សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 20, 2011

មេក្លោងចាប់ជំរិតកូនមេប៉េអឹមខេត្តសៀមរាប

ត្រូវបានចាប់ខ្លួន

​ការិ​យាល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​​ អ​ ហ​ ផ​ ទ​ ​ ចាប់​បាន​មេ​ក្លោង​ចាប់​ជំរិត​មនុស្ស​​ ។ មេ​ក្លោង​ចាប់​ជំរិត​កូន​លោក​មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​ រាប​ឈ្មោះ​ ចក់​ ចាន្នី​ ភេទ​ប្រុស អាយុ​ ២៦ឆ្នាំ ត្រូវ​បាន​កំលាំង​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ នៃ​ស្នង​ការ​ស្រាវ​ជ្រាវ​ និង​យុត្តិ​ធម៌​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេសសហ​ការ​ជា​មួយ​កំលាំង​កង​រាជ​អា​វុធ​ហត្ថ​ ខណ្ឌ​ដូន​ពេញ​ ចុះ​បង្ក្រាប​ និង​ ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​ ១៧:០០​នាទី​ ថ្ងៃ​ទី​​ ១៨ ខែមករា​​ ឆ្នាំ២០១១​ ស្ថិត​នៅ​ចំនុច​រោង​ជាង​ជួស​ជុល​អូប័រ​ យី​ហោ​មិន​អោ​ម៉ា តាមបណ្តោយ​ ផ្លូវ​ជាតិ​​លេខ៥​ សង្កាត់​ឬស្សី​កែវ​ ខណ្ឌ​ឬស្សី​កែវ រាជ​ធានី​ភ្នំពេញ​ តាម​អំណាច​សាល​ក្រម​ព្រហ្ម​ទណ្ឌ​លេខ​ ០៩​ ក្រ១(ច)​ ចុះ​ថ្ងៃទី​ ១៦ ខែ​មិថុនា​ ឆ្នាំ​​២០១០​ របស់​សាលា​ដំបូង​ខេត្ត​សៀម​រាប​-ឧត្តរ​មាន​ជ័យ​ ។
​ លោក​ឧត្តម​សេនី​យ៏ត្រី​ សៀ​ សម្បត្តិ​ នាយ​ការិ​យាល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ បាន​​មាន​​ប្រ​សាសន៏​​ថា៖​ អនុ​វត្ត​តាម​បទ​បញ្ជា​របស់​ ឯក​ឧត្តម​ នាយ​ឧត្តម​សេ​នីយ៏​ សៅ​ សុខា​ អគ្គ​មេ​បញ្ជា​ការ​រង​ នៃកង​យោ​ធពល ខេម​រភូ​មិន្ទ​ និង​ ជា​មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​ បាន​ចេញ​បញ្ជា​ ឱ្យ​ស្នង​ការ​ស្រាវ​ជ្រាវ​ និង​ យុត្តិ​ធម៌​ ការិ​យាល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ រុក​រក​ ទណ្ឌិត​ឈ្មោះ​ ចក់​ ចាន្នី​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​​ មាន​ទីលំ​នៅភូមិ​កន្ទុយ​ទឹក​ ឃុំ​ទៀន​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ រួម​និង​បក្ខ​ពួក​វា​ម្នាក់​ទៀត​ឈ្មោះ​ សយ​ ខ្នា​ ហៅ​ វណ្ណា ភេទ​ប្រុស​អាយុ​ ២៨​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​កណ្តឹង​តូច​ ឃុំ​កណ្តឹង​ ស្រុក​បាទី​ ខេត្ត​តា​កែវ​ ឱ្យ​ខាន​តែ​បាន ទោះ​បី​ជា​ទៅ​ដល់​ទី​ណា​ក្តី​ រហូត​មក​ដល់​ ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០១១​ សមត្ថ​កិច្ច​កង​រាជ​អា​វុធ​ហត្ថ​ ចាប់​បាន​មេ​ក្លោង​ចាប់​ជំរិត​​ ឈ្មោះ​ ចក់​ ចាន្នី​ ស្ថិត​នៅ​ចំនុច​រោង​ជាង​ជួស​ជុល​អូប័រ​ យី​ហោ​មិន​អោម៉ា​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥​ សង្កាត់​ឬស្សី​កែវ​ ខណ្ឌ​ឬស្សី​កែវ​ រាជធានី​ភ្នំ​ពេញ​ ។ លោក​ឧត្តម​សេនី​យ៏ត្រី​ សៀ​​ សម្បត្តិ​ បាន​បញ្ជាក់​ថាក្រុម​ចាប់​ជំរិត​នេះ​ មាន​បក្ខ​ពួក​៦​នាក់​ បាន​ធ្វើ សកម្ម​ភាព​ចាប់​ជំរិត​ ជន​រង​គ្រោះ​ឈ្មោះ​ មន​ ចរិយា​ ភេទស្រី​ អាយុ​ ១៧ឆ្នាំ​ មុខ​របរ​សិស្ស​ ទី​លំ​នៅ​បច្ចុ​ប្បន្ន​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ថ្វាយ​ដង្គំ​ ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​ កាល​ពី​ថ្ងៃ​ទី​​០៦​ ខែមិនា​ ឆ្នាំ២០០៩​ នៅ​ចំនុច​ភូមិ​វត្ត​បូព៌​ ឃុំ​សាលា​កំ​រើក​ ខេត្ត​សៀម​រាប​ ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​កង​រាជអា​វុធ​ហត្ថ​ ធ្វើ​ការ​បង្ក្រាប​ បក្ខ​ពួក​វា​បាន​ចំនួន​​៤​នាក់៖១-ឈ្មោះ ផាន់ គឹមអាន ហៅ ដា ភេទប្រុស អាយុ ២៦ឆ្នាំ២-ឈ្មោះ ចក់ ចាន់នឿន ហៅ ជេន ភេទប្រុស អាយុ ២៣ឆ្នាំ៣-ឈ្មោះ លឿត សុកញ្ញារិទ្ធ ហៅ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ៤-ឈ្មោះ សំ សាម៉ៃ ភេទស្រី អាយុ ៤០ឆ្នាំ អ្នក​ទាំង​៤នាក់​ ​នេះ​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សៀម​រាប​បើក​សាវនា​ការ​កាត់​ទោស​ឱ្យ​ជាប់​ ពន្ធ​ធនា​គារ​ ម្នាក់ៗ​​១៥​ឆ្នាំ​​ គិត​​ចាប់ពី​ថ្ងៃ​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​ រីឯ​ទណ្ឌិត​ឈ្មោះ​ ចក់​ ចាន្នី​ និង​ សយ​ ខ្នា ជា​មេ​ក្លោង​ត្រូវ​បាន​សាលា​ដំ​បូង​ ខេត្ត​សៀម​រាប​ កំណត់​ទោស​ដាក់ពន្ធ​ធនា​គារ​ម្មាក់ៗ​ ១៧​ឆ្នាំ​ គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន​ និង​ យក​មក​​ឃុំ​ខ្លួន​តាម​ អំ​ណាច​សាល​ក្រម​ ។ បច្ចុប្បន្នៈ មេក្លោង​ចាប់​ជំរិត​ ចក់​ចាន្នី​ ត្រូវ​បាន​ការិ​យា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ្ធ​ នៃ​ស្នង​ការស្រាវ​ជ្រាវ​ និង​យុត្តិ​ធម៌​ កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ធ្វើ​សំណុំបែប​បទ​ឯក​សារ​ ប្រគល់​ឧក្រិដ្ឋ​ជន​ឱ្យ​សមត្ថ​កិច្ច​ កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប​ យក​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់​រំ​កែ​ប្រែ​ខេត្ត​សៀម​រាប​ តាម​នីតិ​វិធី​ ។​ ទណ្ឌិត​ សយ​ ខ្នា​ ហៅ​ វណ្ណា​ កំលាំង​ជំនាញ​កំពុង​បន្ត​តាម​ប្រមាញ់​ ។

No comments:

Post a Comment

yes