល ធ្វើឲ្យកម្ពុជាជួបនឹងបញ្ហាវិបត្តិសេដ្ឋ កិច្ចកាន់តែធ្ងន់ធ្ងរ។
លោក យឹម សុវណ្ណ បានបន្ត ទៀតថា សូមរដ្ឋាភិបាលក្រឡេកមើលទៅប្រទេសថៃ ដែលនៅប្រ ទេសរបស់គេប្រាក់ខែគោលគឺកម្ម ករទទួលបានចំនួនយ៉ាងតិច៣០០ដុល្លារ ហើយនៅយួនវិញ ក៏ប្រ ហែលជាង២៥០ដុល្លារផងដែរ ។ ដូច្នេះគ្រាន់តែយើងធ្វើការប្រៀប ធៀប១៥០ដុល្លារនៅស្រុកខ្មែរគឺវាទាបជាងប្រទេសទាំងពីរដែលនៅ ជិតខាងយើងបាត់ទៅហើយ។ សួរ ថាហេតុអីបានជាបណ្តាអ្នកវិនិយោគ មានការរារែកក្នុងការមកបណ្តាក់ ទុននៅកម្ពុជា គឺមកពីតម្លៃប្រេង ឥន្ធនៈ និងអគ្គិសនីនៅកម្ពុជាមាន តម្លៃថ្លៃការដឹកជញ្ជូនក៏មានតម្លៃខ្ពស់ ដែលការដឹកជញ្ជូនខ្ពស់នេះ ដោយ សារតែអំពើពុករលួយមួយផ្នែកផង ដែរ។ ម្យ៉ាងវិញទៀតបណ្តាលមក ពីការចំណាយក្រោមតុច្រើន ដែលការចំណាយក្រោមតុនេះលោកថានៅប្រទេសថៃនិងប្រទេសយួន គឺស្ទើរតែគ្មានទេ ក៏ប៉ុន្តែនៅប្រទេសកម្ពុជារបស់យើងការចំណាយក្រោមតុក្នុងមួយឆ្នាំៗពី៥០០ទៅ១០០០លានដុល្លារ ។
លោក យឹម សុវណ្ណ បានបន្ត ទៀតថា កត្តាទាំងអស់នេះហើយដែលបណ្តាលឲ្យអ្នកវិនិយោគទុនគេមិនចង់មករកស៊ីនៅស្រុកខ្មែរ កុំចេះតែទម្លាក់កំហុសមកលើកម្មករដែលធ្វើការទាមទារដំឡើងប្រាក់ ខែចំនួន១៥០ដុល្លារក្នុងមួយ ខែ គឺមកពីគោលនយោបាយរៀបចំតម្លៃអគ្គិសនីតម្លៃប្រេងឥន្ធនៈ ការ ចំណាយលើការដឹកជញ្ជូន និងការ ចំណាយក្រោមតុច្រើន ដែលជាបញ្ហាចម្បងបំផុត គឺមិនមែនមកពីកម្មករឡើយ។
គួរជម្រាបជូនផងដែរថាសេដ្ឋ កិច្ចជាតិមានការរីកចម្រើនក៏អាស្រ័យ ទៅលើការខិតខំប្រឹងប្រែង របស់កម្មករ-កម្មការិនី ដែលមានចំនួនរាប់ម៉ឺនសែននាក់ដែលកំពុងតែបំ ពេញការងារក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែល ពួកគេបានដាក់ចិត្តដាក់កាយបំពេញ ភារកិច្ចការងារដោយមិនខ្លាចនឿយ ហត់ដូច្នេះប្រាក់ខែដែលពួកគេទាម ទារចំនួន១៥០ដុល្លារក្នុងមួយខែនេះ គឺស័ក្តិសមទៅនឹងតម្លៃពល កម្មរបស់ពួកគេ។
គណបក្ស សង្គ្រោះជាតិ បានគិតគូរខ្ពស់ចំពោះបញ្ហាទាំងអស់ នេះក្នុងនោះគោលនយោបាយរបស់ គណបក្សសង្គ្រោះជាតិ គឺនៅពេលឈ្នះឆ្នោតក្រោយការបោះឆ្នោតឆ្នាំ ២០១៣ នឹងចាត់វិធានការចំពោះបញ្ហានេះឲ្យបានលឿនបំផុតប្រាក់ ខែគោលដែលកម្មករត្រូវទទួលបានយ៉ាងតិចចំនួន១៥០ដុល្លារដូចអ្វី ដែលជាតម្រូវការ និងជាការចង់ បានរបស់កម្មករនៅពេលនេះ។ ក្នុងនោះគណបក្សសង្គ្រោះជាតិពិត ជាអាចធ្វើទៅបានដោយជោគជ័យ ព្រោះតាមការសិក្សាស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ គឺវាគ្មានបញ្ហាអ្វី ដែលមិនអាចដោះស្រាយបានឡើយ ព្រមទាំងធ្វើឲ្យរដ្ឋនៅសល់ប្រាក់ជាច្រើនទៀតដើម្បីអភិវឌ្ឍន៍ជាតិ ឱ្យរីកចម្រើនផងដែរ៕
No comments:
Post a Comment
yes