ថ្នាក់ដឹកនាំចលនាប្រជាធិប តេយ្យសង្គ្រោះជាតិតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមបាននិងកំពុង តែចុះបំពេញបេសកកម្មការងាររបស់ខ្លួនដើម្បីជួបជាមួយប្រជា ពលរដ្ឋ ក្នុងការផ្សព្វផ្សាយពីគោល នយោបាយរបស់គណបក្សសង្គ្រោះ ជាតិ ដែលបានដាក់ចេញសម្រាប់យកមកអនុវត្តន៍បន្ទាប់ពីគណ បក្សសង្គ្រោះជាតិ ទទួលបានជ័យ ជំនះលើការបោះឆ្នោតឆ្នាំ២០១៣ នេះ។ ជាមួយគ្នានោះថ្នាក់ដឹកនាំនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានធ្វើការសិក្សាស្វែងយល់នូវអ្វីដែលជាតម្រូវការរបស់ប្រជា ពលរដ្ឋផងដែរ ដើម្បីដាក់ចេញជាគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ជាបន្តបន្ទាប់លើអ្វី ដែលគណបក្ស សង្គ្រោះជាតិ មានសព្វថ្ងៃនេះដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋ ។
គណបក្ស សង្គ្រោះជាតិ បាន គិតគូរពីផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋជាធំក្នុងនោះ រាល់ សកម្មភាពរាប់ទាំងនយោបាយរបស់ គណបក្សសង្គ្រោះជាតិ ដែលបានដាក់ចេញនិងធ្វើគឺក្នុងគោលបំណង តែមួយគត់ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារ មានការគោរពសិទ្ធិ និងផ្តល់អំណាចដល់រាស្ត្រដែលជាម្ចាស់ឆ្នោត ព្រមទាំងកសាងជាតិឲ្យមានការរីកចម្រើន។
ហេតុនេះហើយបាន ជាថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខិតខំប្រឹងប្រែងព្យាយាមក្នុងការចុះជួបជាមួយពលរដ្ឋ ដើម្បីធ្វើយ៉ាង ណាឲ្យប្រជាពលរដ្ឋយល់ដឹង កាន់ តែច្បាស់ពីសិទ្ធិរបស់ខ្លួនក៏ដូចជា ការសម្រេចចិត្តជ្រើសរើសមេដឹកនាំរូបណាដើម្បីមកដឹកនាំប្រទេសដែលពោរពេញទៅដោយសមត្ថ ភាពដើម្បីធ្វើឲ្យជាតិមានការរីក ចម្រើនពលរដ្ឋរស់នៅថ្លៃថ្នូរ និងមានការងារនៅក្នុងស្រុកធ្វើគ្រប់ៗគ្នា ដោយទទួលបានប្រាក់ខែសម រម្យអាចធ្វើឲ្យពួកគាត់ដោះស្រាយជីវភាពគ្រួសារបានគ្រប់គ្រាន់ ។
ជាមួយគ្នានោះផងដែរ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ នឹងធ្វើដំណើរទៅតាមបណ្តាខេត្តនានាមួយចំនួនដើម្បីជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋ នៅខេត្តកំពង់ចាម ពេល ព្រឹកនឹងប្រារព្ធពិធីនៅភូមិគោកស្រឡៅ ឃុំចុងជាប ស្រុកតំបែរ និងនៅពេលរសៀលនៅភូមិគ ឃុំក្រែក ស្រុកពញាក្រែក។ ចំណែកឯនៅខេត្តកណ្តាល ពេលព្រឹកនៅភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ រីឯនៅពេលរសៀលនឹងជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋនៅភូមិឃ្លាំង ឃុំលើកដែក ស្រុកកោះធំ និងនៅរាជធានីភ្នំពេញថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង០៨ព្រឹកនឹងជួបសំណេះ សំណាលជាមួយពលរដ្ឋនៅសង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយគ្នានោះនៅខេត្តតាកែវ ពេល ព្រឹកកម្មវិធីនឹងប្រារព្ធធ្វើឡើងនៅភូមិស្គុលឃុំស្មោង ស្រុកទ្រាំង ខេត្ត តាកែវ និងនៅពេលរសៀលជួបសំណេះសំណាលជាមួយប្រជាពល រដ្ឋនៅភូមិរទេះភ្លូក ឃុំដូងខ្ពស់ ស្រុកបុរីជលសា ។
សម្រាប់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រ ជាធិបតេយ្យសង្គ្រោះជាតិ នឹងប្រារព្ធពិធីមហាជនជួបជាមួយប្រ ជាពលរដ្ឋនៅខេត្តតាកែវ ពេល ព្រឹកនៅភូមិព្នៅ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត នៅពេលរសៀលនៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ និងនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៣នៅខេត្តពោធិ៍សាត់ ពេលល្ងាចនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង ពោធិ៍សាត់ នៅខេត្ត កំពង់ចាមពេលព្រឹកនៅភូមិច្បារ អំពៅ ឃុំច្បារអំពៅ ស្រុកបាធាយ។ ចំណែកនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៣ នៅខេត្ត ពោធិ៍សាត់ ពេល ព្រឹកនៅភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង និងនៅពេលរសៀលនៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ហើយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ នៅខេត្តពោធិ៍ សាត់ ពេលព្រឹកនៅភូមិពោធិ៍និយម ឃុំត្រ ពាំងជង ស្រុកបាកាន និងនៅពេលរសៀលកម្មវិធីនៅភូមិត្រពាំងស្មាច់ ឃុំក្បាល ត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមកម្មវិធីខាងលើនេះបង ប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាភូមិ-ឃុំ-ស្រុក-ខេត្តនិងក្រុងទាំងនោះអាចចូលរួមដើម្បីស្តាប់ពីការជម្រាបជូននូវព្រឹត្តិការណ៍ន យោបាយថ្មីៗទាំងនៅក្នុង ប្រទេស និងក្រៅប្រទេសពីសំណាក់ថ្នាក់ដឹក នាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបានដោយសេរី ។ សង្គមប្រ ជាធិបតេយ្យ គឺថ្នាក់ដឹកនាំត្រូវតែបំពេញកាតព្វកិច្ចដើម្បីចុះជួបជា មួយប្រជាពលរដ្ឋស្តាប់ពីទុក្ខកង្វល់របស់ពួកគាត់ និងតម្រូវការរបស់ពលរដ្ឋដើម្បីដោះស្រាយជូនពួក គាត់ជា បន្ទាន់ ។ ថ្នាក់ដឹកនាំចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិ នៅ តាមបណ្តាខេត្ត-ក្រុងនានា នៅតែបន្តបេសកកម្មរបស់ខ្លួនដើម្បីចុះជួបជាមួយប្រជាពលរដ្ឋជាបន្ត បន្ទាប់ទៀតឥតឈប់ឈរ ក៏ដូចជាបន្តការលើកស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ ឲ្យបានគ្រប់នៅទូទាំងប្រទេសដូចផែន ការដែលបានដាក់ចេញ ។
ការបោះឆ្នោតនៅឆ្នាំ២០១៣នេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងប្រជា ពលរដ្ឋខ្មែរគ្រប់រូប ដើម្បីរំដោះខ្លួនចេញពីការដឹកនាំប្រទេសរបស់មេដឹកនាំសព្វថ្ងៃតាមរបៀប ផ្តាច់ ការ ដើម្បីនាំមកនូវការដឹកនាំថ្មីតាមបែបប្រជាធិបតេយ្យ យ៉ាងពិតប្រាកដមិនមែនជាការ ដឹកនាំតាម បែបប្រជាធិបតេយ្យក្លែងក្លាយ បោករាស្ត្រ និងអន្តរជាតិដើម្បីបាន ដឹកនាំប្រទេស និងទទួលបានជំនួយ ក៏ដូចជាប្រាក់កម្ចីយកមកហែកចែកគ្នាប្រព្រឹត្តអំពើពុករលួយដោយ មិនខ្វល់ពីការអភិវឌ្ឍន៍ជាតិ និងពីតម្រូវការក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ។
ប្រការសំខាន់បំផុតដើម្បីឱ្យប្រទេសកម្ពុជាមានភាពល្អប្រសើរជាងបច្ចុប្បន្ន គឺប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសត្រូវចូលរួមគាំទ្រ គណបក្សសង្គ្រោះជាតិដែលជាការរួមកម្លាំងគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សឱ្យបានច្រើន។ ការបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ គឺជាជម្រើសតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីការពារផលប្រយោជន៍ជាតិ ការពារបូរណភាពទឹកដី និងធ្វើឱ្យប្រទេសជាតិរីកចម្រើនឆាប់រហ័ស៕
No comments:
Post a Comment
yes