សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 7, 2013

ប្រភព​ចំណូល​ក្រោម​តុ​ចំនួន ​៥​ កន្លែង​សំខាន់ៗ​ដែល​លោក សៅ ប៊ុន​រិ​ទ្ធ ប្រមូល​យកមក​អភិវឌ្ឍន៍​មុខតំណែង​

12 (2)

 ​នៅពេលដែល​ថ្នាក់ដឹកនាំ​នគរបាលជាតិ​កំពុងតែ​ចាប់អារម្មណ៍​ពី​ភាព​អសកម្ម នៃ​ចំណាត់ការ​ពុ​ក​រ​លួ​យ​​ឥ​ត​​ព្រំ​ដែ​ន​ ​ផ្គើ​ន​​ទៅ​នឹ​ង​​វិ​ធា​ន​កា​រ​​រឹ​ត​ប​ន្តឹ​ង​​រ​ប​ស់​លោ​ក​ ឱ​ម​ យ៉ិ​ន​ទៀ​ង​ ​មា​ន​​ម​ន្ត្រី​​តូ​ច​តា​ច​​ជាច្រើន​បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​របៀប​ប្រមូល​លុយ​ក្រោម​តុ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​សម្រាប់​អភិវឌ្ឍន៍​មុខតំណែង ដែល​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កំពុង​អនុវត្តន៍​សព្វថ្ងៃ ហើយ​នៅពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ពេលវេលា​ចុះទៅ​ស៊ើបអង្កេត​ពី​ភាព​អសកម្ម​ទាំងនេះ មន្ត្រី​តូចតាច​ជាច្រើន​កំពុង​ស្វាគមន៍​ជួយ​សហ​ការណ៍​ផ្តល់​ភស្តុតាង​ដើម្បី​បំបែកសំណុំរឿង​ពុករលួយ​ដុះ​ស្លែ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដែល​គ្រប់គ្រង​ដោយ​លោក សៅ ប៊ុន​រិ​ទ្ធ​។​

        ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ន​គ​របាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បានកើត​ឡើងជា​ចំហរ​មាន​គ្រប់​ទីកន្លែង​និង​តាម​គ្រប់រូប​ភាពផ្ទុយ​ពី​គោលនយោបាយ​លុបបំបាត់​ភាពក្រីក្រ និង​ការបង្កើន​ចំណូល​ក្នុងស្រុក​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​ជា​ញឹកញាប់​ប្រតិភូ​របស់​រដ្ឋសភា ក្រុមការងារ​របស់​ក្រសួងមហាផ្ទៃ​និង​ក្រុម​សវនកម្ម​ជាច្រើន​ទៀត បាន​ចុះទៅ​ត្រួតពិនិត្យ​បាតុភាព​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ប៉ុន្តែ​មន្ត្រី​អស់ទាំងនោះ​មិនដែល​រកឃើញ​កំហុសឆ្គង​ណាមួយ​របស់​នគរបាល​អន្តោប្រវេសន៍​នោះទេ​។ មានការ​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមមន្ត្រី​ដែល​ចុះទៅ​ធ្វើការ​នៅ​ច្រក​ប៉ោយប៉ែត មិនបាន​អនុវត្តន៍​តាម​គោលការណ៍​និង​តួនាទី​របស់ខ្លួន​ក្នុងការ​លុបបំបាត់​ភាព​អសកម្ម និង​អំពើពុករលួយ​នោះទេ គឺ​មន្ត្រី​អស់ទាំងនោះ​ត្រូវបាន​គេ​ទទួល​បាយទឹក និង​ផ្តល់​ស្រោមសំបុត្រ​ដើម្បី​ជួយ​បិទបាំង​កុំ​ឲ្យ​បែកធ្លាយ​ឬ​រកឃើញ​អំពើពុករលួយ​ដែល​នគរបាល​អន្តោប្រវេសន៍​ក្រោម​បញ្ជា​ផ្ទាល់​របស់លោក សៅ ប៊ុន​រិ​ទ្ធ កំពុង​ប្រព្រឹត្ត​។​
        ​មានការ​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា មាន​ប្រភព​ចំណូល​សំខាន់ៗ​ចំនួន​៥​កន្លែង ដែលជា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ប្រមូល​លុយខ្មៅ​យកទៅ​ចែកគ្នា​ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដែល​ក្នុងនោះ​លោក សៅ ប៊ុន​រិ​ទ្ធ ដែលជា​ប្រធាន​ច្រក បាន​ចាត់តាំង​លោក លាក់ រម​នា ឲ្យ​ធ្វើជា​សេនាធិការ​ជា​អ្នក​ក្តោប​ក្តាប់​លុយកាក់​ដែល​ហូរ​ចូល​តាម​ច្រក​សំខាន់ៗ​ទាំង​៥​កន្លែង ហើយ​ការចាយវាយ​ផ្សេងៗ​លោក លាក់ រម​នា អាច​អន្តោ​ម័ត​ឬ​គ្រាន់តែ​រាយការណ៍​សុំ​យោបល់​ពី​លោក សៅ ប៊ុន​រិ​ទ្ធ តែប៉ុណ្ណោះ ដូច្នេះ​លោក លាក់ រម​នា មានឱកាស​បំបោ​ង​ការចំណាយ​ឬ​ស៊ី​ពីលើ​លោក សៅ ប៊ុន​រិ​ទ្ធ បាន​យ៉ាង​ងាយស្រួល​បំផុត​។ ជាធម្មតា​ក្នុងតួនាទី​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ ប៊ុន​រិ​ទ្ធ មិនសូវ​បាន​ឈរជើង​បំពេញការងារ​នោះទេ គឺ​គាត់​ស្នាក់នៅ​រាជធានី​ភ្នំពេញ ដើរ​វាយ​កូន​ហ្គោល ឬ​ជូន​មន្ត្រី​ធំៗ​មួយចំនួន​ទៅ​កន្លែង​សប្បាយ ដូច្នេះ​អំណាច​ក្នុងការ​ប្រមូល​លុយ​និង​សម្រេច​ការងារ​ប្រចាំថ្ងៃ ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​លោក លាក់ រម​នា ដែលជា​មនុស្ស​ក្រអឺតក្រទម ធ្វើការ​មិនសូវ​ចុះសម្រុង​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​នោះទេ​។
        ​ប្រភព​ចំណូល​ទី​១ របស់​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ប៉ោយប៉ែត គឺ​នៅត្រង់​ប៉ុស្តិ៍​ធំ ដែល​ស្ថិតក្រោម​ការក្តោបក្តាប់​ដោយផ្ទាល់​របស់លោក សៅ ប៊ុន​រិ​ទ្ធ និង​លោក លាក់ រម​នា គឺ​សម្រាប់​អ្នកធ្វើ​លិខិតឆ្លងដែន​ថ្នាក់​តំបន់​ដែលមាន​លំនៅដ្ឋាន​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុង​ម្នាក់​ត្រូវ​បង់ ៣៥០​បាត ហើយ​បើ​គ្មាន​ទីលំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ទេនោះ ក៏​អាចធ្វើ​លិខិតឆ្លងដែន​ថ្នាក់​តំបន់​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ​៤៨ ដោយ​គ្រាន់តែ​បង់ប្រាក់​ក្នុង​ម្នាក់ ៨០០-១៥០០​បាត​។ ក្នុង​អនុក្រឹត្យ​បានកំណត់​ឲ្យ​យកប្រាក់​ត្រឹមតែ ២០០០០​រៀល​ប៉ុណ្ណោះ និង​ហាម​ដាច់ខាត​មិន​ឲ្យ​ធ្វើលិខិត​ឆ្លងដែន​ថ្នាក់​តំបន់​នេះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ទីលំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ជាដាច់ខាត​។ សម្រាប់​អ្នកធ្វើ​ប័ណ្ណ​ចូល​ផ្សារ​ថៃ ក្នុង​ម្នាក់​ត្រូវ​បង់លុយ ២២០​បាត ហើយ​ពលករ​ដែល​ត្រូវ​អាជ្ញាធរ​សៀម​ចាប់​បញ្ជូនមក​ស្រុកកំណើត​វិញ តាម​ច្រក​ប៉ោយប៉ែត ក្នុង​មួយថ្ងៃៗ​រាប់ពាន់នាក់ ត្រូវ​នគរបាល​អន្តោប្រវេសន៍​គាប​ជំរិត​ឲ្យ​បង់ប្រាក់​ប្រមាណ ២០០-៣០០​បាត​។​
        ​ប្រភព​ចំណូល​ទី​២ គឺ​នៅ​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​បែបបទ​ចេញ​ប្រទេស និង​បែបបទ​ចូលក្នុង​ប្រទេស ដែល​គ្រប់គ្រង​ដោយ​លោក ងិន លី​ណា​ហ្សា​ណូ គឺមាន​ការ​ជំរិត​អ្នក​កាន់​លិខិតឆ្លងដែន​ចេញទៅ​ក្រៅប្រទេស​ឲ្យ​បង់លុយ​ក្នុង​ម្នាក់ ១០០​បាត ហើយ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ថ្នាក់​តំបន់ ក្នុង​ម្នាក់​ត្រូវ​បង់លុយ ៧០​បាត ដែល​ក្នុង​មួយថ្ងៃៗ​មាន​មនុស្ស​រាប់ពាន់នាក់​ឆ្លងដែន​តាម​ច្រក​ប៉ោយប៉ែត​។ សម្រាប់​រថយន្ត​ដឹក​​ទំនិញ​ចូលក្នុង​ប្រទេស លោក សៅ ប៊ុន​រិ​ទ្ធ បាន​ចាត់តាំង​ឲ្យ​លោក ទិ​ត្យ សារិន ជា​អ្នកប្រមូល​លុយ​ដែល​ក្នុង​រថយន្ត​មួយគ្រឿង ត្រូវ​បង់ប្រាក់​ថ្លៃ​ក្បាល​ឡាន​ចំនួន​២០០​បាត ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​។​
        ​ប្រភព​ចំណូល​ទី​៣ គឺ​បានមកពី​ចំណុច​ប៉ុស្តិ៍​កណ្តាល​ដែល​គេ​និយម​ហៅថា ជា​ចំណុច​ច្បាម​ចល័ត ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់លោក អ៊ុន កា​ថន គឺ​ត្រង់ចំណុច​នេះ​រថយន្ត​ទេសចរណ៍​ចេញចូល​ប្រទេស​ថៃ ក្នុង​មួយ​រថយន្ត​ត្រូវ​បង់លុយ ៦០០-១០០០​បាត ក្នុង​មួយខែ ហើយ​សម្រាប់​ម៉ូតូ​ចេញចូល​ប្រទេស​សៀម ត្រូវ​បង់ប្រាក់​ចំនួន ៣០០​បាត សម្រាប់​ម៉ូតូ​មួយគ្រឿង ហើយ​ចំពោះ​រថយន្ត​ដែល​បាន​ចេញចូល​ជាប់​ជាប្រចាំ ហើយ​ជាប់​កាតព្វកិច្ច​បង់លុយ​ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​មាន​ប្រមាណ​២៥០​គ្រឿង ចំណែក​ម៉ូតូ​វិញ​មាន​ប្រមាណ ៥៦០​គ្រឿង​។ ឃើញថា​ប្រាក់ចំណូល​ក្នុង​មួយខែៗ​គ្រាន់តែ​ចំណុច​ប៉ុស្តិ៍​កណ្តាល​មួយ​ប៉ុណ្ណោះ មិនដឹង​ជាយ​កលុយ​ទៅណា​អស់​ទេ ហើយ​បើ​ថ្នាក់លើ​ពិចារណា​ពី​បញ្ហា​នេះ ហើយ​បង្វិល​មក​ចូល​ជា​ថវិកាជាតិ​វិញ មិនដឹង​ជា​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​សប្បាយចិត្ត​ប៉ុណ្ណា​ទេ​។​
        ​ប្រភព​ចំណូល​ទី​៤ គឺ​ត្រង់ចំណុច​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​បង្កើត​តូប​លក់ដូរ គឺ​គ្រប់គ្រង​ដោយ​លោក ដួង ម៉ាន់ គឺ​សរុប​ទាំងអស់​មាន​១៧​តូប ដែល​ក្នុង​មួ​ួ​យ​តូប​ត្រូវ​បង់ប្រាក់ ៥០០០-១០០០០​បាត ក្នុង​មួយខែ ហើយ​កន្លែងផ្ញើម៉ូតូ និង​រត់​ម៉ូតូ​គ្រប់គ្រង​ដោយ​លោក ឡឹ​ក អូន ដែល​អ្នករត់​ម៉ូតូ​ម្នាក់​ត្រូវ​បង់ប្រាក់ ៣០០​បាត ក្នុង​មួយខែ ហើយ​ម៉ូតូ​ទាំងអស់​មាន​ចំនួន ៣១២​គ្រឿង​។ សម្រាប់​អ្នកយក​លុយ​ពី​រទេះ​របស់​កម្ម​ករចេ​ញ​ចូល​ផ្សារ​ថៃ គឺមាន​ឈ្មោះ ម៉ៅ ម៉ុ​យ ជា​អ្នក​ក្តោប​ក្តាប់​ដោយ​ក្នុង​មួយ​រទេះ​មានការ​បង្ខំ​ឲ្យ​បង់ប្រាក់​ប្រមាណ ៥០-៣០០​បាត ដែល​ក្នុង​មួយថ្ងៃៗ​មាន​រាប់រយ​រទេះ​។ ប្រភព​ចំណូល​ទី​៥ គឺ​បានមកពី​ការឃុបឃិត​ឲ្យ​មាន​ច្រករបៀង​ខុសច្បាប់​នាំ​ពលករ​ឆ្លងដែន​ទៅកាន់​ស្រុក​សៀម ដែល​ក្នុង​ពលករ​ម្នាក់​ត្រូវ​បង់ប្រាក់ ៣០០​បាត ហើយ​ក្នុង​មួយថ្ងៃៗ មាន​ពលករ​ចំណាកស្រុក​ដែល​ខុសច្បាប់​រាប់ពាន់នាក់ ហើយ​បើ​អាច​សរុប​ប្រាក់ចំណូល​ដែល​បានមកពី​៥​ចំណុច​ខាងលើនេះ គេ​យល់ថា​លោក សៅ ប៊ុន​រិ​ទ្ធ អាចយ​កមក​អភិវឌ្ឍន៍​មុខតំណែង​ដោយ​គ្មាន​ឧបសគ្គ​៕

No comments:

Post a Comment

yes