ជារៀងរាល់ពេលលោក ហ៊ុន សែន តែងតែធ្វើការបដិសេធរហូត ចំពោះវត្តមានរបស់លោក
សម រង្ស៊ី វិលមកកម្ពុជា មិនថាចំពោះអ្នកណាលើកឡើងនោះទេ ។ តែទោះជាលោក ហ៊ុន សែន
មិនព្រមបើកផ្លូវឲ្យលោក សម រង្ស៊ី វិលចូលមកកម្ពុជាក៏ដោយក៏ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣នេះ
គណបក្ស សង្គ្រោះជាតិ នៅតែទទួលបានជ័យជំនះលើគណបក្សប្រជាជនដដែល ព្រោះដោយហេតុថាយុទ្ធសាស្រ្តដើរទិញទឹកចិត្តប្រជាពលរដ្ឋ
និងចែកសារ៉ុង ប៊ីចេង អំបិលទឹកត្រី ទឹកស៊ីអ៊ាវ
ដល់ប្រជាពលរដ្ឋដើម្បីឲ្យពលរដ្ឋបោះឆ្នោតឲ្យខ្លួននោះ យុទ្ធសាស្រ្តបែបនេះបានសាបរលាបអស់ហើយនៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរ
។
ដោយហេតុថា ពួកគាត់មិនអាចទទួលយកអំណោយរបស់គណបក្សប្រជាជនរបៀបនេះបាន
ជាបន្តទៀតឡើយ ព្រោះអំណោយនេះធ្វើឲ្យពួកគាត់រស់បានតែមួយគ្រាហើយត្រូវរងទុក្ខកម្មវេទនាអស់រយៈពេលប្រាំឆ្នាំបន្តទៀត
ដូច្នេះពួកគាត់សុខចិត្តមិនយកអំណោយហើយទទួលយកការងារ និងការគោរពសិទ្ធិរបស់ពលរដ្ឋពីសំណាក់គណបក្ស
សង្គ្រោះជាតិវិញទើបវាជាការប្រសើរ ដែលធ្វើឲ្យពួកគាត់រស់បានមួយជីវិត ។
អ្វីទាំងអស់នេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរនាពេលនេះ
ពួកគាត់មានការភ្ញាក់រលឹកច្រើនជាងឆ្នាំណាៗទាំងអស់ ហេតុដូចនេះបើទោះបីជាការបោះឆ្នោតឆ្នាំ២០១៣នេះ
មិនមានវត្តមានរបស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ នៅកម្ពុជា ក៏គណបក្ស
សង្គ្រោះជាតិ ឈ្នះលើការបោះឆ្នោតដែរ ធ្វើយ៉ាងណាឲ្យតែថ្នាក់ដឹកគណបក្សប្រឆាំង មួយនេះរៀបចំរចនាស័ម្ពន្ធគណបក្សឲ្យមានភាពរឹងមាំកាន់តែខ្លាំងឡើងបន្ថែមទៀត
វាគ្មាន បញ្ហាអ្វីនោះឡើយ ហើយនៅពេលដែលគណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតហើយនោះលោក សម
រង្ស៊ី ចង់អញ្ជើញវិលមកកម្ពុជាវិញនៅពេលណាក៏បានដែរ ។
សរុបសេចក្តីមកគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃមិនអាចធ្វើអ្វីគណបក្ស
សង្គ្រោះជាតិ បានឡើយ ហើយមិនចាំបាច់យកលោក សម រង្ស៊ី ធ្វើជាខែលរបស់ខ្លួនទៀតទេ
ក្នុងការស្រែកគាំរាមគណបក្ស សង្គ្រោះជាតិ ឬប្រជាពលរដ្ឋខ្មែរនោះ
ក្នុងតំណាក់កាលនេះគណបក្ស សង្គ្រោះជាតិ អាចរៀបចំអ្វីៗបានទាន់ពេលវេលាទាំងអស់ គឺនៅមិនទាន់ហួសពេលដូចជា
គណបក្សប្រជាជនថានោះឡើយ ដែលយុទ្ធសាស្រ្តយើងធ្វើរបៀបនេះ កាន់តែធ្វើឲ្យគណបក្សកាន់អំណាចកាន់តែភ័យខ្លាំងឡើងៗចំពោះការចាញ់ឆ្នោតរបស់ពួកគេ
។
ជាមួយគ្នានោះផងដែរលោក ប៉ុល ហំម ដែលជាអនុប្រធានគណបក្ស
សង្គ្រោះជាតិ បណ្តុះអា សន្នលោកបានមានប្រសាសន៏ថា លោក ហ៊ុន សែន
អួតថាខ្លួនឯងជាអ្នកគ្រាន់បើ ថាមិនភ័យ មិនខ្លាចឡើយ បើទោះបីជាគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស រួមបញ្ចូលគ្នា ហើយបង្កើតបានគណបក្ស សង្គ្រោះជាតិបែបនេះក៏ដោយ
ក៏នៅតែគណបក្សរបស់ខ្លួនឈ្នះដដែល មិនអាចអ្នកណាយកឈ្នះលើខ្លួនបានឡើយ ។ លោក ប៉ុល ហំម
បានបន្តថា ចុះបើថាខ្លួនមិនខ្លាច អញ្ចឹងហេតុអីបានជាខំព្យាយាមក្នុងការបិទផ្លូវលោក សម
រង្ស៊ី មិនឲ្យចូលស្រុកធ្វើអ្វី តែទោះជាយ៉ាងណារឿងនេះវាគ្មានជាបញ្ហាអ្វីចោទឡើយ
ឲ្យតែយើងព្យាយាមទាំងអស់គ្នារួមជាមួយប្រជាពលរដ្ឋគ្រប់ទិសទី អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាជូនគណបក្ស
សង្គ្រោះជាតិ នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ នោះលោក សម រង្ស៊ី
និងមានវត្តមានមួយរំពិចនៅក្នុងប្រទេសកម្ពុជា ហើយសូមបងប្អូនចងចាំថាយុទ្ធសាស្រ្តថ្មីរបស់យើងគឺថា
បើទោះបីជាគ្មានវត្តមានរបស់លោក សម រង្ស៊ី ក៏ដោយក៏យើងនៅតែចូលរួមក្នុងការបោះឆ្នោតដដែល
យើងមិនបញ្ឈប់សកម្មភាពនេះឡើយ ប្រសិនបើយើងមិនចូលរួមក្នុងការបោះឆ្នោតមានន័យថា
យើងបានបោះបង់ចោលឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានផ្តល់ទំនុកចិត្តមកលើយើង
និងមានសង្ឃឹមតែមួយគត់មកលើគណបក្ស សង្គ្រោះជាតិនោះ ។
លោក ប៉ុល ហំម អនុប្រធានគណបក្ស សង្គ្រោះជាតិ បណ្តោះអាសន្នបានលើកឡើងទៀតថា
នៅអាណត្តិទី៥នេះគណបក្ស សង្គ្រោះជាតិ និងទទួលបានចំនួនអាសនៈនៅក្នុងរដ្ឋសភាបើ មិនបានជាង៦០អាសនៈទេនោះ
ក៏យើងនិងទទួលបានចំនួន៤០អាសនៈជាងដែរ ហើយបើយើងទទួលបានលើសពី៤០អាសនៈទៅ គឺយើងឈ្នះហើយ
ព្រោះចំនួននេះលើសពីមួយភាគបី មិនមែនពួកអស់លោកធ្វើអ្វីបានតាមចិត្តដូចជាសព្វថ្ងៃនេះឡើយ
។
ដូច្នេះយុទ្ធសាស្រ្តរបស់យើងទី១ចង់ឈ្នះឲ្យលើសពី៦០អាសនៈដើម្បីឲ្យលោក សម រង្ស៊ី
ធ្វើជានា យករដ្ឋមន្រ្តី ហើយបើមិនឈ្នះទេបានលើសពី៤០អាសនៈដែលជាចំនួនលើសពីមួយភាគបីក៏យើងអាចនិយាយគ្នាបានដែរនៅសភា
មិនឲ្យជិះសេះលែងដៃដួចសព្វថ្ងៃនេះទេ ដែលចង់សម្រេចអី ចង់ធ្វើអីស្រេចតែនិងចិត្តរបស់ខ្លួននោះ
។
លោក ប៉ុល ហំម បានមានប្រសាស៏បន្តទៀតថា
កាលពីឆ្នាំ២០០៨គណបក្ស សម រង្ស៊ី ទទួល បាន២៦អាសនៈនៅក្នុងរដ្ឋសភា
ចំណែកឯគណបក្ស
សិទ្ធិមនុស្សទទួលបានចំនួន៣អាសនៈ បើយើងបូកគ្នាគឺបានតែចំនួន២៩អាសនៈទេ
ប៉ុន្តែនៅឆ្នាំ២០១២បើយកតួលេខមកបូកគឺឃើញថាគណបក្ស សម រង្ស៊ី ទទួលបានចំនួន២៤ គណបក្ស
សិទ្ធិមនុស្សទទួលបានចំនួន៩អាសនៈពេលបូកបញ្ចូលគ្នាទៅបានចំនួន៣៣អាសនៈ នេះគឺយើងនៅបែបគ្នា
តែបើយើងដាក់បញ្ជីរួមគ្នាយើងទទួលបានចំនួនកើនឡើងរហូតដល់ទី៤កៅអីទៀតឯណោះ
រហូតដល់ទៅ៣៧កៅអីនៅក្នុងរដ្ឋសភា បើយើងទួលបានចំនួន៣៧កៅអី ហើយ១០កៅអីទៀតយើងរកម៉ិចមិនបាន
បើសកម្មភាពរបស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ធ្វើការយ៉ាងសកម្មបែបនេះ
រួមជាមួយនិងសន្ទុះរបស់ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗមកចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ របស់យើងទៀតដូច្នេះមិនពិបាកឡើយ ។
លោក ប៉ុល ហំម បន្តទៀតដោយធ្វើការផ្តាំផ្ញើរទៅគណបក្សកាន់អំណាចថា
សមមិត្តអើយចាំ តែព្រួយ និងចាំតែភ័យទៅ ហើយខំប្រឹងធ្វើល្អដាក់ប្រជាពលរដ្ឋឡើង
ក្រែងលគុណបុណ្យជួយ បានខ្លះលោកប្រាប់យកតែបុណ្យទេ
តែចូលកុំខំប្រឹងតែប្រព្រឹត្តអំពើពុករលួយ និងកាប់ឈើយកលុយមកទិញសារ៉ុង ប៊ីចេងចែកប្រជាពលរដ្ឋ
និងយកលុយធ្វើប្រជាភិថុតិមកបោកប្រាស់ ទិញទឹកចិត្តរបស់ប្រជាពលរដ្ឋឲ្យសោះ
ព្រោះថាសារ៉ុងប៊ីចេងរបស់ពួកអស់លោក គឺវាអស់ន័យទៅហើយចំពោះប្រជាពលរដ្ឋខ្មែរនោះ ។
ដូច្នេះសរុបសេចក្តីមកនៅឆ្នាំ២០១៣នេះ
គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ អស់អួត អស់ឬទ្ធិ និងអស់អំណាចហើយ
ដោយសារតែវត្តមានរបស់គណបក្ស សង្គ្រោះជាតិ ដែលពោ ពេញទៅដោយថ្នាក់ដឹកនាំឆ្នើមៗ
ក្នុងការយកចិត្តទុកដាក់ចំពោះរាស្រ្ត និងប្រទេសជាតិជាធំ
ដែលធ្វើឲ្យប្រជាពលរដ្ឋមានក្តីសង្ឃឹមមកលើគណបក្សមួយនេះយ៉ាងខ្លាំង ក្នុងការរំដោះពួកគាត់ចេញពីការគ្រប់គ្រងតាមរបៀបផ្តាច់ការក្រោមការដឹកនាំរបស់គណបក្សប្រជាជនសព្វ
ថ្ងៃនេះ ៕
No comments:
Post a Comment
yes