សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 7, 2013

គង់ គាំ ៖ អ្នក​មិន​គាំទ្រ​ថ្ងៃ​ ៧​ មករា ឆ្នាំ​១៩៧៩ និង​បក្ស​ប្រជាជន​ជា​មនសិការ​បុគ្គល​ម្នាក់ៗ មិនអាច​បង្ខំ​ឲ្យ​គេ​ទទួលស្គាល់​បានទេ​

ff
លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី 

ថ្ងៃនេះ​ជា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៣ ហើយក៏​ត្រូវ​នឹង​ខួប​គម្រប់​៣៤​ឆ្នាំ នៃ​ការ​ប្រារព្ធ​ពិធី​របស់ គណបក្ស​ប្រជាជន​​ផ​ង​ដែ​រ ដែល​ពួកគេ​តែងតែ​អួតអាង និ​ង​​មិ​ន​​ឲ្យ​​ប្រជាពលរដ្ឋ​បំភ្លេច ក្នុ​ង​ន័​យ​ កេងចំណេញ​នយោបាយ​នោះគេ​ថា​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​២​របស់​ពលរដ្ឋ​ខ្មែរ ព្រោះ​ពួកគេ​បានធ្វើការ​ផ្តួលរំលំ​រប​ប​ប៉ុល ពត ដែល​ពោរពេញ​ទៅដោយ​បាតដៃ​ប្រឡាក់​ឈាម​នោះ​។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ក៏បាន​និយាយ​ដដែលៗ​ថា កុំ​តែ​បាន​គុណ​ថ្ងៃ​៧ មករា​ឆ្នាំ​១៩៧៩ គឺ​យើង​គ្រប់គ្នា​មិនមាន​អ្វីៗ​គ្រប់បែបយ៉ាង​ដូចជា​ថ្ងៃ​នេះឡើយ ហើយ​ទាំងអស់នេះ​គឺ​បាន​ការតស៊ូ​របស់លោក ហ៊ុន សែន លោក ហេង សំរិន និង​លោក ជា ស៊ីម ដែល​បាន​ដឹកនាំ​ទ័ពស្រួច​ធ្វើការ​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ សា​ឡុ​ត ស ហៅ​ប៉ុល ពត ជា​មេខ្លោង​នោះ​។​
​សម្រាប់ លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ដែលជា​អ្នក​ស្គាល់​ច្បាស់​នូវ​ប្រវត្តិ​របស់​គ​ណ បក្ស​ប្រជាជន ហើយ​លោក​ធ្លាប់ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន កាលពី​អតីតកាល​លោក​បាន​លើកឡើងថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន គឺ​បាន​លើក​និង​និ យាយ​ដដែល​ជាដ​ដែលថា បើ​គ្មាន​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ក៏​គ្មាន​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែរ ហើយ​ដូចគ្នា​ថ្នាក់ដឹកនាំ​ដទៃ​ក៏​អាច​លើកឡើង​បាន​ផងដែរ​ថា បើ​គ្មាន​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ក៏​គ្មាន​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ នេះដែរ​។​

​លោក គង់ គាំ ក៏បាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ធ្វើការ​ពិចារណា​ផងដែរ​ថា តើ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥​ជា​ថ្ងៃ​ជ័យជំនះ​លើ​សហរដ្ឋអាមេរិក និង​ជា​ថ្ងៃ​បន្ត​ការ​បញ្ឆេះ​ទំនាស់​រវាង​កុ​ម្មុយ​និ​ស្ត​ចិន ខ្មែរក្រហម ប៉ុល ពត និង​កុ​ម្មុយ​និ​ស្ត​សហភាពសូវៀត យួន និង​ខ្មែរក្រហម សឺ​ង ង៉ុ​ក​មិញ មែនឬ​មួយ​ក៏​មិនមែន ? ដែល​ផ្តើម​តាំងពី​ឆ្នាំ​១៩៧៣ មក ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៧៣ នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង​មាន​ជម្លោះ​រវាង​ក្រុម​នេះ​រួចទៅហើយ ដូច្នេះ​សួរថា​តើ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ផ្តល់​ជីវិត​ទី​២​រស់​ឡើងវិញ​ទាំងអស់គ្នា ឬក៏​ថា​មានតែ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​បច្ចុប្បន្ន​ទេ​ដែល​រស់​ឡើង វិញ​ហើយ​មាន​តួនាទី​មានការ​ផ្លាស់ប្តូរ​ពី​ក្រុម ប៉ុល ពត មក​ក្រុម​អ្នកដឹកនាំ​សព្វថ្ងៃ​នោះ​។​
​លោក គង់ គាំ បាន​មានប្រសាសន៍​បន្តទៀតថា លោក​ចង់​និយាយថា​ជំនាន់ ប៉ុលពត គេ​មាន​ផែនការ​បោសសំអាត និង​មាន​ផែនការ​បោស​កម្ទេច​ពួក កា​ហ្សេ​៊​បេ ពួក​សន្តិ​សម្ព័ន្ធ​ក្បាល​យួន​ជាដើម ដូច្នេះ​អ្នក​ដែល​រស់​មុនគេ​តើ​មេដឹកនាំ​ខ្មែរក្រហម​ដែល​និយម​ខាង​យួន និង​ខាង​សហភាពសូវៀត​តែ​ម្ខាង​ទេ​ឬមួយ​ក៏​ទាំងអស់គ្នា​ហើយ​លោក​សុំ​ឲ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ធ្វើការ​ពិចារណា​ចុះ​។ លោក គង់ គាំ បន្តថា លោក​សូម​ធ្វើ ការ​រំលឹក​ផងដែរ ពេលនោះ​នៅ​អង្គ ការ​សហប្រជាជាតិ ដែលមាន​សូ​វៀត យួន និង​ខ្មែរក្រហម​ភ្នំពេញ​ផង ដែរនោះ មានការ​ទទួលស្គាល់​មិន​ដល់​សាមសិប​ប្រទេស​ក្នុងចំណោម ជាង​មួយរយ​ប្រទេស ហើយ​លោក​សុំ​ឲ្យ​ធ្វើការ​ពិចារណា​ឆ្លុះបញ្ចាំង​ចំពោះ​រឿងនេះ​ចុះ​។​
​លោក គង់ គាំ ក៏បាន​មានប្រសាសន៍​ទៀតថា​លោក​ចង់​ជម្រាប ជូន​ជាថ្មី​ថា ចូរ​កុំ​ធ្វើ​ចំពោះ​អ្នកដទៃ​នូវ​អ្វីដែល​អ្នក​មិន​ចង់​ឲ្យ​អ្នកដទៃ​ធ្វើ​ចំពោះ​អ្នក គឺ​លោក​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ធ្វើការ​ពិចារណា​ឡើងវិញ​ថា​អ្នកណា​មិន​ទទួលស្គាល់ មិន​គាំទ្រ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩ ៧៩​គឺជា​សត្វ​។ ក្នុងនោះ​ក៏មាន​អង្គការសហប្រជាជាតិ​ដែល​មិន​ទទួលស្គាល់​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ រហូតមក​ទាល់តែ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យើង​មិនអាច​ហៅ​គេ​ថា​ជាស​ត្វ​បាន​នោះទេ ហើយ​ចលនា​ត្រីភាគី​ម្ខាង​ទៀត​ដែល​គេ​មិន​ទទួលស្គាល់​ផងដែរ​ដែល​កាលពីមុន ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ ក៏​មិនអាច​ម៉ៅ​ថា​ជាស​ត្វ បាន​នោះទេ រីឯ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​បោះឆ្នោត​ឆ្នាំ​១៩៩៣-១៩៩៨-២០០៣ និង​២០០៨​នាពេល​កន្លងមកនេះ ដែល​មិន​បោះឆ្នោត​ជូន​គណបក្ស ប្រជាជន​កម្ពុជា​និង​មិន​ទទួលស្គាល់ ឬ​មិន​គាំទ្រ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ពួកគាត់​មិនមែនជា​សត្វ​ឡើយ​។​
​លោក គង់ គាំ ប្រធាន​គណបក្ស​សមរ​ង្ស៊ី បាន​មានប្រសាសន៍​ទៀតថា ដូច​អ្វីដែល​លោក បានបញ្ជាក់​ពី​ខាងដើម គឺ​សូមកុំ​ធ្វើ​ចំពោះ​អ្នកដទៃ​នូវ​អ្វីដែល​អ្នក​មិន​ចង់​ឲ្យ​អ្នកដទៃ​ធ្វើ​ចំពោះ​អ្នក ទាំងនេះ​បានន័យថា តើ​លោក​ខឹង​ទេ​នៅពេល​អ្នក​ដែល​ចូលចិត្ត​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ បើ​យើង​ថា​គេ​សត្វ ហើយ​គេ​ថា​យើង​ជា​តិរច្ឆាន​វិញ​តើ​វា​យ៉ាងម៉េច​ទៅ​។ ដូច្នេះ​លោក​ចង់​ជម្រាប​ថា វា​ជាធម្មតា​ទេ​អំណាច​នយោបាយ​ណា​រំលឹក សរសើរ​ថ្ងៃកំណើត​របស់ខ្លួន​ក៏​សរសើរ​និង​រំលឹក​ទៅ ហើយ​ទុក​ឲ្យ​អ្នកដទៃ​គេ​រំលឹក​សរសើរ​ថ្ងៃកំណើត​របស់គេ​ផង ព្រោះថា​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩១​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺមាន​ចំនួន​១២​ឆ្នាំ​ហើយ ១២​ឆ្នាំនេះ​កម្ពុជា​គឺ​ឯកោ និង​ទន់ខ្សោយ​ណាស់​មិនមាន​អ្នកណា​ទាក់ ទង​ឬ​រាប់អាន​កម្ពុជា​នោះទេ គឺ​គេ​ថា​យួន​ឈ្លានពាន​កាន់កាប់​ត្រួតត្រា​កម្ពុជា​ក្រោយពី​ឆ្នាំ​១៩៧៩​មក​។​
​លោក គង់ គាំ បាន​មានប្រសាសន៍​បន្តថា​មួយវិញទៀត​បើ​យើង​និយាយ​មួយផ្នែក​ទៀត គឺ​និយាយ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣​ដែលជា​ឆ្នាំ​បោះឆ្នោត​មាន​ចំនួន​១៤​ឆ្នាំ ដែល​១៤​ឆ្នាំនេះ គឺ មានតែ​«​ក​៥» និង​ដាំ​មីន​តែ​ប៉ុណ្ណោះឯង​។ លោ​កថា​យើង​មើល ឥឡូវនេះ​គ្រាន់តែ​យើង​ចំណាយ លុយ​ដោះមីន​វិញ​មិនដឹង​ជា​ចំណាយ អស់​ប៉ុន្មាន​ឡើយ​ហើយ ១០​ឆ្នាំ​ទៀត​មិនដឹងថា​ដោះ​អស់​ឬមួយ​ក៏​យ៉ាងណា​ឡើយ​ដែល​ទាំងអស់នេះ ហើយ​គឺជា​សមិទ្ធផល​របស់ ៧​មករា​ឆ្នាំ​១៩៧៩​មុន​កិច្ច​ព្រម ព្រៀង​ទីក្រុង​ប៉ារីស​នោះ​។ ប្រធាន​គណបក្ស​សមរ​ង្ស៊ី បាន​បន្ថែមទៀត ថា ដូច្នេះ​អ្នកដទៃ​ដែល​ពួកគាត់រ​ស់រង​ទុក្ខ រស់នៅ​យ៉ាង​លំបាក​ដោយ សារ​តែ​៧​មករា​ឆ្នាំ​១៩៧៩ គឺ​ពួក គាត់​ទាំងអស់នោះ​មិន​គាំទ្រ​ថ្ងៃ​៧​ខែមករា ឡើយ​៕

No comments:

Post a Comment

yes