សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 15, 2013

CCHR ​ស្នើ​​អោយ​​តុលាការ​​វៀតណាម​​កែប្រែ​​សាល​ក្រម​ក្នុង​​សំណុំ​រឿង​អ្នក​សរសេរ​​ប្លុក​ជនជាតិ​​វៀតណាម​​ទាំង​​១៤​នាក់


មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​របស់លោក អ៊ូ វីរៈ បាន​សរសេរ​លិខិត​បើក​ចំហ​មួយ​ផ្ញើរ​ជូន​ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ប្រចាំ​កម្ពុជា​លោក ង៉ អាន់​យ៉ុង ដោយ​ស្នើ​អោយ​តុលា​ការ​ប្រទេស​វៀតណាម​កែប្រែ​សាលក្រម​ក្នុង​សំណុំរឿង​អ្នកសរសេរ​ប្លុក​ជនជាតិ​វៀតណាម​ទាំង​១៤ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស កាលពី​ថ្ងៃ​ទី​៩ មករា ឆ្នាំ​២០១៣​កន្លងទៅនេះ​។​
​គួរបញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំង​ ១៤​នោះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​​២០១១​​ ហើយ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ថា​ជា​សមាជិក​ក្រុម​“Viet Tan”​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ហើយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ចាត់ទុកថា​ជា​អង្គការ​ភេ​វរ​កម្ម​។ ជនជាតិ​វៀតណាម​ទាំង​១៤​នោះ ត្រូវបាន​តុលាការ​បើក​សវ​ការ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ហើយ​​នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៣ តុលាការ​ប្រទេស​វៀតណាម​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​រយៈ​ពី​៣​ឆ្នាំ ទៅ​១៣​ឆ្នាំ​ ។

​ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​សម្តែង​នូវ​ក្ដី​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សំណុំរឿង អ្នកសរសេរ​ប្លុក​ជនជាតិ​វៀតណាម​ទាំង​១៤​នាក់ ដែល​ត្រូវបាន​តុលា​ការ​សម្រេច​ផ្តន្ទាទោស ដោយ​តុលាការ​វៀតណាម កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៣ អោយ​ជាប់​ពន្ធនាគារ​រយៈ​ពី​៣​ឆ្នាំ ទៅ​១៣​ឆ្នាំ បន្ទាប់​ពី​បើ​ការ​ជំនុំ​ជំ​រះ​រយៈពេល​ពីរ​ថ្ងៃ​៕

No comments:

Post a Comment

yes