ស្នែងរមាស ដែលឈ្មួញបំរុងយកទៅលក់នៅទីផ្សារងងឹត ( រូបភាពពី Discovery )
កុយ ឬស្នែងរមាស ចំនួន ២៧គីឡូក្រាម ដែលមានតម្លៃ ១លាន៤សែនដុល្លារ ត្រូវបានរឹបអូសដោយ មន្រ្តីប្រឆាំងការជួញដូរសត្វព្រៃ និងមន្ត្រីគយ នៅឯព្រលានយន្តហោះប្រទេសថៃ និងវៀតណាម។
ប្រភពរបស់មន្រ្តីអភិរក្សសត្វព្រៃបានឲ្យដឹងថា ជនជាតិវៀតណាមម្នាក់ អាយុ ៥៦ឆ្នាំ ត្រូវបានចាប់ ខ្លួនកាលពីថ្ងៃអាទិត្យនៅឯព្រលានយន្តហោះក្រុងបាងកក ហើយបន្ទាប់មកមានកុយ និងស្នែងដំរី ៦ទៀត ដែល មានទម្ងង់ ១០,៦គីឡូ ត្រូវបានគេរកឃើញនៅក្នុងវ៉ាលីរបស់គាត់។ នៅថ្ងៃជាមួយគ្នានោះ នៅទីក្រុងហូជីមិញ ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាម ពួកមន្រ្តីគយព្រលាន យន្តហោះរបស់ទីក្រុងនេះ បានរឹបអូសបំណែកស្នែងរមាស ដែលមានទម្ងង់១៦,៥ គីឡូក្រាម ។ នេះបើតាមកាសែតវៀតណាមឈ្មោះ ញិន ហ្ស៊ិន ។
ក្នុងករណីនេះ បុរសជនជាតិវៀតណាម អាយុ ៣៣ ឆ្នាំបានសារភាពថា គាត់ជាអ្នករត់ពន្ធស្នែងរមាស ពីប្រទេស Mozambique ទៅក្រុង ដូហា និង ក្រុងបាងកក។ ការរត់ពន្ធខុសច្បាប់នៃសត្វរមាស បានកើនឡើងក្នុងរយៈ ពេលថ្មីៗនេះ ហើយវាចំពេលដែលទីផ្សារនៅអាស៊ីឲ្យតម្លៃខ្ពស់បំផុត ជាពិសេសប្រទេសវៀតណាម។ មួយគីឡូក្រាម នៃស្នែងរមាសនេះ គឺមានតម្លៃ ៥០០០ដុល្លារ នៅក្នុងទីផ្សារងងឹតនៃវៀតណាម។
តាមព័ត៌មានកាសែតញិនហ្ស៊ិន បុរសដែលត្រូវបានចាប់ខ្លួននៅក្រុងបាងកក បានធ្វើដំណើរពីប្រទេស Ethiopia ហើយគ្រោងឡើងយន្តហោះទៅកាន់ទីក្រុងហាណូយ ហើយត្រូវបានគេឆែករកឃើញបំណែកស្នែងរមាសនៅក្នុងវ៉ាលីរបស់គាត់។
មន្រ្តីអភិរក្សសត្វ Narongrit Sookprakarn ដែលប្រចាំការនៅព្រលានយន្តសុវណ្ណភូមិក្រុងបាងកក បាននិយាយ ថាបុរសដែលចាប់ឃាំខ្លួននេះ គាត់បានសារភាពថា ស្នែងរមាសទាំងនេះមកពីប្រទេស Mozambique ។ ប្រសិនបើរកកំហុសឃើញ បុរសនេះនឹងត្រូវប្រឈមមុខជាប់ពន្ធធាគារ រយៈពេលបួនឆ្នាំ ហើយពិន័យជាប្រាក់បួនម៉ឺនបាត ស្មើនឹង១៣០០ដុល្លារ ៕
No comments:
Post a Comment
yes